បែកគ្នាហើយ ​តែនៅលួចទាក់ទងសង្សារចាស់ទៀត គឺដោយសារតែហេតុផល៥យ៉ាងនេះប៉ុណ្ណោះ!

បែកគ្នាហើយ ​តែនៅលួចទាក់ទងសង្សារចាស់ទៀត គឺដោយសារតែហេតុផល៥យ៉ាងនេះប៉ុណ្ណោះ!

មិនថាហេតុផលអ្វីក៏ដោយ មនុស្សដែលធ្លាប់ស្រលាញ់គ្នា តែបែកគ្នាហើយ វាពិបាកនឹងធ្វើចិត្តឱ្យល្អនឹងគ្នាណាស់ សូម្បីតែធ្វើជាមនុស្សមិនស្គាល់គ្នាផងនៅតែពិបាក។ តែទោះជាយ៉ាងណាក្តី យើងសង្កេតឃើញថាមានគូខ្លះបែកគ្នាហើយបែរជាត្រលប់មកទាក់ទងគ្នាវិញ ឯអ្នកខ្លះមានសង្សារថ្មីហើយបែរជាលួចទាក់ទងសង្សារចាស់ទៅវិញ។

ដូច្នេះចង់ដឹងថាហេតុអ្វីបែកគ្នាហើយនៅលួចជួបទាក់ទងគ្នាទៀត តោះ!មកតាមដានហេតុផល៥ខាងក្រោមនេះ៖

១.នៅមានប្រយោជន៍

មនុស្សច្រើនណាស់ ព្យាយាមទាក់ទងជាមួយសង្សារចាស់ ដោយសារតែម្នាក់នោះនៅមានប្រយោជន៍ចំពោះខ្លួន មិនថាការពឹងពាក់ជាកម្លាំងកាយ ​និងចង់ពឹងពាក់រឿងលុយកាក់ ​ឬការចាយវាយជាដើម ​។

[caption id="attachment_15023" align="alignnone" width="1080"]Kim Sejung School 2017 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

២. រកខ្នងពឹងបង្អែក

ពេលនៅស្រលាញ់គ្នាអ្នកអាចនឹងមានរឿងជាច្រើនពឹងផ្អែកលើឥទ្ធិពលរបស់គូស្នេហ៍របស់អ្នក ហើយពេលបែកគ្នាអ្នកអាចនឹងបាត់បង់អំណាចនៅក្នុងរឿងអ្វីមួយ។ ដូច្នេះដើម្បីនៅតែមានខ្នងពឹងផ្នែក និងទទួលបានផលប្រយោជន៍វិញពីគូស្នេហ៍ចាស់ រឿងតែមួយគត់គឺត្រលប់មកត្រូវគ្នាវិញ ​​ឬព្យាយាមរក្សាមិត្តភាពដ៏ល្អមួយជាមួយសង្សារចាស់។

[caption id="attachment_15019" align="alignnone" width="630"]00183247 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៣. នៅហួងហែង

Loading...

ពិតណាស់អ្នកខ្លះបែកគ្នាហើយភ្លាមក៏រកបានគូស្នេហ៍ថ្មីភ្លែត ​តែពេលដឹងថាសង្សារចាស់ជិតរកបានស្នេហាថ្មីដែរ បែរជាកើតក្តីប្រចណ្ឌហួងហែងមិនចង់ឱ្យគេមានគូស្នេហ៍ថ្មីឡើយ។ ការមានគំនិតបែបនេះពិតជាអាត្មានិយមខ្លាំងណាស់ តែមានមនុស្សមិនតិចទេដែលមានចរិតហួងហែងសង្សារចាស់បែបនេះនោះ អាចដោយសារតែក្តីអាឡោះអាល័យ ​ឬថាមិនត្រូវនៅមានចិត្តស្រលាញ់សង្សារចាស់ក៏ថាបានដែរ។

[caption id="attachment_15022" align="alignnone" width="864"]Jealousy1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៤. ចង់ប្រើប្រាស់សង្សារចាស់

អ្នកខ្លះនៅលួចទាក់ទងរាប់អានសង្សារចាស់ ដោយសារតែសង្សារចាស់ជាមនុស្សចិត្តល្អ ​ចូលចិត្តជួយអ្នកដទៃ និងមានចំណុចល្អជាច្រើនទៀត។ ដូច្នេះហើយដើម្បីទទួលបានផលប្រយោជន៍ និងចង់ប្រើប្រាស់សង្សារចាស់ផងនោះ មានតែនៅលួចទាក់ទង ​ឬធ្វើជារាប់អានជាមួយសង្សារចាស់បន្តទៀតប៉ុណ្ណោះ។

[caption id="attachment_15021" align="alignnone" width="640"]EgoRA7B សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៥. សងសឹក

ប្រសិនជាការបែកគ្នាជាមួយសង្សារចាស់ធ្វើឱ្យមានការឈឺចាប់ ដោយសារតែភាគីម្ខាងទៀតធ្វើបាបចិត្តខ្លាំង ​ការត្រលប់ទៅរាប់អាន ​ឬធ្វើល្អអាចជាជម្រើសដ៏ល្អមួយដើម្បីសងសឹក។ ​ព្រោះការសំងំធ្វើល្អ ចងមិត្តភាពជាមួយសង្សារចាស់អាចឱ្យអ្នករកឃើញវិធីធ្វើបាបវិញបានយ៉ាងងាយស្រួល៕

[caption id="attachment_15025" align="alignnone" width="612"]Young Thai Couple Standing Close Together សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...