Ads
សហគមន៍នេសាទត្រពាំងសង្កែ អេកូទេសចរណ៍ទាក់ទាញនៅក្រុងកំពត

សហគមន៍នេសាទត្រពាំងសង្កែ អេកូទេសចរណ៍ទាក់ទាញនៅក្រុងកំពត

ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣៣ ពី​កំពត​មក​ខេត្ត​កែប​ចម្ងាយ​ជាង ៧ គីឡូម៉ែត្រ អ្នក​ដំណើរ​នឹង​ឃើញ​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ភូមិ​ទេសចរណ៍​ត្រពាំងសង្កែ ដែល​រំលេច​នូវ​រូបភាព​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ភូមិ​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ។

បត់​ស្តាំ​ចុះ​ពី​ផ្លូវ​ជាតិ​ប្រមាណ​ត្រឹម ៣០០ ម៉ែត្រ​ ​ឆ្លងកាត់​ភូមិ​ឋាន​ប្រជាពលរដ្ឋ នឹង​ចូល​ដល់​​ទីតាំង​ភូមិ​ទេសចរណ៍​​ត្រពាំង​សង្កែ​ ដែល​ស្ថិត​នៅ​ក្បែរ​ដៃ​សមុទ្រ​មាន​ឈ្មោះ​ថា«ព្រែក​ក្បាល​រមាស»។

1 1

ខ្យល់​បាន​បក់​ផាត់​រសាត់​ជាប់​ក្លិន​ដៃសមុទ្រ ខណៈ​កំពុង​ដើរ​ចូល​ដល់​ជំរំ​ម្លប់​ដើម​កោងកាង​យ៉ាង​ត្រឈឹង​ត្រឈៃលើ​​ស្ពាន​​រាប់​រយ​ម៉ែត្រ ដែល​ហុំ​ព័ទ្ធ​ដោយ​សម្រស់​ធម្មជាតិ​​យ៉ាង​ខៀវ​ស្រងាត់​​។ ភូមិ​ទេសចរណ៍​ត្រពាំង​សង្កែ ជា​ដែន​ប្រជា​សហគមន៍​នេសាទ បាន​ប្រែក្លាយ​អភិវឌ្ឍ​ទៅ​ជា​ភូមិ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​​ក្រុង​កំពត។

4 1

5 1

កម្សាន្ត​ភូមិ​ទេសចរណ៍​​ត្រពាំង​សង្កែ ភ្ញៀវ​នឹង​រីករាយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ​​បក់​ផាត់​ពី​ដៃ​សមុទ្រ គយគន់​​ស្រែ​ស្រូវ​ច្បារ​ដំណាំ​ និង​ស្រែ​​អំបិល​​​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

ភ្ញៀវ​ទេសចរណ៍​អាច​បន្ត​ដំណើរ​តាម​ទូក​ក្នុង​ព្រែក​ក្បាល​រមាស នៅ​អម​សង​ខាង​ជាមួយ​ទេសភាព​ដ៏​ល្អ​ត្រកាល​នៃ​ព្រៃ​លិចទឹក ដើម្បី​បាន​ដល់​តំបន់​អេកូ​ទេសចរណ៍​ព្រៃ​កោងកាង​នា​ឆ្នេរ​សមុទ្រ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​​ផ្ទាល់​។


2 1

6

7

8

9 (1)

10 1

11 1