ញាក់សាច់! ប្តីប្រពន្ធជនជាតិរុស្ស៊ីរស់នៅជាមួយខ្លាឃ្មុំទំងន់១៣០គីឡូ ទុកដូចសត្វចិញ្ចឹម (មានវីដេអូ)

ញាក់សាច់! ប្តីប្រពន្ធជនជាតិរុស្ស៊ីរស់នៅជាមួយខ្លាឃ្មុំទំងន់១៣០គីឡូ ទុកដូចសត្វចិញ្ចឹម (មានវីដេអូ)

សត្វឆ្មា ឆ្កែ និងសត្វបក្សី ភាគច្រើនគឺជាសត្វចិញ្ចឹមរបស់មនុស្ស ប៉ុន្តែសម្រាប់គូស្វាមីភរិយាជនជាតិរុស្ស៊ីវិញសត្វចិញ្ចឹមរបស់ពួកគេគឺជាសត្វខ្លាឃ្មុំទម្ងន់ជាង 136 គីឡូក្រាមឈ្មោះ ​Stepan។

ប្តីប្រពន្ធទាំងពីគឺលោក Svetlana និងអ្នកស្រី Yuriy Panteleenko បានចិញ្ចឹមខ្លាឃ្មុំនៅពេលវាមានអាយុតែ 3 ខែប៉ុណ្ណោះ។

[caption id="attachment_14523" align="alignnone" width="880"]Stepan The Bear 1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Stepan ត្រូវបានរកឃើញថាត្រូវបានគេបោះបង់ចោលបន្ទាប់ពីម្តាយរបស់វាត្រូវបានសម្លាប់ដោយពួកអ្នកប្រមាញ់។ កូនខ្លាឃ្មុំនេះបានរងរបួសធ្ងន់មុនពេលវាត្រូវបានរកឃើញដោយប្តីប្រពន្ធដោយចៃដន្យ។

[caption id="attachment_14522" align="alignnone" width="880"]Stepan The Bear 3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ការយកកូនខ្លាឃ្មុំមកចិញ្ចឹមមិនត្រូវបានគ្រោងទុកនោះទេប៉ុន្តែប្តីប្រពន្ធមួយគូរនេះ មិនអាចគ្មានបេះដូងដោយទុកឲ្យកូនវខ្លាឃ្មុំកំសត់មួយនេះនៅក្នុងស្ថានភាពដ៏គួរឱ្យអាណិត ដូច្នេះពួកគេបានយកវាធ្វើជាសត្វចិញ្ចឹម។

[caption id="attachment_14521" align="alignnone" width="880"]Stepan The Bear 6 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ឥឡូវនេះ Stepan មិនត្រឹមតែចម្រើនវ័យធំឡើងជាសត្វខ្លាឃ្មុំដ៏មានសុខភាពល្អនិងធំសម្បើមនោះទេប៉ុន្តែវាក៏ស្រឡាញ់ពួកគាត់ និងជួយការងារគាត់បានផងដែរ។

[caption id="attachment_14520" align="alignnone" width="880"]Stepan The Bear 2 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

យោងទៅតាមអ្នកស្រី Panteleenkos បានប្រាប់ថា ខ្លាឃ្មុំអាចស្រោចទឹកផ្កា និងរុក្ខជាតិនិងអាចអង្គុយមើលកម្មវិធីទូរទស្សន៍ជាមួយម្ចាស់របស់វានៅលើសាឡុង។

Loading...

[caption id="attachment_14519" align="alignnone" width="880"]Stepan The Bear 4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ទោះបីជា Stepan ជាសត្វខ្លាឃ្មុំក៏ដោយតែ វាតែងតែទន់ភ្លន់ និងស្លូតបូតមិនដែលធ្វើបាបអ្នកម្នាក់ឡើយ។ លោក Svetlana បាននិយាយយ៉ាងពេញចិត្តនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Daily Mail ពី Stepan ថា៖

"Stepan ពិតជាស្រឡាញ់មនុស្ស ហើយជាខ្លាឃ្មុំដែលស្លូតបូត និងស្រលាញ់ពួកគាត់ទាំងពីរនាក់ណាស់ ទោះបីជាមនុស្សបានគិតថាខ្លាឃ្មុំជាសត្វសាហាវក៏ដោយ។"

"Stepan មិនចូលចិត្តអ្វីទាំងអស់ក្រៅពីលេងជាមួយយើងនៅលើសាឡុងនៅពេលយប់ខណៈពេលដែលយើងកំពុងតែមើលទូរទស្សន៍" ។

 

[caption id="attachment_14517" align="alignnone" width="880"]Stepan The Bear 5 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ខ្លាឃ្មុំអាយុ 23 ឆ្នាំនេះត្រូវបានចំណាយទៅលើអាហាររបស់វា ត្រីនិងបន្លែ 25 គីឡូក្រាមជារៀងរាល់ថ្ងៃជាមួយនឹងការបន្ថែមទឹកដោះគោឲ្យវាផឹកតាមការពេញចិត្ត។

[caption id="attachment_14518" align="alignnone" width="880"]Stepan The Bear 7 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ដោយ៖ វីរៈ

ប្រភព៖ Goodtime

Loading...