ផ្អើលនៅប្រទេសថៃ! ផ្ទុះព័ត៌មានថា ជនជាតិថៃម្នាក់ទិញឬស្សី ភ្នែកជក់គ្នា  ក្នុងតំលៃដល់ទៅ ៥០០០បាត!

ផ្អើលនៅប្រទេសថៃ! ផ្ទុះព័ត៌មានថា ជនជាតិថៃម្នាក់ទិញឬស្សី ភ្នែកជក់គ្នា ក្នុងតំលៃដល់ទៅ ៥០០០បាត!

ថៃ ៖ កាលពីថ្ងៃទី 8 ខែតុលា មានអាខោនហ្វេសប៊ុកឈ្មោះ Bom Apisit Srilasak បានផុសថា មានអ្នកទិញដំបងឫស្សីដែលមានភ្នែកជល់គ្នាដោយឲ្យក្នុងតម្លៃរហូតដល់ 5,000 បាត។

[caption id="attachment_13136" align="alignnone" width="645"] ចុចលើរូបភាបដើម្បីពង្រីករូបភាព[/caption]

ហើយខាងក្រោមនេះជាជំនឿរបស់ដូនតាយើង ទាក់ទងនឹងដើមឬស្សីប្រភេទនេះ៖

១. ដើមឬស្សីដែលមានសំបុកស្រមោចនៅលើចុង ហើយទោរឆ្ពោះទៅទិសខាងកើត​ឬទិសខាងលិចនោះ នឹងនាំមកនូវផលនេសាទសម្បូរណ៍ ប្រសិនបើគេកាប់ឬស្សីនោះ មកធ្វើជាឧបករណ៍នេសាទ ដូចជាទ្រូ លប ជាដើម។

២. ដើមឬស្សីដែលដុះទេរមករកផ្លូវ នឹងឆ្វាក់ខាងការទាក់សត្វជ្រូកព្រៃ ប្រសិនបើត្រូវបានកាប់យកធ្វើជាដងអន្ទាក់។

៣. ឬស្សីចេញផ្កា ជាប្រថ្នូលប្រាប់ថា កសិកម្ម មិនសូវទទួលបានផលល្អទេ។

៤. ប្រសិនបើធ្វើដំណើរតាមផ្លូវ ប្រទះឃើញឬស្សីចេញជ័រ ត្រូវបេះយកជ័រនោះមកទុក ពីព្រោះវាគឺជាអំណោយរបស់ខ្មោច (ខ្មោចឲ្យ)។ ប្រសិនបើធ្វើដំណើរផ្លូវឆ្ងាយដាច់សង្វែងហេវហត់មិនមានទឹកផឹក ចូរបៀមជ័រឬស្សីនោះ វានឹងជួយបំបាត់ការហេវហត់ និងស្រេកទឹក។

៥. បើប្រទះនូវដើមឬស្សីដែលដុះនៅលើដើមឈើឯទៀត ចូរដកវាទាំងឬស្សដោយប្រុងប្រយ័ត្ន ហើយយកមកផ្ទះ។ វាមានប្រសិទ្ធភាពការពារបញ្ចៀសខ្មោចព្រៃចង្រៃ ឬអាចយកដើមឬស្សីនោះ ធ្វើជាវត្ថុស័ក្តិសិទ្ធការពារខ្លួននៅក្នុងសឹកសង្គ្រាម និងជួយបំបាំងខ្លួនបញ្ចៀសពីគ្រោះមហន្តរាយផ្សេងៗ។

Loading...

៦. ប្រសិនបើប្រះទះឃើញនៅចុងឬស្សី​មានដុះផ្កាអ័រគីដេព្រៃ ឬបញ្ញើក្អែក ត្រូវរក្សាភាពស្ងៀមស្ងាត់លបៗកុំឡូឡា រកកូនកន្សែងនិងស្រោចទឹកនោមលើកូនកន្សែង រួចយកចងព័ទ្ធជុំវិញដើមឬស្សីនោះហើយប្រញាប់រកកាំបិតយ៉ាងមុតកាប់ឬស្សីនោះ។

បន្ទាប់ពីការឬស្សីហើយ ចូរពុះឬស្សីនោះ ចៅនឹងឃើញនាងពួនដ៏ពូកែស័ក្តិសិទ្ធ ពីព្រោះនាងពួន មិនហ៊ានរត់ឆ្លងកាត់ទីកន្លែងសើមដែលមិនបរិសុទ្ធនេះទេ។ ប៉ុន្តែបើគ្មាន​ការប្រុងប្រយ័ត្នទេ នាងពួននោះ នឹងរអិលជ្រុះទៅកាន់ផ្នែកខាងក្រោមនៃបំពង់ឬស្សី ហើយចូលបាត់ទៅក្នុងដី តាំងតែពីពេលចៅកាប់មួយកាំបិតដំបូងម្ល៉េះ។

នាងពួននេះ ការពារផ្ទះមិនឲ្យភ្លើងឆេះ យកបៀមក្នុងមាត់ បំបាត់ការស្រេកទឹក ការពារខ្លួនអោយគង់អាព័ទ្ធ (កាប់មិនមុត)។ ករណីដែលមិនឃើញនាងពួន ក៏នៅតែល្អដែរ។ ត្រូវយកវាមកកាន់ផ្ទះ ប្រើប្រាស់ការពារសត្វល្អិតទិចឬខាំអ្នកនៅក្នុងផ្ទះ ដោយយកឬស្សីនោះ ទៅចងនៅផ្នែកខាងលើខ្យល់បក់នៃជ្រុងផ្ទះ។

៧. ក្រៅពីនេះ វត្ថុស័ក្តិសិទ្ធដែលបានមកពីឬស្សី មានដូចជា នប់ឬស្សី ជុំឬស្ស៊ី (ឬស្សីជុំ) កណ្តាញ់ឬស្សី ខ្លឹមឬស្សី ឬស្សីខ្មៅ...។ល។ ដែលអាចប្រើប្រាស់បាន ១០០គុណ បន្ទាប់ពីប្រសិទ្ធីយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតបុរាណ៕

ប្រភព៖​ thairath

Loading...