ក្លិនខ្លួនអាចធ្វើឲ្យអ្នកបែកបាក់ស្នេហា! អស់បញ្ហាក្លិនខ្លួន និងបែកញើសក្លៀកក្នុងពេលតែមួយ ជាមួយនឹងវិធីសាស្រ្តបែបធម្មជាតិទាំងអស់នេះ!

ក្លិនខ្លួនអាចធ្វើឲ្យអ្នកបែកបាក់ស្នេហា! អស់បញ្ហាក្លិនខ្លួន និងបែកញើសក្លៀកក្នុងពេលតែមួយ ជាមួយនឹងវិធីសាស្រ្តបែបធម្មជាតិទាំងអស់នេះ!

ក្លិនខ្លួន និងការបែកញើស នៅត្រង់តំបន់ក្លៀក អាចជះឥទ្ធិពលដល់ក្លិនរាងកាយទាំងមូលបាន ប្រសិនជាអ្នកមិនរកវិធីថែរក្សា និងការពារបញ្ហាទាំងអស់នោះទេ។ អ្នកប្រាកដជាឆ្ងល់ហើយ ថាហេតុអ្វីបានជាមានអ្នកខ្លះមានក្លិនខ្លួនល្អ និងអ្នកខ្លះរកតែនៅជិតមិនបានព្រោះតែក្លិនខ្លួនខ្លាំងពេកជាដើម។ តើមកគេប្រើប្រាស់ផលិតផលល្អ ឬគេមានវិធីសាស្រ្តសម្ងាត់នៅក្នុងថែរក្សារាងកាយ?

ដូច្នេះថ្ងៃនេះយើងនឹងបើកកកាយវិធីសាស្រ្ត និងវិធីធម្មជាតិមួយចំនួនដែលអាចជួយរក្សាក្លិនខ្លួនរបស់អ្នកឱ្យនៅតែក្រអូបប្រហើរតាមបែបធម្មជាតិ គ្មានក្លិនខ្លួន និងការពារការបែកញើសបានយ៉ាងល្អ ដោយមិនបាច់ប្រើផកិតផលគីមីក៏បាន តាមវិធីខាងក្រោមទាំងអស់នេះ ៖

ក្លិនខ្លួន និងបែកញើស នៅក្លៀកអាចជះឥទ្ធិពលដល់ក្លិនរាងកាយទាំងមូល

១.ម្សៅសូដា ឬមេនំប៉័ង (Baking Soda)

ម្សៅសូដា ឬមេនំប៉័ង (Baking Soda) មិនត្រឹមតែអាចបំបាត់ក្លិននានានៅក្នុងផ្ទះបាយ ឬទូទឹកកកទេ តែវាក៏មានប្រយោជន៍នៅក្នុងការជួយលុបបំបាត់ក្លិន និងការបែកញើសក្លៀកបានយ៉ាងល្អផងដែរដោយវិធីងាយដូចខាងក្រោម៖

- លាយម្សៅសូដា ឬមេនំប៉័ង (Baking Soda អាចរកទិញនៅផ្សារធម្មតា ឬផ្សារទំនើប) ក្នុងបរិមាណសមល្មមសម្រាប់លាបក្លៀករបស់អ្នក ជាមួយនឹងម្សៅពោតបន្តិច (Cornstarch ទិញនៅផ្សារទំនើប) តែប្រសិនជាគ្មានលាយជាមួយនឹងទឹកក្នុងបរិមាណខាប់ល្មមក៏បាន

- បន្ទាប់មក យកល្បាយនេះមកលាបឱ្យសព្វក្លៀករាល់ពេកងូតទឹកជូតខ្លួនរួច ចាំធ្វើការស្លៀកសំលៀកបំពាក់

- វិធីនេះមិនត្រឹមតែអាចទប់ក្លិនក្លៀករបស់អ្នកបានទេ តែធ្វើឱ្យក្លៀករបស់អ្នកស្ងួតល្អ គ្មានក្លិនអាក្រក់ ថែមទាំងមិនបែកញើសក្លៀកទៀត។

២.ទឹកខ្មេះប៉ោម (Apple Cider Vinegar)

ទឹកខ្មេះប៉ោមមិនត្រឹមតែជាគ្រឿងផ្សំដ៏សំខាន់ក្នុងផ្ទះបាយ និងគ្រឿងថែទាំសម្រស់ប៉ុណ្ណោះទេ តែវាក៏អាចមានលទ្ធភាពបំបាត់ក្លិនក្លៀកបានយ៉ាងល្អផងដែរ តាមវិធីងាយៗទាំងនេះ ៖

