សំខាន់ណាស់សម្រាប់នារី! កុំរំលងគន្លឹះ ថែរក្សាសម្រស់ឲ្យសាច់ចាំ និងក្មេងជាងវ័យ!

សំខាន់ណាស់សម្រាប់នារី! កុំរំលងគន្លឹះ ថែរក្សាសម្រស់ឲ្យសាច់ចាំ និងក្មេងជាងវ័យ!

មនុស្សគ្រប់គ្នាស្ទើរតែបានអានអត្ថបទសម្ផស្សគ្រប់គ្នាហើយរាល់ថ្ងៃនេះ។ គ្រាន់តែនៅសហរដ្ឋអាមេរិចតែមួយប្រទេសមានស្រ្តីជាង ៥០% ដែលបានមើលអត្ថបទនិយាយពីសម្រស់និង ៣៤% ធ្វើតាមការបង្រៀនពីគេហទំព័រ YouTube។ ប៉ុន្តែវិធីសាស្រ្តខាងក្រោមនឹងបង្ហាញអ្នកនូវព័ត៌មានដែលមិនបានរំពឹងទុកមួយចំនួនអំពីបញ្ហាសម្រស់ទូទៅបំផុត។

១. លាបស្រ្តប៊ែរីដើម្បីព្យាបាលរលាកឬដំបៅ ៖ ដំបៅអាចធ្វើឱ្យឈឺចាប់និងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អជាដើម។ មធ្យោបាយដ៏អស្ចារ្យមួយដើម្បីកាត់បន្ថយការឈឺចាប់និងការហើមគឺយកផ្លែស្ត្រប៊ឺរីមួយចំនួនផ្សំជាមួយនឹងក្រែមការពារ និងលាបចំទៅនឹងកន្លែងដែលមានការរលាកនោះរយៈពេល ១០ ទៅ ១៥ នាទី។ អត្ថប្រយោជន៍នៃផ្លែស្ត្របឺរីត្រូវបានផ្សារភ្ជាប់ទៅនឹងលក្ខណៈសម្បត្តិនៃការប្រឆាំងនឹងការរលាកនិងប្រឆាំងនឹងប្រតិកម្មអុកស៊ីតហើយថែមទាំងមានសមាសភាពគួរឱ្យកត់សម្គាល់ដូចជាសារធាតុរ៉ែ និងវីតាមីន C។

២. លាយសូដានិងទឹកក្រូចឆ្មាដើម្បីកម្ចាត់ស្នាមកំណកចេញពីក្រចករបស់អ្នក ៖ មានហេតុផលជាច្រើនដែលក្រចករបស់អ្នកអាចប្រែទៅជាពណ៌លឿងដូចជា ក្រចករលុង ការជក់បារី ជំងឺថ្លើម ទម្លាប់មិនសម្អាតក្រចក និងសូម្បីតែមានមេរោគផ្សិត។  ដាក់ម្សៅសូដាមួយស្លាបព្រាបាយទៅលាយជាមួយ ប្រេងអូលីវកន្លះស្លាបព្រាកាហ្វ និងទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេ។ យកច្រាសដុសធ្មេញទន់ ដាក់ល្បាយដែលលាយរួួចហើយដាក់លើក្រចករបស់អ្នកហើយលាងវាចេញបន្ទាប់ពី ៥ នាទី។ ធ្វើបែបនេះរៀងរាល់ 2 សប្តាហ៍ម្ដងដើម្បីទទួលបានលទ្ធផលល្អ។ ក្រូចឆ្មាមានជាតិកាត់​សម្រាប់ធ្វើឱ្យក្រចកស។

៣. ប្រើថ្នាំដុះធ្មេញផលិតពីធ្យូងធម្មជាតិ ៖​ វាជារឿងគួរឱ្យភ្ញាក់ផ្អើលដែលធ្យូងអាចធ្វើឱ្យធ្មេញរបស់អ្នកស។ អ្វីដែលអ្នកត្រូវធ្វើគឺកំទេចធ្យូងថ្មដែលដាក់ទឹកហើយលាយវាចូលក្នុងចាន។ លាបលើធ្មេញហើយលាងជម្រះបន្ទាប់ពី ៣ នាទី។ អ្នកមិនគួរអនុវត្តវិធីនេះញឹកញាប់ពេកទេដោយសារធ្យូងមិនល្អសម្រាប់សុខភាពធ្មេញរបស់អ្នកនោះទេ។ អ្វីដែលល្អនិងមានសុវត្ថិភាពជាងនេះទៀតគឺត្រូវទិញថ្នាំដុសធ្មេញពិសេសដែលមានផ្សំពីសារធាតុធ្យូងរួចស្រេច។

៤. យកថ្នាំអាស្ពីរីនមកបំបាត់ការរមាស់ ៖ ស្បែកគ្រិនអាចនាំឱ្យមានការឈឺចាប់និងក្លិនមិនល្អ។ ថ្នាំអាស្ពីរីនគឺជាឱសថមួយដ៏ល្អសម្រាប់បំបាត់ស្បែកគ្រិនជើងនិងផ្សិត។ កិនថ្នាំអាស្ពីរីន ៤ គ្រាប់ឱ្យទៅជាម្សៅហើយលាយជាមួយទឹកនិងទឹកក្រូចឆ្មា។ លាបលើផ្ទៃដែលមានគ្រិននោះដោយប្រើកន្សែងរុំ ហើយបន្ទាប់មកលាងជម្រះចេញបន្ទាប់ពី២០នាទី។ បន្ទាប់មកលាងជើងអ្នកឲ្យបានស្អាតហើយសម្ងួតវា។ ធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍។

