ដាច់ខាត់ត្រូវតែចុចអាន!!! បើចង់ដឹងថាអ្នកមានបុគ្គលិកលក្ខណៈបែបណានោះ!

ដាច់ខាត់ត្រូវតែចុចអាន!!! បើចង់ដឹងថាអ្នកមានបុគ្គលិកលក្ខណៈបែបណានោះ!

ជាក់ស្តែង ខ្សែបាតដៃក៏អាច បង្ហាញពីអារម្មណ៍ ពីបុគ្គលិកលក្ខណៈ ថាអ្នកជាមនុស្សបែបណាបាន យ៉ាងច្រើនដែរ។

 

ចង់ដឹងថាមានអត្ថន័យយ៉ាងណានោះ សូមអ្នកពិនិត្យមើលខ្សែបាតដៃ របស់អ្នក រួចតាមដានការបកស្រាយដូចខាងក្រោមនេះ ទាំងអស់គ្នា ៖

1. ខ្សែបាទដៃប្រភេទ A

[caption id="attachment_14796" align="alignnone" width="223"]1 1 1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

អ្នកជាមនុស្សម្នាក់ ដែលមិនចេះពឹងផ្អែក លើអ្នកដទៃច្រើន ពូកែញែកវែក និងចូលចិត្ត ដឹកនាំគេ។ មិនតែប៉ុណ្ណោះ អ្នកជា មនុស្ស ក្បាលរឹង ចចេសរឹងរូស មានមហិច្ឆិតាខ្ពស់ និងជាមនុស្ស ដែល ប្រាកដប្រជាច្បាស់លាស់។ បន្ថែមពីនេះទៅទៀត អ្នកមិនដែល សំលឹងមើល គុណវិបត្តិ និងភាព ទន់ខ្សោយ របស់អ្នកដទៃនោះទេ។ អ្នកជាមនុស្ស ឧស្សាហ៍ ព្យាយាម ឆ្លាត របៀបរៀបរយ ស្រលាញ់ក្មេងៗ ហើយតែងតែ ធ្វើឲ្យ មនុស្សជុំវិញខ្លួន សប្បាយចិត្ត។

ម្យ៉ាងទៀត ជាមនុស្សដែលពិបាកយល់ ឆ្លាត មានភាពទាក់ទាញ ស៊ិចស៊ី ចូលចិត្តភាព ស្ងៀមស្ងាត់ អៀនច្រើន ស្មោះត្រង់ យុត្តិធម៍ និង ស្រលាញ់សេរីភាព។ ប៉ុន្តែពេលខ្លះ អ្នកជាមនុស្សគិតច្រើន និងឆាប់ ឈឺចាប់ ចូលចិត្តស្រមៃច្រើន និងមានក្តីសង្ឃឹម សម្រាប់ខ្លួនឯង ជានិច្ច។អ្នក ភាគច្រើន មានទំនោរខាងសិល្បៈ ។

2. ខ្សែបាទដៃប្រភេទ B

[caption id="attachment_14798" align="alignnone" width="218"]2 2 1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

អ្នកជាមនុស្ស ដែលទាក់ទាញម្នាក់ ស៊ិចស៊ី ចិត្តសប្បុរស អៀន មិនសូវ ចេះមាត់ក មានចិត្តស្មោះ ចិត្តល្អ ស្រលាញ់សន្តិភាព។អ្នកជាមនុស្សចេះប្រុងប្រយ័ត្នខ្ពស់ ចូលចិត្តដើរកំសាន្តច្រើន។ ម្យ៉ាងទៀត ជាមនុស្សសកម្ម ស្វាហាប់ មិនរួញរា ទាក់ទាញ រឹងមាំ រាក់ទាក់ ចេះដោះស្រាយ នូវបញ្ហាអ្នក ដទៃបានថែមទៀតផង។

Loading...