 វិធីទី១៖ អ្នកអាចយកទឹកខ្មេះប៉ោម ក្នុងបរិមាណសមល្មមលាបលើក្លៀកយកតែម្តង។

វិធីទី២៖ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព និងអាចទុកប្រើប្រាស់បានយូរអ្នកអាចយកទឹកខ្មេះប៉ោមក្នុងបរិមាណសមល្មម លាយជាមួយនឹងទឹកស្អាតក្នុងបរិមាណសមល្មមស្មើគ្នាដូចគ្នា រួចបន្ថែមជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង(Lemon អាចទិញបាននៅផ្សារទំនើប តែបើពិបាករកប្រើក្រូចឆ្មារធម្មតាក៏បាន) ២ទៅ៣ដំណក់ចូលបន្ថែមទៀត។

- កូរចូលគ្នាឱ្យសព្វ ហើយដាក់វានៅក្នុងកំប៉ុងបាញ់ទឹកមួយ (Spray) សម្រាប់ទុកបាញ់ក្លៀកនៅពេលក្រោយៗទៀតបាន។

- អ្នកអាចប្រើប្រាស់ទឹកបាញ់ខ្លួននេះ នៅពេលងូតទឹករួចមុននឹងស្លៀកពាក់ ឬប្រើប្រាស់ពេលណាក៏បាននៅពេលដែលអ្នកចង់ប្រើ។

វិធីទាំងនេះអាចកម្ចាត់មេរោគបាក់តេរីត្រង់តំបន់ក្លៀករបស់អ្នកបាន ថែមទាំងអាចបំបាត់ក្លិនខ្លួន និងការបែកញើសក្លៀកបានយ៉ាងល្អផងដែរ។

ចំណាំ៖ ទឹកខ្មេះប៉ោម ឬ Apple Cider Vinegar អាចរកទិញបានដោយងាយនៅគ្រប់ផ្សារទំនើបនានា។

៣. ប្រេងរុក្ខជាតិ (Tea Tree Oil)

ប្រេងរុក្ខជាតិ (Tea Tree Oil) មានប្រយោជន៍យ៉ាងច្រើននៅក្នុងក្បួនថែទាំសម្រស់ សូម្បីក្លិនខ្លួន ក្លិនក្លៀកក៏វាអាចជួយបានផងដែរ ដោយការអនុវត្តវិធីដូចខាងក្រោម៖

- វិធិទី១៖ លាបប្រេងរុក្ខជាតិ (Tea Tree Oil) ក្នុងបរិមាណសមល្មមយកតែម្តងលើក្លៀករបស់អ្នក។

- វិធីទី២៖ លាយប្រេងរុក្ខជាតិ (Tea Tree Oil) ក្នុងបរិមាណសមល្មមជាមួយនឹងទឹកកុលាប (Rose Water) ២ទៅ៣ដំណក់ ដាក់ចូលទៅដបបាញ់ទឹក (Spray) សម្រាប់បាញ់លើក្លៀក។

វិធីនេះអាចជួយកម្ចាត់មេរោគបាក់តេរី និងផ្សិត ដែលបង្កជាក្លិនមិនល្អដល់រាងកាយ និងជួយការពារការបែកញើសក្លៀកបានយ៉ាងល្អផងដែរ។

ចំណាំ៖ អ្នកអាចរកទិញ ប្រេងរុក្ខជាតិ (Tea Tree Oil) និងទឹកកុលាប (Rose Water) បានដោយងាយនៅរាល់ផ្សារទំនើបនានា។

៤.ទឹកក្រូចឆ្មារសម្បកលឿង (Lemon)

ទឹកក្រូចឆ្មារសម្បកលឿងដែលរកទិញបាននៅផ្សារទំនើប (Lemon) មានប្រយោជន៍ណាស់ ដែលអាចជួយរក្សាកម្រិតជាតិ pH លើស្បែក និងបំបាត់ក្លិនខ្លួនបានយ៉ាងល្អផងដែរ ដោយវិធីងាយៗ៖

Loading...

- គ្រាន់តែ ចិតក្រូចឆ្មារសម្បកលឿង ១ចំណិតល្មម មកត្រដុសលើក្លៀកឱ្យសព្វ ក្រោយពិងូតទឹកសម្អាតខ្លួនរួច រួចទុកចោលឱ្យស្ងួតពី ១០នាទី ទៅ១៥នាទី ចាំស្លៀកពាក់ជាការស្រេច។

ជាតិអាស៊ីតពីធម្មជាតិរបស់ក្រូចឆ្មារសម្បកលឿង អាចជួយបំបាត់ក្លិនក្លៀក និងធ្វើឱ្យក្លៀកស្រស់ថ្លា គ្មានញើសថែមទៀតផង។

ចំណាំ៖ អ្នកអាចរកទិញក្រូចឆ្មារសម្បកលឿង Lemon នៅរាល់ផ្សារទំនើប តែប្រសិនជាគ្មានទេ អាចប្រើក្រូចឆ្មារធម្មតាក៏បាន តែក្រូចឆ្មារសម្បកលឿងមានប្រសិទ្ធភាពជាងបន្តិច។

៥. អាល់កុល

អាល់កុលក៏ជាគ្រឿងផ្សំមួយដ៏ពិសេសផងដែរ ដើម្បីជួយបំបាត់ក្លិនខ្លួន ក្លិនក្លៀក និងការពារការបែកញើសបានល្អ ដោយវិធីងាយៗខាងក្រោម៖

- ងាយៗ គ្រាន់តែលាបអាល់កុលក្នុងបរិមាណសមល្មមលើក្លៀក រាល់ពេលងូតទឹកសម្អាតខ្លួនរួចជាការស្រេច។

ចំណាំ៖ ប្រសិនជាអ្នកមានស្បែកស្តើង ឬប្រតិកម្មជាមួយនឹងអាល់កុល អ្នកមិនត្រូវប្រើវិធីមួយនេះទេ។ ម្យ៉ាងវិញទៀត ត្រូវប្រើប្រាស់អាល់កុលដែលគ្មានក្លិនតែប៉ុណ្ណោះ (Odorless Alcohol)។

៦. សាច់ជូរ (Alum)

អ្នកណាៗក៏ដឹងដែរថា សាច់ជូរអាចបំបាត់ក្លិនក្លៀក និងការពារការបែកញើសក្លៀកបានយ៉ាងល្អ ដោយវិធីទាំងនេះ៖

- អ្នកត្រូវបំបែកសាច់ជូរ ដោយការត្រាំក្នុងទឹកឱ្យរលាយជាមុនសិន ចាំប្រើប្រាស់វា។ ឬម្យ៉ាងទៀតអ្នកអាចយកវាទៅកម្តៅជាមួយភ្លើង វានឹងរលាយក្លាយជាម្សៅ ដូច្នេះអ្នកអាចយកម្សៅវាមកលាបលើក្លៀកជាប្រចាំបានជាការស្រេច។

៧. គិតពីអ្វីដែលអ្នកទទួលទាន

ក្រៅពីវិធីធម្មជាតិខាងលើ អ្វីដែលចាំបាច់បំផុតបន្ថែមទៀតនោះ អ្នកត្រូវគិតឱ្យបានដិតដល់មុននឹងទទួលទានអាហារអ្វីមួយ ព្រោះអាហារក៏អាចធ្វើឱ្យមានក្លិនខ្លួនអាក្រក់ ឬបែកញើសបានផងដែរ។ ដូច្នេះអ្នកត្រូវតែចៀសវាងការទទួលទានខ្ទឹមស ខ្ទឹមបារាំង ម្ទេស ដែលអាចជះក្លិនតាមរន្ធញើសបាន និងបន្សល់ក្លិនខ្លួនរហូតដល់ទៅ ជិត៤៨ម៉ោងឯណោះទម្រាំតែបាត់ក្លិនអាក្រក់ ដោយវាអស្រ័យលើអ្នកទទួលទានវាក្នុងចំនួនតិច ឬច្រើនបានផងដែរ។

ជំនួសឱ្យអាហារដែលធ្វើឱ្យក្លិនខ្លួនអាក្រក់ អ្នកគួរតែទទួលទានពពួកបន្លែ និងផ្លែឈើស្រស់ៗវិញ ដើម្បីធ្វើឱ្យមានក្លិនខ្លួនល្អឡើងវិញ។

៨. ទទួលទឹកឱ្យបានច្រើន

ការទទួលទានទឹកឱ្យបានច្រើន មិនត្រឹមតែអាចជួយធ្វើឱ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ តែវាថែមទាំងផ្តល់សំណើមរាងកាយ បង្កើនជាតិទឹកក្នុងខ្លួន ដែលអាចជួយការពារក្លិនខ្លួនបានយ៉ាងប្រសើរផងដែរ។

៩.ឈប់កោររោមក្លៀក

ការកោររោមក្លៀក អាចធ្វើឱ្យស្បែករបស់អ្នកប្រតិកម្ម ឬរងការរលាករាល់ពេលលាបផលិតផលលាបក្លៀកម្តងៗផងដែរ។ បន្ថែមពីនេះ ការកោររោមក្លៀកថែមទាំងអាចបង្កឱ្យឆ្លងមេរោគបាក់តេរី ដែលបង្កជាក្លិនមិនល្អ និងបែកញើសទៀតផង។ អ្នកអាចប្រើវិធីដករោមក្លៀក ឬជម្រុះរោមក្លៀកជំនួសវិញទើបជាការប្រសើរ៕

Loading...