កាត់សក់តាមថ្ងៃ ​អាចផ្តល់សិរីសួស្តី និងសម្រេចកិច្ចការតូចធំបានស្ទើរតែមិនគួរឱ្យជឿ!

កាត់សក់តាមថ្ងៃ ​អាចផ្តល់សិរីសួស្តី និងសម្រេចកិច្ចការតូចធំបានស្ទើរតែមិនគួរឱ្យជឿ!

ជំនឿជារឿងដែលនៅតែដិតដាមជាប់នឹងអារម្មណ៍ប្រជាជនខ្មែរ ​ហើយសូម្បីតែការធ្វើកិច្ចការអ្វីមួយ ​មនុស្សភាគច្រើនតែងតែគន់គូ ឬរកថ្ងៃល្អដើម្បីឱ្យមានសំណាងល្អ  និងមានភាពជោគជ័យជាដើម។

ថ្ងៃនេះយើងខ្ញុំនឹងលើកឡើងអំពីជំនឿទាក់ទងនឹងការកាត់សក់ ដោយសារតែការជ្រើសរើសថ្ងៃកាត់សក់បានត្រឹមត្រូវ មានជំនឿថាអាចនាំមកនូវសំណាងល្អ  និងទទួលបានសម្រេចច្រើនកិច្ចការជាដើមដូចជា៖

[caption id="attachment_14857" align="alignnone" width="1250"]Cutting សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

១. ថ្ងៃច័ន្ទ៖ ប្រសិនជាអ្នកចង់ជម្រះអារម្មណ៍កើតទុក្ខ ​សោកសៅ និងសេចក្តីស្តាយក្រោយក្នុងរឿងអ្វីមួយ ការកាត់សក់នៅក្នុងថ្ងៃចន្ទជាជម្រើសល្អបំផុត ព្រោះថាក្នុងថ្ងៃនេះ អាចជួយដោះស្រាយបញ្ហា ​និងរឿងឈឺក្បាលក្នុងជីវិតអ្នកចេញតាមរយៈសរសៃសក់ដែលកាត់ចេញមក។

បម្រាម៖ អ្នកមិនត្រូវកាត់សក់នៅក្នុងថ្ងៃចន្ទដាច់ខាត ប្រសិនជាអ្នកមានកំណើតកើតចំ ថ្ងៃអង្គារ ពុធ និងថ្ងៃអាទិត្យ។

២. ថ្ងៃអង្គារ៖ ថ្ងៃអង្គារសាកសមនឹងកាត់សក់បំផុត ប្រសិនជាអ្នកមានអារម្មណ៍ថារាងកាយរបស់អ្នកទន់ខ្សោយ មានអារម្មណ៍ហត់នឿយ ធុញទ្រាន់ និងមិនមានចិត្តចង់ធ្វើការអ្វីទាំងអស់ ព្រោះថាការកាត់សក់ថ្ងៃនេះអាចជម្រុញឱ្យអ្នកមានកម្លាំងចិត្ត និងសេចក្តីក្លាហានដើម្បីប្រឈមមុខនឹងការងារ ​ឬការលំបាកផ្សេងៗបាន។

បម្រាម៖​អ្នកមិនត្រូវកាត់សក់ថ្ងៃអង្គារជាដាច់ខាត ប្រសិនជាអ្នកកើតចំថ្ងៃ ចន្ទ និងថ្ងៃសុក្រ។

៣. ថ្ងៃពុធ៖ ការកាត់សក់នៅក្នុងថ្ងៃពុធ អាចធ្វើឱ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នកដំណើរការល្អ មានការចងចាំល្អជាងមុន ​ជាពិសេសអាចទទួលបានចំណេះដឹងថ្មី ឬមានទំនាក់ទំនងជាមួយមនុស្សជុំវិញកាន់តែប្រសើរជាងមុនផងដែរ។

បម្រាម៖ ហាមកាត់សក់ថ្ងៃពុធដាច់ខាត ប្រសិនជាអ្នកកើតចំ ថ្ងៃព្រហស្បតិ៍។

[caption id="attachment_14855" align="alignnone" width="700"]C700x420 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៤. ថ្ងៃព្រហស្បតិ៍៖ កាត់សក់ចំថ្ងៃព្រហស្បតិ៍ អាចធ្វើឱ្យរាល់ទំនាក់ទំនងរបស់អ្នកមិនថាស្នេហា ការងារ ​ឬទំនាក់ទំនងផ្សេងៗ កាន់តែប្រសើរឡើងវិញ និងមានអ្នករាប់អានច្រើន។ បន្ថែមពីនេះ បើអ្នកមានអារម្មណ៍ថាអ្នកជួបរឿងស៊យ ​ឬមានបញ្ហា និងរឿងអយុត្តិធម៌ណាមួយនោះ ការកាត់សក់ចំថ្ងៃព្រហស្បតិ៍នឹងធ្វើឱ្យរាល់បញ្ហារបស់អ្នកបានដោះស្រាយ ​ឬយ៉ាងហោចណាស់ក៏អាចនឹងល្អប្រសើរជាងមុនទៀតផង។

Loading...