លើសពីនេះ អ្នកជា មនុស្សក្លាហាន ចូលចិត្តផ្សងព្រេងច្រើន ប៉ុន្តែអ្នកជាមនុស្ស ឆាប់ ផ្ទុះកំហឹង ឆេវឆាវ តែអ្នកអាចប្រើអារម្មណ៏គ្រប់គ្រងវិញបាន។ មិនតែប៉ុណ្ណោះ អ្នកជាមនុស្សម្នាក់ ដែលចេះច្នៃប្រឌិតខ្ពស់ ស៊ិចស៊ី ឆ្លាត ចូលចិត្តធ្វើជាដឹកនាំគេ មានមិហិច្ឆិតា។

3. ខ្សែបាទដៃប្រភេទ C

[caption id="attachment_14799" align="alignnone" width="215"]3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ជាមនុស្សក្បាលរឹង ឆាប់ខឹង មានភាពទាក់ទាញ ចូលចិត្តស្រមៃ មានប្រាជ្ញាខ្ពស់។ ជាពិសេស អ្នកមិនចូលចិត្តសម្ងំ ក្នុងផ្ទះនោះទេ ហើយទេពកោសល្យរបស់អ្នក ចូលចិត្តខាងតន្ត្រី អ្នកសិល្បៈ និងអ្នកនិពន្ធ ជាដើម។ ម្យ៉ាងទៀត ជាមនុស្សចូលចិត្ត គិតវែងឆ្ងាយ សុភាពរាបសារ មានគំនិតច្រើន សកម្ម។

មិនតែ ប៉ុណ្ណោះ អ្នកជាមនុស្សទំរើស និងចូលចិត្តធ្វើអ្វី ដែលអស្ចារ្យ មនុស្សកំប្លែង ចូលចិត្ត ការសប្បាយ រាក់ទាក់ ចូលចិត្តបង្កើតមិត្តភក្កិ ឆាប់ឈឺចាប់ ឆាប់ធុញ មួម៉ៅច្រើន មិនចូលចិត្តក្មេងៗ និងមិន សូវ បង្ហាញពី អារម្មណ៍ពិត របស់ខ្លួនចេញមកនោះទេ។ ជាពិសេសអ្នកជា មនុស្សពោរពេញ ដោយភាពរ៉ូមេនទិក ហើយក៏ជា មនុស្សប៉ិនប្រច័ណ្ឌ ផងដែរ ។

4. ខ្សែបាទដៃប្រភេទ D

[caption id="attachment_14800" align="alignnone" width="206"]4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ជាមនុស្សលាក់គំនិត ពេលខ្លះពិបាកយល់ ចិត្តរបស់អ្នកណាស់ ប៉ុន្តែអ្នកជា មនុស្សស្មោះ ត្រង់ម្នាក់ មិនចេះលាក់លៀមច្រើន ចេះយល់អារម្មណ៍ អ្នកដទៃ ប៉ិនប្រសប់ រាក់ទាក់ មោះមុត។ ជាពិសេស ចូលចិត្តវិនិច្ឆ័យនរណាម្នាក់ តាមរយៈការសង្កេត ចេះអានិតអាសូរ ដល់អ្នកដទៃ ថែមទៀត ហើយចេះខ្វល់ខ្វាយ ដល់គ្រួសារ យ៉ាងខ្លាំងផងដែរ ។

ម្យ៉ាងទៀត អ្នកជាមនុស្ស ចូលចិត្តកំប្លែង ទាក់ទាញ មានសុជីវធម៍ខ្ពស់ ក្លាហាន ចិត្តល្អ គិតតែប្រយោជន៍ខ្លួន និងខ្វល់ខ្វាយ ច្រើន។ ជាពិសេស អ្នកឆាប់ ខឹង ឆាប់ប្រច័ណ្ឌ មានការ ប្រុងប្រយ័ត្ន ខ្ពស់ គិតបានរហ័ស មិនចូលចិត្តពឹងពាក់គេ។ មិនតែប៉ុណ្ណោះ អ្នកជាមនុស្ស រ៉ូម៉េនទិកម្នាក់ និងចូលចិត្ត បង្កើតមិត្តភក្កិ។ បើខាង ទេពកោសល្យសម្រាប់អ្នកវិញ គឺផ្នែកសិល្បៈ តន្ត្រី សាកសម នឹងខ្លួនអ្នក។

Loading...