ហេតុអ្វីបានធ្វើឱ្យអ្នកមិនអាចគេងលក់បាននៅពេលយប់? និងវិធីសាស្រ្តដើម្បីធ្វើឱ្យអ្នកលេងលក់ដូចធម្មតាវិញ

ហេតុអ្វីបានធ្វើឱ្យអ្នកមិនអាចគេងលក់បាននៅពេលយប់? និងវិធីសាស្រ្តដើម្បីធ្វើឱ្យអ្នកលេងលក់ដូចធម្មតាវិញ

ប្រហែល ១៥% នៃប្រជាជនក្នុងពិភពលោកមានបញ្ហាក្នុងការគេងមិនលក់។ មនុស្សត្រូវការការគេងឱ្យបាន ៨ ម៉ោងរៀងរាល់យប់ដើម្បីធ្វើឱ្យសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។ យើងបានសិក្សាពីមូលហេតុនៃការគេងមិនលក់ហើយបានរកឃើញវិធីសាស្ត្រដែលមានប្រសិទ្ធភាពដើម្បីកម្ចាត់វា។

១. ភាពតានតឹង ៖ លទ្ធផលនៃការសិក្សាដោយ American Academy of Sleep Medicine បង្ហាញថាភាពតានតឹងអាចបណ្តាលឱ្យគេងមិនលក់។ អ្នកជំងឺត្រូវដោះស្រាយជាមួយនឹងស្ថានភាពមួយនេះ គឺជារឿងដែលសំខាន់។ បើពួកគេអាចឃ្លាតពីវាឱ្យបាននោះអ្នកនឹងគេងលក់វិញធម្មតាបាន។ ប្រសិនបើយើងមានភាពតានតឹងខ្លាំង ជំងឺនេះនឹងក្លាយទៅជាជំងឺរាំរ៉ៃ។ ការស្ដាប់ធម៌ទេសនាក៏អាចបំបាត់ភាពតានតឹងរបស់អ្នកបានផងដែរ។

[caption id="attachment_13778" align="alignnone" width="728"]2576610 35166160 30 0 1530116765 1530117700 1500 1 1530117700 728 1168ad1543 1530956502 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

២. ភេសជ្ជៈប៉ូវកម្លាំង ៖ ការបរិភោគភេសជ្ជៈប៉ូវកម្លាំងបានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការសិក្សារយៈពេល ៤ ឆ្នាំដែលធ្វើឡើងដោយអ្នកជំនាញមកពីសាកលវិទ្យាល័យ Camilo José Cela បានវាយតម្លៃផលប៉ះពាល់វិជ្ជមាននិងអវិជ្ជមាននៃភេសជ្ជៈប៉ូវកម្លាំងលើមនុស្ស។ អ្នកចូលរួមបានអះអាងថាពួកគេមានថាមពលនិងកម្លាំងខ្លាំងជាងមុនប៉ុន្តែពួកគេមិនអាចគេងលក់បាន។

ផលវិបាកអវិជ្ជមានត្រូវបានផ្សារភ្ជាប់ជាមួយនឹងជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈដែលរំញោចប្រព័ន្ធសរសៃប្រសាទ។

[caption id="attachment_13776" align="alignnone" width="728"]2576560 35198710 32 0 1530125525 1530125531 1500 1 1530125531 728 Bef7bf3fd7 1530956502 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៣. ជំងឺហឺត ៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Pittsburgh បានរកឃើញថាការគេងមិនលក់មានអត្រាខ្ពស់ចំពោះមនុស្សពេញវ័យដែលមានជំងឺហឺត។ ៣៧% នៃអ្នកដែលមានបញ្ហាដកដង្ហើមក៏មានបញ្ហានៃការគេងផងដែរ។ អ្នកចូលរួមដែលមានការគេងមិនលក់បានរកឃើញថាវាលំបាកក្នុងការដោះស្រាយស្ថានភាពរបស់ពួកគេហើយពួកគេបានទទួលរងពីជំងឺបាក់ទឹកចិត្តនិងរោគសញ្ញាដទៃទៀត។

[caption id="attachment_13775" align="alignnone" width="728"]2576510 35200910 42 0 1530126978 1530126983 1500 1 1530126983 728 846a000eb0 1530956502 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៤. ជំងឺដាច់សសៃឈាមខួរក្បាល ៖ ការស្រាវជ្រាវដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Surrey បានបង្ហាញថាអ្នកជំងឺដែលមានជំងឺដាច់សរសៃឈាមខួរក្បាលក៏មានបញ្ហានៃការគេងដែលជះឥទ្ធិពលដល់ជីវិតរបស់អ្នក។ ក្រុមអ្នកស្រាវជ្រាវជឿថាបញ្ហានៃការគេងដែលបណ្តាលមកពីអ្នកជំងឺដាច់សរសៃឈាមខួរក្បាលគឺកត្តារួមចំណែកមួយចំនួនទៀតដូចជាបញ្ហាផ្លូវចិត្ត, ការឈឺចាប់ផ្សេងៗ។

