នៅក្នុងពិភពលោកនេះ មានរឿងរ៉ាងចំឡែកៗជាច្រើនបានកើតឡើង រាប់ចាប់ពីបាតុភូតធម្មជាតរហូតដល់សម្មភាពរបស់មនុស្សជាតិ។
ទោះយ៉ាងដូចក្នុងវីដេអូនេះចឹង អ្នកកាន់សាសនាហិណ្ឌូ បានប្រារព្វពីធីបូជា ដោយយកដូងទុំបោកទៅនឹងក្បាលអ្នកកាន់សាសនានេះ ដើម្បីដេញនូវឧបទ្រុបចង្រៃ និងសុំសេចក្តីសុខ។
នៅក្នុងវីដេអូនេះដែរ អ្នកគោរពបូជាអង្គុយនៅជាជួរ ខណៈពេលដែលអាចារ្យបានយកដូងទុំបោកទៅលើក្បាលរបស់ពួកគេជាផ្នែកមួយនៃពិធីបុណ្យអរព្រះគុណនៅភាគខាងត្បូងប្រទេសឥណ្ឌា។
វីដេអូនេះបានថតកាលពីថ្ងៃទី4 ខែសីហា នៅ Mettu Mahadanapuram រដ្ឋ Tamil Nadu ដោយបង្ហាញអ្នកគោរពបូជាហិណ្ឌូតាមីលក្នុងអំឡុងពេលពិធីបុណ្យ Aadi Perukku ប្រចាំឆ្នាំដោយឆ្លងកាត់ពិធីបុណ្យដ៏ឈឺចាប់នេះ។
អ្នកកាន់សាសនាចំនួនជាង ១០០០នាក់បានចូលរួមក្នុងពិធីបុណ្យ នៅឯប្រាសាទស្រីម៉ាហាឡាស៊ី (Sri Mahalakshmi)។
ពិធីបុណ្យទទួលការរិះគន់ពីអាជ្ញាធរដូចជាគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋ ដោយសារតែចំនួននៃអ្នករងរបួសច្រើនក្នុងកំឡុងពិធីបុណ្យនេះ។