បម្រាម៖ ហាមដាច់ខាតកាត់សក់ថ្ងៃព្រហស្បតិ៍ ប្រសិនជាអ្នកកើតចំថ្ងៃពុធ។

៥. ថ្ងៃសុក្រ៖ ប្រសិនជាមិនសូវជាពេញចិត្តនឹងជីវិតដែលអ្នកមានសព្វថ្ងៃ ​និងចង់ឱ្យជិវិតមានការកែប្រែឱ្យល្អជាងនេះ ការកាត់សក់ថ្ងៃសុក្រជាជម្រើសដ៏ល្អមួយ។ តែក្នុងករណីអ្នកមានជីវិតមួយដ៏ល្អ និងរីករាយអ្វីដែលអ្នកកំពុងតែមានរួចទៅហើយ ​អ្នកមិនត្រូវកាត់សក់នៅក្នុងថ្ងៃសុក្រជាដាច់ខាត។

បម្រាម៖​អ្នកដែលកើតចំថ្ងៃអង្គារ ហាមកាត់សក់នៅក្នុងថ្ងៃសុក្រជាដាច់ខាត។

[caption id="attachment_14859" align="alignnone" width="960"]Orginal_1484656408fpY6weWW1q5TrMC សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៦. ថ្ងៃសៅរិ៍៖ នេះជាថ្ងៃដ៏ល្អមួយនៅក្នុងការកាត់សក់ ដោយសារតែកាត់សក់ថ្ងៃសៅរិ៍អាចជម្រះរឿងសោកសៅនៅក្នុងជីវិតរបស់អ្នក ហើយនាំមកនូវសំណាងល្អ ​ជាពិសេសគឺអាចលាងជម្រះនូវបាបកម្មរបស់អ្នក ​និងបុព្វការីជនរបស់អ្នកដែលបានបាត់បង់ជីវិតទៅផងដែរ។ លើសពីនេះ ការកាត់សក់ថ្ងៃសៅរិ៍ថែមទាំងជួយធ្វើឱ្យអ្នកមានការអត់ធ្មត់បានច្រើនជាងមុន ទទួលបានចំនេះដឹង ​ឬជំនាញថ្មីៗ ​ថែមទាំងជួយធ្វើឱ្យសុខភាពរាងកាយ និងផ្លូវចិត្តរបស់អ្នកកាន់តែល្អប្រសើរទៀតផង។

បម្រាម​៖ ហាមកាត់សក់ថ្ងៃសៅរិ៍ដាច់ខាត បើអ្នកកើតចំថ្ងៃអាទិត្យ។

៧. ថ្ងៃអាទិត្យ៖ ថ្ងៃអាទិត្យ ជាថ្ងៃដែលមិនល្អទាល់តែសោះក្នុងការកាត់សក់ ព្រោះថាការកាត់សក់ថ្ងៃនេះអាចធ្វើឱ្យអ្នកជួបតែរឿងមិនល្អ និងអពមង្គលជាដើម។ ​ជាពិសេសប្រសិនជាអ្នកកំពុងតែស្ថិតនៅក្នុងពេលដែលកំពុងតែដោះស្រាយបញ្ហា ​ឬកំពុងតែបញ្ចប់កិច្ចការងារអ្វីមួយនោះ ការកាត់សក់ថ្ងៃអាទិត្យមួយនេះ នឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ​ឬស្មុគស្មាញកាន់តែខ្លាំង។ ហើយបញ្ហាគ្រប់យ៉ាងនឹងកាន់តែរីកធំៗឡើង និងមានស្ថានការណ៍រឹតតែធ្ងន់ធ្ងរខ្លាំងលើសអ្នកដទៃ ប្រសិនជាអ្នកកើតចំថ្ងៃច័ន្ទ៕

[caption id="attachment_14858" align="alignnone" width="1280"]Little Red Haired Girl Getting Haircut In Salon សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ចុះមិត្តអ្នកអានយល់យ៉ាងណាដែរ?

 

Loading...