ទំហំនៃក្តីស្រឡាញ់វាធំធេងណាស់! ចង់បំភ្លេចមនុស្សម្នាក់ដែលស្រឡាញ់អស់ពីបេះដូងវាមិនមែនជារឿងងាយទេ (មានវីដេអូ)

ទំហំនៃក្តីស្រឡាញ់វាធំធេងណាស់! ចង់បំភ្លេចមនុស្សម្នាក់ដែលស្រឡាញ់អស់ពីបេះដូងវាមិនមែនជារឿងងាយទេ (មានវីដេអូ)

ទំហំនៃក្តីស្រឡាញ់គឺមិនអាចវាស់បាននោះទេ ក្តីស្រឡាញ់ចំពោះប្រទេសជាតិ ក្តីស្រឡាញ់ចំពោះគ្រួសារ ក្តីស្រឡាញ់ចំពោះដៃគូរ ក្តីស្រឡាញ់ចំពោះមិត្តភក្តិ មនុស្សទាំងអស់គ្នាសុទ្ធតែមានគ្រាន់តែទំហំនៃក្តីស្រឡាញ់នោះវាមានទំហំខុសគ្នាទៅតាមប្រភេទនៃមនុស្ស។

ដោយឡែកនៅក្នុងរឿងភាគកូរ៉េមួយត្រង់ឈុតមួយ "លោកប៉ា! ខ្ញុំនឹកគេណាស់!!!! ខ្ញុំនឹកគេ ចង់ប៉ះខ្លួនគេ ចង់នៅជាមួយគេស្ទើតែដាច់ខ្យល់ស្លាប់បាត់ទៅហើយ" នេះគឺជាពាក្យពេចន៍ដែលតួរឯកស្រីក្នុងរឿន "សង្សារខ្ញុំជាមនុស្សភពផ្កាយ" បាននិយាយចេញពីចិត្ត ចេញពីបេះដូង ចេញពីស្នេហាពិតនៅពេលដែលនាងត្រូវឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនឯងស្រឡាញ់ដោយមិនដឹងថាពេលណាអាចបានជួបគាត់វិញទេ។

មូលហេតុគឺបុរសដែលនាងស្រឡាញ់គឺជាមនុស្សភពផ្កាយ គេត្រូវវិលត្រលប់ទៅកាន់ភពរបស់គេវិញ ប៉ុន្តែមុនពេលចាកចេញគេបានប្រាប់ទៅនាងថា "បងនឹងវិលត្រលប់មករកអូនវិញ អូនត្រូវចាំបង"។ ពិតណាស់គាត់ពិតជាត្រលប់មករកនាងវិញពិតមែន​ ហើយមកលើកនេះគឺគាត់និងមិនត្រលប់ទៅវិញទេ គាត់និងនៅជាមួយនាងរហូត។

Loading...

ដោយ៖ វីរៈ

 

Loading...