[caption id="attachment_13774" align="alignnone" width="728"]2576460 35200260 39 0 1530126351 1530126380 1500 1 1530126380 728 7a4f0a8ebb 1530956502 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៥. ការញ៉ាំគ្រឿងស្រវឹង ៖ មនុស្សពេញវ័យចំនួន ៤៩៧០ នាក់បានចូលរួមក្នុងការសិក្សានៅសកលវិទ្យាល័យJohn Hopkins។ អ្នកចូលរួមបានប្រាប់អ្នកវិទ្យាសាស្ត្រថាក្នុងមួយថ្ងៃពួកគេបានផឹកគ្រឿងស្រវឹងចំនួន ៤កែវ ឬច្រើនជាងនេះ។ ចម្លើយត្រូវបានប្រើដើម្បីគណនាចំនួនអ្នកដែលផឹកគ្រឿងស្រវឹង។ អ្នកចូលរួមក៏បានអះអាងផងដែរថាពួកគេមានបញ្ហាក្នុងការគេង។

[caption id="attachment_13773" align="alignnone" width="728"]2576410 35200460 40 0 1530126478 1530126482 1500 1 1530126482 728 71d6a81a58 1530956502 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៦. អស់រដូវ ៖ គេដឹងថាស្ត្រីច្រើនតែមានការគេងមិនលក់។ ការស្រាវជ្រាវថ្មីៗនៅសាកលវិទ្យាល័យ Pennsylvania State បានបង្ហាញថាអំឡុងពេលអស់រដូវមានហានិភ័យនៃការគេងមិនលក់កើនឡើង។ មានការរអ៊ូរទាំយ៉ាងច្រើនអំពីការគេងមិនលក់។

Loading...

[caption id="attachment_13772" align="alignnone" width="728"]2576360 35200160 38 0 1530126257 1530126267 1500 1 1530126267 728 E9c4f7cf57 1530956502 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

វិធីទាំងនេះនឹងអាចជួយបាន

១. ហាត់យូហ្គា ៖ ការសិក្សានៅវិទ្យាស្ថាន Group Research Institute in Seattle បានបង្ហាញថាការធ្វើយូហ្គារយៈពេល ១២ សប្តាហ៍អាចជួយឱ្យអ្នកគេងលក់បានស្រួល។ មនុស្ស ២៤៩ នាក់បានចូលរួមក្នុងការស្រាវជ្រាវដោយធ្វើយូហ្គានិងហាត់ប្រាណ។ លទ្ធផលដែលទទួលបាននោះគឺអ្នកបង្កើនការគេងលក់ស្រួលហើយជំងឺបាក់ទឹកចិត្តនិងភាពតានតឹកថយចុះ។

[caption id="attachment_13771" align="alignnone" width="728"]2576260 864662181196cefb_0 1530083247 728 3e1b58e972 1530956502 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

២. ឱសថធម្មជាតិ ៖ ជំងឺគេងមិនលក់អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជីវិតរបស់អ្នកហើយវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺជាច្រើនដូចជា ជំងឺធាត់ ការបាក់ទឹកចិត្ត និងការថប់បារម្ភ។ លោក Robert Rountree បានរៀបរាប់ពីរុក្ខជាតិជាច្រើនដែលអាចប្រើដើម្បីជួយឱ្យគេងលក់។ ឱសថបែបនេះមានដូចជា valerian, hops, chamomile, and wort។

[caption id="attachment_13770" align="alignnone" width="728"]2576210 35198810 33 0 1530125603 1530125609 1500 1 1530125609 728 139f4b9459 1530956502 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៣. សមាធិ ៖ លោក David Black ជាមួយសហការីរបស់គាត់នៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ាខាងត្បូងបានធ្វើការពិសោធន៍តូចមួយបានធ្វើនៅទីក្រុងឡូសអេនជឺឡេសក្នុងឆ្នាំ២០១២ ហើយការវិភាគរបស់ពួកគេរួមមានមនុស្ស ៤៩នាក់ (អាយុជាមធ្យម ៦៦ ឆ្នាំ) ។ លទ្ធផលបានបង្ហាញថាការធ្វើសមាធិដើរតួនាទីក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងការគេងមិនលក់។

អ្នកដែលបានធ្វើសមាធិ បានបង្ហាញពីការគេងរបស់ពួកគេបានប្រសើរឡើងវិញ។

[caption id="attachment_13768" align="alignnone" width="728"]2576060 Fullscreen_pc 1530091295 728 57d31b3b8e 1530956502 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៤. គេងនៅទឺតាំងត្រឹមត្រូវ ៖ មនុស្សគ្រប់គ្នាមានរបៀនៃការគេងរបស់ខ្លួនប៉ុន្តែទីតាំងនៃការគេងបែបនេះធ្វើឱ្យយើងគេងលក់ស្រួលជាងមុន។ យោងតាមលោកវេជ្ជបណ្ឌិត John Douillard ការដេកនៅខាងឆ្វេងគឺមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នក។

ការគេងបែបនេះវាធ្វើឱ្យឈាមរបស់អ្នកមានចលនាល្អ ពេញរាងកាយរបស់អ្នក។ ដូច្នេះអ្នកគួរតែព្យាយាមគេងមកខាងឆ្វេង ហើយតើអ្នកមានអារម្មណ៍យ៉ាងណា។

[caption id="attachment_13767" align="alignnone" width="728"]2575910 39016460 860973 0 1530804292 1530860378 1200 1 1530860378 728 6f9081b3ae 1530956502 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide

Loading...