Ads
តើហេតុអ្វីបានជាមានមនុស្សមួយចំនួនមានសសៃឈាមប៉ោងចេញនៅលើស្បែក?

តើហេតុអ្វីបានជាមានមនុស្សមួយចំនួនមានសសៃឈាមប៉ោងចេញនៅលើស្បែក?

សរសៃឈាមរបស់យើងគឺជាប្រព័ន្ធឆ្លាតវៃដែលមានមុខងារសំខាន់ក្នុងការបញ្ជូនឈាមជុំវិញរាងកាយ។ ជាធម្មតាយើងមិនគិតថាសរសៃឈាមរបស់យើងច្រើនរហូតដល់យើងឃើញវាលេចឡើងនៅក្រោមស្បែកនោះទេ។ ប្រសិនបើសរសៃឈាមរបស់អ្នក អាចមើលឃើញហើយអ្នកមិនអាចដឹងថាហេតុអ្វីបានជាវាកើតឡើងដូច្នេះ សូមកុំបារម្ភអី។ ជួនកាលសរសៃឈាមដែលលេចឡើងនោះអាចប្រាប់យើងអំពីបញ្ហាសុខភាពមួយចំនួន ក៏ប៉ុន្តែក្នុងករណីខ្លះ វាគឺជាធម្មជាតិដែលមិនមានគ្រោះថ្នាក់ចំពោះសុខភាពរបស់អ្នកឡើយ។ យើងបានសិក្សាពីមូលហេតុថាតើហេតុអ្វីបានជាសរសៃឈាមរបស់យើងអាចមើលឃើញ ហើយនេះគឺជាអ្វីដែលយើងបានសិក្សាស្រាជ្រាវ។

3

១. សរសៃឈាមដែលមើលឃើញអាចជារឿងធម្មតាសម្រាប់ប្រភេទស្បែករបស់អ្នក

5

ក្រុមអ្នកឯកទេសផ្នែកសរសៃបាននិយាយថា អ្នកដែលមានស្បែកស្អាតអាចមានសរសៃឈាមដែលមើលឃើញជាងអ្នកដែលមានស្បែកស្រអាប់។ ស្បែកស្ដើងក៏អាចជាមូលហេតុផងដែរ។ ស្រទាប់ជាតិខ្លាញ់នៅក្រោមស្បែកកាន់តែស្តើងទៅៗ ទៅតាមវ័យរបស់យើង។ នេះជាមូលហេតុដែលមនុស្សចាស់ជាញឹកញាប់មានសរសៃឈាមលេចឡើងនៅលើ ដៃ ជើង និងផ្នែកផ្សេងទៀតនៃរាងកាយ។ ក្រៅពីនេះសរសៃឈាមរបស់មនុស្សមួយចំនួនគឺនៅគៀកនឹងផ្ទៃស្បែកតែម្តង។

 

២. សសៃឈាមអាចនឹងប៉ោងឡើងបន្ទាប់ពីការធ្វើលំហាត់ប្រាណរួច

6

ការប៉ោងសរសៃឈាមវ៉ែនក្នុងអំឡុងពេលធ្វើលំហាត់ប្រាណគឺជារឿងធម្មតា។ នៅពេលអ្នកហាត់ប្រាណសាច់ដុំរបស់អ្នកធ្វើការ ហើយរុញសរសៃឈាមរបស់អ្នកឡើងមកជិតស្បែកធ្វើឱ្យយើងអាចមើលឃើញ។ ក្រោយពីធ្វើលំហាត់ប្រាណរួច សាច់ដុំរបស់អ្នកនឹងលែងរុញសសៃឈាមដូចមុនទៀត ហើយសរសៃឈាមនោះនឹងមិនអាចមើលឃើញទៀតទេ។

 

៣. ស្ត្រីជាច្រើនសង្កេតឃើញមានសរសៃឈាមវ៉ែននៅអំឡុងពេលមានផ្ទៃពោះ

7


សរសៃឈាមដែលមើលឃើញគឺជាបញ្ហាដែលស្ត្រីមានផ្ទៃពោះជាច្រើនកំពុងប្រឈមមុខ ហើយក៏ជារឿងមួយដែលពុំគួរអោយព្រួយបារម្ភនោះដែរ។ បរិមាណឈាមនៃស្ត្រីមានផ្ទៃពោះគឺខ្ពស់ជាងស្ត្រីដែលមិនមានផ្ទៃពោះ ។ បណ្តាញសសៃឈាមកំពុងធ្វើការយ៉ាងមមាញឹកដើម្បីដឹកជញ្ជូនបរិមាណឈាមដែលកើនឡើងនៅជុំវិញខ្លួនរបស់ស្ត្រីដើម្បីចិញ្ចឹមទារក។ ប្រសិនបើអ្នកធ្លាប់មានសរសៃឈាមដែលមើលឃើញក្នុងអំឡុងពេលមានផ្ទៃពោះប៉ុន្តែអ្នកមិនធ្លាប់មានទេពីមុនមក ដូច្នេះពួកវាប្រហែលជានឹងបាត់ទៅវិញបន្ទាប់ពីការសម្រាលកូនរួច។

 

៤. សរសៃឈាមវ៉ែនប៉ោង គឺធម្មតាប្រសិនបើអ្នកមានជាតិខ្លាញ់ទាប

2

 

ជាតិខ្លាញ់ក្នុងរាងកាយទាបក៏អាចជាហេតុផលមួយដែលធ្វើអោយសរសៃឈាមរបស់អាចមើលឃើញផងដែរ។ មនុស្សស្គម មានស្រទាប់ខ្លាញ់ស្តើងនៅក្រោមស្បែករបស់ពួកគេហើយស្រទាប់ខ្លាញ់ស្តើងនេះមិនអាចគ្របដណ្តប់សរសៃឈាមបានជិតល្អដែលបណ្តាលអោយវាអាចមើលឃើញ និងឡើងប៉ោង។

 

៥. ករណីខ្លះនៅពេលដែលសរសៃឈាមវ៉ែនឡើងប៉ោង គឺជាហេតុដែលតម្រូវអោយអ្នកទៅជួបគ្រូពេទ្យ

4

ដូចដែលយើងបានប្រាប់អ្នកពីលើនៅក្នុងករណីជាច្រើនសរសៃឈាមឡើងប៉ោងគឺជារឿងធម្មតា និងមានសុខភាពល្អហើយមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើការលេចចេញសរសៃឈាមត្រូវបានកើតឡើងដោយមានរោគសញ្ញាផ្សេងទៀតដូចជាឈឺទ្រូង, ដង្ហើមខ្លី, ដំបៅនៅជិតសរសៃឈាមវ៉ែន ឬហើមសរសៃឈាមអ្នកគួរតែទៅជួបគ្រូពេទ្យ។ រោគសញ្ញាទាំងនេះអាចបណ្តាលមកពីបញ្ហាសុខភាពដូចជាជំងឺសរសៃ varicose ជំងឺរលាកបំពង់ក និងជំងឺស្វាយ ហើយពួកក៏ពុំគួរព្រងើយកន្តើយចំពោះបញ្ហានេះដែរ។

ប្រភពពី Bright Side

ប្រែនិងសម្រួលដោយៈ រិទ្ធ