គោលការណ៍ ៣ ដែលអាចធ្វើឱ្យអ្នកជោគជ័យខ្លាំង ក្នុងរយៈពេល ១០ ឆ្នាំឬតិចជាងនេះ

គោលការណ៍ ៣ ដែលអាចធ្វើឱ្យអ្នកជោគជ័យខ្លាំង ក្នុងរយៈពេល ១០ ឆ្នាំឬតិចជាងនេះ

ការទទួលបានជោគជ័យ គឺជារឿងដ៏ធំមួយ ប៉ុន្តែការពិតគឺអ្នកជោគជ័យរួចហើយ។ ខ្ញុំដឹងថាអ្នកប្រហែលជាមិនជឿទេ ប៉ុន្តែ នៅក្នុងវចនានុក្រម Merriam-Winster បានកំណត់ជោគជ័យថាជា success ៖ “a person that succeeds.”។

តាមពិតវាមានន័យសាមញ្ញទេ។ អ្នកនឹងមិនទទួលជោគជ័យបានទេ បេីសិនអ្នកនៅតែធ្វេីអ្វី ដែលអ្នកកំពុងធ្វេី សកម្មភាពដដែល លទ្ធផលដដែល។ អ្នកទទួលបានភាពជោគជ័យ នៅពេលដែលអ្នកបោះជំហាន​ទៅមុខ ពីកន្លែងដែលអ្នកនៅ។

មានការអធិស្ឋានមួយដែល ឪពុករបស់ Lanre Solarin បានបង្រៀនឱ្យនិយាយគឺ “សូមជួយខ្ញុំឱ្យប្រាកដថារាល់ថ្ងៃ គឺជាសំខាន់សម្រាប់ខ្ញុំ”។ វាមិនមានន័យអ្វីទេ ជាពិសេសសំរាប់ក្មេងអាយុ ៥ឆ្នាំ។ ប៉ុន្តែ ២០ ឆ្នាំក្រោយមក ខ្ញុំដឹងថាវាជាអ្វីដែលយើងទាំងអស់គ្នា ត្រូវនិយាយទៅខ្លួនយើងជារៀងរាល់ថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ រឿងនេះមិនកើតឡើង ដោយមន្ដអាគមទេ។ វាត្រូវការចំណាយពេលមួយចំនួន នៃការខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យវាដំនេីរការ។ ក្នុងនាមជាមនុស្ស ភាគច្រេីនយើងមានគំនិត ចំពោះភាពជោគជ័យ ហើយវាធ្វើឱ្យយើងធ្លាក់ទឹកចិត្ត នៅពេលវាមើលទៅ ដូចជាយើងមិនមានវា ឬ មិនទាន់ជោគជ័យ។

អ្នកនឹងមិនរីករាយ នឹងដំណើរនេះទេ ប្រសិនបើអ្នក នៅតែសួរថា “តើយើងដល់ទីនោះនៅ?” ការសួរបែបនេះ​ អាចរំខានយេីងខ្លាំង។ សំណួរដែរល្អប្រសើរ គឺ “តើយើងនៅឯណាឥឡូវនេះ?” វាបង្កើតនូវឱកាស ដើម្បីស្វែងរក និង កោតសរសើរចំពោះ ការកើតឡើងរយៈពេលខ្លីនេះ ហេីយយេីងលែងខ្វល់ថា ពេលណាយេីងជោគជ័យ។

នៅក្នុងអត្ថបទនេះ ការទទួលបានជោគជ័យខ្លាំង មិនមែនមានន័យថា មានប្រាក់រាប់ពាន់លានដុល្លារ ជាឈ្មោះរបស់អ្នកនោះទេ។ វាមានន័យថា អ្នកឈានដល់ចំនុចមួយ ដែលអ្នកកែប្រែខ្លួនឯង ដល់កំរិតដ៏ល្អបំផុតមួយ ដែលអ្នកគិតថាមិនអាច ធ្វេីបានពីមុន។

ដូច្នេះ ខាងក្រោមនេះ ជាគោលការណ៍ដែលអ្នក អាចអនុវត្ត ចំពោះការងារ និង ជីវិតរបស់អ្នក ៖

១. ពព្រឹងចំនុចខ្លាំងរបស់អ្នក

ចំនុចខ្លាំងរបស់អ្នក គឺជាកន្លែងដែលអ្នក មានទំនុកចិត្ត និង មានផាសុខភាពបំផុត។ វាមិនមែនជាកន្លែង ដែលអ្នកខ្ជិលទេ។ ជាមួយនឹងនិយមន័យប្រភេទនេះ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជា មនុស្សប្រាប់យើង ឱ្យចាកចេញពីតំបន់នេះ។

អ្នកនិពន្ធម្នាក់ មានទំនុកចិត្ត និង មានផាសុខភាពបំផុត នៅពេលគាត់សរសេរ។ ដូចគ្នានឹង សិប្បករ នៅពេលដែលគាត់បង្កើតអ្វីមួយ។ វិចិត្រករ នៅពេលដែលគាត់គូរ។ អ្នកយុទ្ធសាស្រ្ត នៅពេលដែលគាត់បានបង្កើតយុទ្ធសាស្រ្ត។ អ្នកសរសេរកូដ(Developer)នៅពេល គាត់សរសេរកូដ។ ល ។

