ផ្នែកនីមួយៗនៃរាងកាយយើងមានសារៈសំខាន់ណាស់។ ពីសក់ដល់ម្រាមជើង គឺគ្រប់ផ្នែកទាំងអស់មានមុខងាររបស់វា។ អ្នកអាចថែរក្សាសុខភាពរបស់អ្នក ប៉ុន្តែជាទូទៅយើងមិនសូវអើពើនឹងភាពមិនធម្មតានៃរាងកាយរបស់យើងនោះទេ។
គ្រប់បញ្ហាតូចតាច នៅតាមកន្លែងនីមួយៗ បង្ហាញពីសុខភាពរបស់មនុស្ស។ សូម្បីត្រចៀកក៏អាចប្រាប់ពីបញ្ហាសុខភាពរបស់អ្នកដែរ ដូច្នេះតើអ្នកធ្លាប់គិតថាសូម្បីតែអាចន៍ត្រចៀករបស់អ្នកក៏បង្ហាញពីសុខភាពរបស់អ្នកដែរ។
នេះគឺជាប្រភេទ របស់ត្បាល់ត្រចៀក ដ៏សំខាន់ដែលជារូបរាង និងពណ៌របស់វាបង្ហាញពីសុខភាពរបស់អ្នក!
១. របស់ត្បាល់ត្រចៀក ស្ងត
នេះគឺជាសញ្ញាមួយដែលរាងកាយរបស់អ្នកត្រូវការជាតិខ្លាញ់។ វាក៏បង្ហាញពីការរលាកស្បែកផងដែរ។
២. របស់ត្បាល់ត្រចៀកមានឈាម
ការហូរឈាម គឺជាសញ្ញានៃការរលាក ឬមានបញ្ហានៅក្នុងក្រដាសត្រចៀក។ ក្នុងករណីបែបនេះអ្នកគួរតែទៅជួបគ្រូពេទ្យ ព្រោះប្រសិនបើអ្នកទុកវាមិនព្យាបាលនោះ វាអាចធ្វើឱ្យមានបញ្ហាត្រចៀកធំ ដូចជាការថ្លង់ជាដើម។
៣. អាចម៍ត្រចៀកពណ៌ត្នោត
អាចម៍ត្រចៀកពណ៌ត្នោតអាចប្រាប់ពីសុខភាពផ្លូវចិត្តរបស់អ្នក វាជាសញ្ញានៃភាពតានតឹង។
៤. អាចម៍ត្រចៀកពណ៌ខ្មៅ
អាចម៍ត្រចៀកពណ៌ខ្មៅ មិនល្អសម្រាប់សុខភាពទេ វាបង្ហាញពីការឆ្លងមេរោគផ្សិត។
៥. អាចម៍ត្រចៀកពណ៌ស
នេះបង្ហាញថារាងកាយរបស់អ្នកខ្វះវីតាមីន និងមីក្រូសម្រាប់រាងកាយជាពិសេសស្ពាន់ និងជាតិដែក។
៦. អាចម៍ត្រចៀកដែលមានក្លិនមិនល្អ
ក្លិនស្អុយនៃអាចម៍ត្រចៀករបស់អ្នក អាចបង្ហាញថាអ្នកអាចមានការឆ្លងមេរោគ។
៧. អាចម៍ត្រចៀករាវ
ប្រសិនបើអ្នកសម្គាល់ឃើញអាចន៍ត្រចៀករាវ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ នៅពេលដែលស្រទាប់ត្រចៀករាវគឺជាសញ្ញានៃការរលាក។
៨. អាចម៍ត្រចៀកពណ៌ប្រផេះ
អាចម៍ពណ៌ប្រផេះគឺជាសញ្ញានៃត្រចៀកដែលមានសុខភាពល្អ។ ដូច្នេះប្រសិនបើអ្នកមានអាចម៍ត្រចៀកពណ៌ប្រផេះនៅក្នុងត្រចៀករបស់អ្នក សូមអបអរសាទរអ្នក មិនចាំបាច់ព្រួយបារម្ភនោះទេ។
ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល