ស្រឡាញ់សុខភាពស៊ែរទាំងអស់គ្នា! បើសិនជាមានសញ្ញាទាំង ៧យ៉ាងនេះ អ្នកកំពុងប្រឈមនឹងជំងឺតម្រងនោម!

ស្រឡាញ់សុខភាពស៊ែរទាំងអស់គ្នា! បើសិនជាមានសញ្ញាទាំង ៧យ៉ាងនេះ អ្នកកំពុងប្រឈមនឹងជំងឺតម្រងនោម!

តម្រងនោមគឺជាសរីរាង្គដែលមានមុខងារយ៉ាងសំខាន់ ចំពោះសុខភាពទូទៅដូចជាទទួលខុសត្រូវក្នុងការរក្សាកម្រិតសម្ពាធឈាម និងត្រួតពិនិត្យសារធាតុរាវ ជាដើម។

បើតម្រងនោមរបស់អ្នកមានបញ្ហា ឬកើតមានជំងឺតម្រងនោម  វាពិបាកធ្វើរោគវិនិច្ឆ័យ ឬកំណត់នូវរោគសញ្ញាខ្លាំងណាស់។   ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចតាមដានរោគសញ្ញាមួយចំនួនដូចខាងក្រោម ដែលបង្ហាញថា អ្នកកើតមានជំងឺតម្រងនោម៖

១.  អស់កម្លាំងខ្លាំងខុសពីធម្មតា ៖ ការអស់កម្លាំងរ៉ាំរ៉ៃ បណ្តាលមកពីការវិវឌ្ឍន៍នៃបញ្ហាតម្រងនោម ដែលជាហេតុធ្វើឲ្យរាងកាយមានការពិបាកនៅក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកោសិការបស់អ្នកតាមរយៈចរន្តឈាម។

តម្រងនោមរបស់អ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោសិកាឈាមក្រហមដូច្នេះហើយនៅពេលដែលវាកាន់តែជួបបញ្ហា នោះធ្វើឲ្យការផលិតមិនបានគ្រប់គ្រាន់ ដែលជាហេតុធ្វើឲ្យបញ្ហានេះកើតឡើង។

២. រមាស់ស្បែក ៖ តម្រងនោម ជាអ្នកបញ្ចេញចោលជាតិពុលតាមរយៈទឹកនោម ដែលត្រូវបានរកឃើញនៅក្នុងចរន្តឈាមរបស់អ្នក។ ដូច្នេះបើតម្រងនោមកើតមានជំងឺ ឬមានមុខងារមិនប្រក្រតី  កាកសំណល់នឹងកើតឡើងនៅក្នុងជាលិកា ដែលធ្វើឲ្យអ្នកកើតមានអាការរមាស់ ឬកន្ទួលលើស្បែក។

៣. ជើងឡើងហើម ឬមានដំបៅនៅក្រោមស្បែក ៖ រោគសញ្ញាមួយនៃជំងឺតម្រងនោមគឺការហើមជើង  ឬមានដំបៅនៅក្រោមស្បែក ដែលជាទូទៅវាកើតឡើងនៅលើប្រអប់ជើង ឬកជើង ប៉ុន្តែជួនកាលវាកើតឡើងនៅលើមុខ ដៃ និងផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរ។

Loading...

៤. មានភាពស្លេកស្លាំង ៖ បើអ្នកមានភាពស្លេកស្លាំង និងមានរោគសញ្ញានៃជំងឺតម្រងនោមដូចដែលបានរៀបរាប់ខាងលើ នោះបង្ហាញថាអ្នកមានជំងឺតម្រងនោមស្ថិតក្នុងដំណាក់កាលមួយដែលធ្ងន់ធ្ងរហើយ។ នេះក៏ព្រោះតែតម្រងនោមចុះខ្សោយ ហើយបាត់បង់មុខងារក្នុងការផលិតកោសិកាឈាមក្រហម ដែលជាហេតុធ្វើឲ្យអ្នកមានសភាពស្លេកស្លាំង។

៥. ឈឺខ្នង ៖ អាការឈឺខ្នងផ្នែកខាងក្រោមគឺជារោគសញ្ញាមួយនៃជំងឺតម្រងនោម ជាពិសេសចំពោះមនុស្សវ័យចំណាស់  ហើយវាអាចបង្ហាញថាអ្នកមានបញ្ហាគ្រួសក្នុងតម្រងនោម  ឬការឆ្លងរោគលើផ្លូវបង្ហូរទឹកនោម។  លើសពីនេះទៅទៀត  បើអ្នកមានអាការឈឺខ្នង  និងថែមទាំងមានការឈឺចាប់នៅពេលបត់ជើងតូចទៀតនោះ  អ្នកចាំបាច់ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់  ព្រោះវាអាចជាជំងឺតម្រងនោមធ្ងន់ធ្ងរ។

៦. ទឹកនោមខុសធម្មតា ៖ នៅពេលដែលតម្រងនោមរបស់អ្នកចាប់ផ្តើមមានបញ្ហា វានឹងកើតមានភាពខុសប្រក្រតីដូចជានោមច្រើននាពេលយប់  ទឹកនោមមានពពុះច្រើន  ទឹកនោមមានពណ៌ស្រអាប់ និងមានក្លិនស្អុយ ការផលិតទឹកនោមកើនឡើង និងមានពណ៌ស្លាំង ពិបាកនៅពេលនោមច្រើនជាងបួនដងក្នុងមួយថ្ងៃ  នោមទាស់ (ទឹកនោមតិចហើយនោមច្រើនដង)  និងមានឈាមនៅក្នុងទឹកនោម។

៧. ក្លិនដង្ហើមមិនល្អ ៖ ពេលខ្លះការមានខ្យល់ដង្ហើមមិនល្អ មិនមែនបណ្តាលមកពីអ្នកដុសម្អាតមាត់ធ្មេញមិនបានស្អាតល្អនោះទេ តែវាបណ្តាលមកពីបញ្ហាតម្រងនោមរបស់អ្នកមានបញ្ហា។

ដូច្នេះហើយអ្នកមិនគួរបណ្តោយឲ្យវាហួសពេលនោះទេ បើសិនជាអ្នកជួបប្រទះរោគសញ្ញាដូចបានរៀបរាប់ខាងលើ ឬអ្នកមានការសង្ស័យណាមួយនោះ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានលទ្ធផលពិតប្រាកដ និងទទួលបានការព្យាបាលឲ្យបានជាសះស្បើយ និងទាន់ពេលវេលា៕

ដោយ៖ វីរៈ

Loading...