ការពព្រឹងចំនុចខ្លាំងរបស់អ្នក មានន័យថា ជំរុញឱ្យខ្លួនឯង ទៅដែនកំណត់ដែលអ្នក មិនដែលគិតថាអ្នកអាចធ្វេីបាន។ វាមានន័យថា រៀនអ្វីគ្រប់យ៉ាងដែលអ្នក គួរតែត្រូវដឹងអំពី សិប្បកម្មរបស់អ្នក និង ការអនុវត្តអ្វីៗគ្រប់យ៉ាង។ មានន័យថា សរសេរសៀវភៅ ជំនួសឱ្យសរសេរអត្ថបទ។ ការបង្កើតវគ្គសិក្សារចនា ជំនួសឱ្យការរចនាសម្រាប់អតិថិជន។ ល ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីឈានដល់ចំនុច ដែលអ្នកអាចមានឥទ្ធិពលដល់ តំបន់នៃចំនុចខ្លាំងរបស់អ្នក អ្នកត្រូវតែបង្កើតជំនាញ តាមរយៈការអនុវត្តជាក់ស្តែង។

អ្នកមិនអាចរុញអ្នកណាម្នាក់ ឡើងជណ្ដើរបានទេ លុះត្រាតែគាត់មាន ឆន្ទៈចង់ឡើងលើខ្លួនឯង។

Loading...

__(Andrew Carnegie)

២. អនុវត្តរៀងរាល់ថ្ងៃ

នៅពេលដែលខ្ញុំបានធ្វើការសម្រេចចិត្ត ដេីម្បីសរសេរជារៀងរាល់ថ្ងៃ វាហាក់ដូចជា ល្អណាស់សំរាប់ខ្ញុំ។ នៅពេលខ្ញុំចាប់ផ្តើម ខ្ញុំឆ្ងល់ថាតើ ការសំរេចចិត្តរបស់ខ្ងុំ ត្រូវ ឬ អត់ទេ នៅពេលខ្ងុំធ្វេីការប្តេជ្ញាចិត្តធ្វេីវា។

អ្នកសរសេរកូត ដែលទើបតែរៀនកូដដំបូងរបស់គាត់ កាលពីម្សិលមិញ មិនអាចបង្កើតកម្មវិធីមេរោគ បានទេនៅថ្ងៃនេះ។ ការស្ទាត់ជំនាញត្រូវការពេលវេលា។ ការអនុវត្តប្រចាំថ្ងៃ ស្របទៅនឹងអ្វីដែលធ្វើឱ្យអ្នកមាន ទំនុកចិត្តខ្លាំង និង មានផាសុខភាព ធ្វើឱ្យការងារនោះ ដូចជាការកំសាន្តរបស់អ្នកអញ្ចឹង។ វាអាចជួយអ្នកឱ្យសម្រេចបាន កាន់តែច្រើន ក្នុងពេលតិចជាងមុន។

ដំណក់តូចៗអាច បង្កេីតឱ្យមានមហាសមុទ្រដ៏ធំ។ យ៉ាងណាក៏ដោយ អ្នកមិនអាចប្រៀបធៀប ការទំនាក់មួយដំនក់ ក្នុងមួយសប្តាហ៍ ជាមួយ ការទំនាក់មួយដំនក់ រៀងរាល់ថ្ងៃទេ។

ឥឡូវនេះមានមធ្យោបាយជាច្រើន ដើម្បីជួយអ្នកក្នុងការបង្ហាញទៅពិភពលោក នូវធ្វេីដែលអ្នកអាចធ្វេីបានល្អបំផុត។ អ្វីដែលអ្នកជ្រើសរើសដើម្បីធ្វើជារៀងរាល់ថ្ងៃ មិនមែនតែងតែសម្រាប់ ការប្រើប្រាស់ជាសាធារណៈនោះទេ។ មែនហេីយ មតិយោបល់សាធារណៈគឺល្អ ប៉ុន្តែប្រសិនបើអ្នក មិនមែនជាមនុស្សដែល ទទួលការរិះគន់ អ្នកអាចចាប់ផ្តើមដោយបង្ហាញ ទៅមនុស្សល្អមួយចំនួន មុននឹងបង្ហាញជាសាធារណៈ។

ប្រតិកម្មវិជ្ជមានពីមនុស្សល្អៗ នឹងជួយអ្នកឱ្យមានអារម្មណ៍ល្អ នៅពេលដែលអ្នកធ្លាក់ចុះ។ នៅពេលអ្នកធ្វើ សូមជ្រើសរើសមធ្យោបាយឱ្យបានត្រឹមត្រូវ។

៣. បង្កេីតមធ្យោបាយដ៏ត្រឹមត្រូវ

នៅពេល Seth Godin ជាអ្នកនិពន្ធលក់ដាច់បំផុតនៃ សៀវភៅ Purple cow ចាប់ផ្តើមសរសេរជារៀងរាល់ថ្ងៃ។ គាត់បានធ្វើវានៅលើ Typepad មិនមែន Youtube ទេព្រោះគាត់បានចែករំលែកអត្ថបទ មិនមែនមាតិកាវីដេអូទេ។ សព្វថ្ងៃនេះ ជាង១០ឆ្នាំក្រោយមក សូម្បីតែអត្ថបទមួយចំនួនរបស់គាត់ ដែលមានតិចជាង ១០០ ពាក្យបានទទួលការ share ច្រើនជាង ២០០ ដែរ។

មធ្យោបាយត្រឹមត្រូវ មិនបានកំណត់ ទម្រង់នៃការងាររបស់អ្នកនោះទេ។ វាត្រូវបានកំណត់ ដោយកន្លែងដែល អ្នកមានអារម្មណ៍ល្អបំផុត។ មធ្យោបាយត្រឹមត្រូវ អាចតាមអ៊ីនធឺណិត ឬ ក្រៅបណ្ដាញ។

ខ្ញុំមិនដែលសុបិននៃភាពជោគជ័យទេ ខ្ញុំធ្វើការដេីម្បីជោគជ័យ

__(Este Lauder)

ប្រភព:  addicted2success

Loading...