៥. ប្រើផ្លែបឺរដើម្បីទប់ស្កាត់សក់ជំពាក់ ៖ សក់របស់មនុុស្សស្រីគឺងាយជំពាក់បំផុុត។ គួរឱ្យភ្ញាក់ផ្អើលដែលផ្លែបឺរអាចជាដំណោះស្រាយរបស់អ្នកបាន។ ដើម្បីធ្វើវាសូមយកផ្លែបឺរលាយជាមួយទឹកដោះគោជូរ ហើយយកវាលាបលើសក់របស់អ្នករយៈពេល ៤៥ នាទីហើយធ្វើវាពីរដងក្នុងមួយសប្តាហ៍។ ផ្លែបឺរមានវីតាមីនមានប្រយោជន៍សម្រាប់ការជួសជុលសក់ខូចនិងអាហារបំប៉នពីទឹកដោះគោជួយថែរក្សាសក់។

Loading...

៦. ដំឡូងបារាំងជួយព្យាបាលសង្វា ៖ សង្វាជាបញ្ហាទូទៅសម្រាប់ស្ត្រីដែលលេចឡើងនៅអំឡុងពេលមានផ្ទៃពោះឬវ័យជំទង់ហើយមានការរមាស់ផងដែរ។ ទឹកដំឡូងបារាំងមានវីតាមីននិងសារធាតុរ៉ែដែលមានប្រយោជន៍ក្នុងការជំរុញការលូតលាស់និងបង្កើតកោសិកាស្បែករបស់អ្នក ហើយវិធីមួយនេះអាចជួយឱ្យសង្វារបស់អ្នករលាយបាន។ អ្វីដែលអ្នកត្រូវធ្វើគឺហាន់ដំឡូងរាំងជាចំនិតៗ ហើយបិទចំកន្លែងដែលមានសង្វា ទុកវាពីរទៅបីនាទីហើយបន្ទាប់មកលាងជម្រះជាមួយទឹកចេញ។

៧. ស្លាបព្រាជួយបំបាត់រង្វង់ភ្នែកខ្មៅ ៖ យើងទាំងអស់គ្នាបានលឺថាគេប្រើ ថង់ទឹកតែ ផ្លែត្រសក់និងដំឡូងបារាំងអាចជួយយើងកម្ចាត់រង្វង់ភ្នែកខ្មៅនៅពេលព្រឹកប៉ុន្តែមានវិធីមួយដែលមិនត្រូវការផលិតផលអ្វីទាំងអស់។ ដើម្បីភ្នែករបស់អ្នកមានស្បែកតឹងហើយបំបាត់ការហើម​ ដោយគ្រាន់ដាក់ទឹកកកលើស្លាបព្រាហើយយកស្លាបព្រាដាក់លើភ្នែករបស់អ្នករយៈពេល១០ នាទីមុនពេលផាត់មុុខ។

៨.ប្រើទឹកឃ្មុំដើម្បីព្យាបាលបបូរមាត់ប្រេះ ៖ បញ្ហាដែលកើតមានបបូរមាត់ស្ងួតនិងប្រេះគឺជាអ្វីដែលធ្លាប់កើតមានលើយើងគ្រប់គ្នា។ ប្រេះបបូរមាត់អាចបណ្តាលមកពីអាកាសធាតុត្រជាក់និងការដកដង្ហើមតាមមាត់ញឹកញាប់។ ការប្រើប្រាស់ទឹកឃ្មុំគឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះហើយវាត្រូវបានគេប្រើនៅក្នុងអរិយធម៌បុរាណរបស់អេហ្ស៊ីប ចិន និងអាហ្រ្វិកដោយសារតែទឹកឃ្មុំបានផ្តល់សំណើមនិងការព្យាបាលបានយ៉ាងល្អ។ អ្នកអាចប្រើតែទឹកឃ្មុំតែមួយមុខ ឬលាយជាមួយក្រូចឆ្មាក៏បានមុនពេលចូលគេង។

៩. ក្រូចឆ្មាព្យាបាលមុខមុន​​ ៖ វាមិនមានព័ត៌មានថាទឹកក្រូចអាចប្រឆាំងនឹងបាក់តេរីនោះទេប៉ុន្តែតើអ្នកដឹងទេថាអ្នកក៏អាចប្រើក្រូចដើម្បីប្រយុទ្ធប្រឆាំងនឹងរោគមុនដែរឬទេ? ដើម្បីបង្កើនលក្ខណៈសម្បត្តិថ្នាំសំលាប់មេរោគ, ផ្សំទឹកក្រូចជាមួយទឹកឃ្មុំហើយយកមកលាបលើមុខពីរដង ទៅបីដង ក្នុងមួយសប្តាហ៍។ ហើយវាក៏អាចបំបាត់ភាពជ្រួួញ និងធ្វើឱ្យស្បែកទន់រលោងផងដែរ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide

Loading...