សំខាន់ណាស់នៅពេលដែលក្លាយជាឪពុកម្តាយ! ១១ ប្រយោគដែលកូនតូចៗ ចង់លឺផ្ទាល់ពីឪពុកម្តាយរបស់ពួកគេ!

សំខាន់ណាស់នៅពេលដែលក្លាយជាឪពុកម្តាយ! ១១ ប្រយោគដែលកូនតូចៗ ចង់លឺផ្ទាល់ពីឪពុកម្តាយរបស់ពួកគេ!

ក្នុងចំណោមឃ្លារាប់ពាន់ដែលអ្នកនិយាយចំពោះកូនតូចៗ មានឃ្លាមួយចំនួនដែលធ្វើឱ្យកូនតូចៗ របស់អ្នកកាន់តែរឹងមាំ ឆ្លាតវៃ មានភាពស្និទ្ធស្នាល និងមានទំនុកចិត្តលើខ្លួនឯង។

កាលីប៩ សូមលើកយកនូវឃ្លាចំនួន ១១ ដែលកូនតូចៗរបស់អ្នកចង់លឺ ដែលរួមចំណែកដល់ការអភិវឌ្ឍកុមារ សុខដុមរមនា និងធ្វើឱ្យពួកគេសប្បាយរីករាយ។

កុមារតូចៗតែងតែធ្វើអាកប្បកិរិយាខ្លះមិនល្អនោះក៏ព្រោះពួកគេចង់ដឹង ចង់ស្គាល់អ្វីដែលថ្មី និងស្វែងរកបទពិសោធសំរាប់ពួកគេផ្ទាល់។ ពេលខ្លះកូនតូចៗ របស់អ្នក ហាក់ដូចជានិយាយថា “តើប៉ាម៉ាក់ស្រឡាញ់កូនដែលឬទេ?”។

ចម្លើយគឺត្រូវតែច្បាស់លាស់: “ពិតណាស់ប៉ាម៉ាក់ពិតជាស្រលាញ់កូន! ប៉ាម៉ាក់ រីករាយដែលមានកូនជាកូនរបស់ប៉ាម៉ាក់ ប្រសិនបើឲ្យប៉ាម៉ាក់ជ្រើសរើសពីគ្រប់កុមារទាំងអស់ក្នុងពិភពលោក ប៉ាម៉ាក់នឹងជ្រើសរើសយកតែកូនតែម្នាក់គត់។ វិធីនេះគឺជាវិធីដែលអាចឲ្យអ្នកអភិវឌ្ឍបញ្ញា សុខុមាលភាពរបស់កូនអ្នក។

“ប៉ាម៉ាក់ស្រលាញ់កូនណាស់” គឺជាឃ្លាមួយ ដែលមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍសុខភាពកូនរបស់អ្នក។ វាក៏មានសារៈសំខាន់ផងដែរក្នុងការធ្វើសកម្មភាព ដូចជាការចំណាយពេលវេលាជាមួយពួកគេ លេងលេងសើច និងពិភាក្សាបញ្ហារបស់ពួកគេ និងជួយពួកគេប្រសិនបើចាំបាច់។

“បន្ទប់របស់កូនស្អាតណាស់! កន្លែងកូនលេង កូនរៀបចំយ៉ាងស្អាត កូនពិតជាឆ្លាតណាស់ដែលកូនចេះទុកដាក់របស់កូនលេងចឹង កូចពិតជាធ្វើបានយ៉ាងល្អមែន!”។ ឃ្លាបែបនេះអាចជួយកូនរបស់អ្នកអោយមានអារម្មណ៍ថា អ្នកគាំទ្រនិងមានជំនឿលើពួកគាត់។

ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចខិតខំប្រឹងប្រែងរបស់គេត្រូវបានកោតសរសើរ។ ដូចគ្នានេះដែរ ការផ្តល់ហេតុផល និងកោតសរសើចំពោះកូនរបសអ្នក ពេលដែលពួកគេបានធ្វើសំរេចកិច្ចការអ្វីមួយ ទោះកិច្ចការនោះធំ ឬតូចក៏ដោយ ព្រោះវានឹង ធ្វើឱ្យមានអារម្មណ៍រីករាយ និងអារម្មណ៍វិជ្ជមាន ដែលអាចផ្លាស់ប្តូរអាកប្បកិរិយា ទាំងបញ្ហាស្មារតី ជាវិជ្ចមាន។

យើងទាំងអស់គ្នាគឺជាមនុស្ស ហើយគ្មាននរណាម្នាក់ដែលមិនធ្វើខុសនោះដែរ។ អ្នកត្រូវបង្រៀនកូនៗ អោយចេះទទួលកំហុស ពេលដែលពួកគេធ្វើអ្វីមួយខុស វាជាការសំខាន់ដែលត្រូវតែមានភាពក្លាហាន ក្នុងការទទួលយកកំហុស ប្រសិនបើអ្នក បានធ្វើអ្វីមួយខុសចំពោះ ពួកគេ អ្នកត្រូវតែសូមទោស និង សូមការលើកលែងទោស ពីពួកគេ។

វិធីនេះនឹង ធ្វើឱ្យពួកគេដឹងថាយើងឱ្យតម្លៃ និងគោរពពួកគេ។ ហើយយើងក៏បង្រៀនពួកគេថា បើសិនជានរណាម្នាក់មិនត្រឹមត្រូវ គាត់គួរតែសុំការអត់ទោសហើយមិនធ្វើសកម្មភាពដដែលឡើងវិញទេ។

ការសំឡុត ប្រើអំពើហឹង្សា វ៉ៃ អាចនាំឱ្យមានជំងឺសរសៃប្រសាទ និងជំងឺផ្លូវចិត្ត។ កូនមានសិទ្ធិខឹង និងយំ។ ការហាមឃាត់លើអារម្មណ៍អវិជ្ជមានចំពោះរពួកគេ គឺជាការហាមឃាត់មិនឱ្យពួកគេធ្វើអ្វីដោយខ្លួនឯង។

ភារកិច្ចរបស់យើងក្នុងនាមជាឪពុកម្តាយ គឺជាការបង្រៀនកូនឱ្យចេះបង្ហាញពីអារម្មណ៍របស់គាត់ ដោយមិនធ្វើបាបនរណាម្នាក់ឡើយ។

វាជាការសំខាន់ណាស់ក្នុងការធ្វើឱ្យកុមារដឹងថាការភ័យក្លាច គឺមិនអាចធ្វើអ្វីបានសំរេចនោះឡើយ។ មនុស្សគ្រប់គ្នានៅលើពិភពលោក តែងតែខ្លាច រឿងអ្វីមួយក្នុងឆាកជីវិត ហើយភាពក្លាហាននឹងជម្នះការភ័យខ្លាចឈាន ទៅសំរេចកិច្ចការណាមួយ។

Loading...

ប្រសិនបើកូនរបស់អ្នកខ្លាចអ្វីមួយ សូមចែករំលែកជាមួយអនុស្សាវរីយ៍ផ្ទាល់ខ្លួនរបស់អ្នក និងបទពិសោធន៍នៃរបៀបដែលអ្នកបានដឹង ដើម្បីដោះស្រាយការភ័យខ្លាចរបស់ពួកគេ។

អ្នកត្រូវផ្តល់ឱ្យកូនៗរបស់អ្នក នូវសិទ្ធិក្នុងការជ្រើសរើសអ្វីមួយដែលពួកគេចង់បាន ចង់លេង យើងត្រូវបង្រៀនពួកគេឱ្យស្គាល់ពីខ្លួនឯង ហើយកុំបដិសេធពីការស្នើសុំ ដែលផ្ទុយពីជំនឿចំណង់ ឬចំណាប់អារម្មណ៍របស់ពួកគេ។

សូមគិតដល់ ២០ឆ្នាំខាងមុខ ថាតើអ្នកត្រូវតែបង្គាប់បញ្ជារ ឬការពារពួក? ពិតណាស់អ្នកត្រូវតែបង្រៀនពួកគេ អោយក្លាហាន ជ្រើសរើសអ្វីដែលពួកគេចង់បានដោយខ្លួនឯង វិធីនឹងបង្រៀនពួកគេអោយចេះគិត ពិចារណាដែលគ្មានអ្នក នៅពីក្រោយ។

តាមរយៈការរំឭកកូនរបស់អ្នក ពីជោគជ័យរបស់គាត់កន្លងម កអ្នកបានបញ្ចុះបញ្ចូលគាត់ពីកម្លាំងរបស់គាត់ ហើយជួយគាត់ឱ្យដឹងថាគាត់អាចសម្រេចបានកាន់តែច្រើន។

“វា​មិន​អី​ទេ! សូមព្យាយាមម្តងទៀត ប៉ាម៉ាក់ជឿជាក់លើកូន! គ្មាននរណាម្នាក់ធ្វើវាបានជោគជ័យភ្លាមៗទេ”។ នេះគឺជាអ្វីដែលអ្នកគួរតែនិយាយទៅកាន់កូនរបស់អ្នកក្នុងករណីពួកគេធ្វើអ្វីមួយបរាជ័យ។

កូនរបស់អ្នកគួរដឹងថាមនុស្សជោគជ័យគ្រប់រូបបានធ្វើខុសហើយកំហុសនោះជួយអភិវឌ្ឍភាពអត់ធ្មត់អត់ធ្មត់និងគុណសម្បត្តិសំខាន់ៗដទៃទៀត។ អ្វីដែលសំខាន់បំផុតនោះ គឺបង្ហាញថាការបរាជ័យរបស់ពួកគេ នឹងមិនប៉ះពាល់ដល់សេចក្តីស្រឡាញ់ចំពោះពួកគេនោះទេ។

“តើកូនមានអារម្មណ៍បែបណា? តើថ្ងៃនេះកូនមានអាុរម្មណ៍ល្អទេ?”។ សំណួរទាំងនេះនាំឱ្យមានភាពជិតស្និទ្ធរវាងឪពុកម្តាយ និងកូន ហើយសំនួរទាំងនេះក៏បង្ហាត់ពួកគេឱ្យចេះគិតគូរផងដែរ។ ហើយវានឹងធ្វើឱ្យកុមារមានការយល់ដឹងគ្រប់គ្រាន់ និងយកចិត្តទុកដាក់ចំពោះខ្លួនឯង។

ជារឿយៗមាតាបិតាគួរតែប្រើពាក្យថា “យើង” ទាក់ទងនឹងកូនៗ: “យើងបានវាស់វែងរួចហើយ” “យើងទៅរៀនថ្នាក់មត្តេយ្យ” “យើងនឹងចាប់ផ្តើមថ្នាក់ទីពីរ”។

ពិតណាស ឃ្លាទាំងនេះ គឺមានប្រយោជន៍សម្រាប់ការអភិវឌ្ឍកុមារ និងសូម្បីតែចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយនាពេលអនាគត វារារាំងការអភិវឌ្ឍន៍ និងរារាំងការបែងចែកផ្នែកចិត្តសាស្ត្រ។

លទ្ធភាពនៃការពឹងផ្អែកលើខ្លួនឯងគឺមានសារៈសំខាន់ណាស់ អ្នកចិត្ដសាស្ដ្រជឿថាគោលដៅនៃការអប់រំគឺដើម្បីបង្រៀនកូនឱ្យធ្វើជាឪពុកឬម្ដាយល្អសម្រាប់អនាគតរបស់ពួកគេ៕

ប្រែសំរួលដោយ: សុខ វណ្ណនិត្យ

ដកស្រង់ និងប្រែសំរួលចេញពី brightside

Loading...