ដងវីថីដ៏មហាសែនគ្រោះថ្នាក់ និងល្បីថាមានវិញ្ញាណខ្មោចលងកាចសាហាវជាងគេបំផុតលើលោក

ដងវីថីដ៏មហាសែនគ្រោះថ្នាក់ និងល្បីថាមានវិញ្ញាណខ្មោចលងកាចសាហាវជាងគេបំផុតលើលោក

ធម្មតាផ្លូវថ្នល់គេបង្កើតឡើងដើម្បីឱ្អ្នកយដំណើរអាចធ្វើដំណើរបានងាយស្រួល តែក្នុងលោកនេះមិនមែនថាផ្លូវទាំងអស់សុទ្ធតែអាចឱ្យអ្នកធ្វើដំណើរបាននោះទេ។ តាមផ្លូវនៅក្នុងប្រទេសមួយចំនួនមានមនុស្សខ្លះមិនហ៊ានធ្វើដំណើរសោះឡើយ  ហើយបើបានធ្វើដំណើរហើយអាចនឹងបានឃើញអ្វីដែលមិនគួរឃើញជាដើម។

ថ្ងៃនេះយើងនឹងនាំអារម្មណ៍មិត្តអ្នកអានមកស្គាល់ផ្លូវដែលល្បីថាពោរពេញដោយគ្រោះថ្នាក់ និងមានវិញ្ញាណកាចសាហាវលងបន្លាចដូចជា៖

 

១០. A3 Motorway ប្រទេសក្រូអាត

ស្ថិតនៅចម្ងាយផ្លូវប្រមាណជា  ៣០៦.៥គីឡូម៉ែត្រ A3 Motorway គឺជាដងផ្លូវដែលសម្បូរទៅដោយគ្រោះថ្នាក់ចរាចរណ៍ជាងគេដោយសម្លាប់អាយុជីវិតមនុស្សយ៉ាងច្រើនក្នុងមួយឆ្នាំៗ។

[caption id="attachment_15772" align="alignnone" width="946"]10 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៩. Annie’s Road សហរដ្ឋអាមេរិច

Annie’s Road ស្ថីតនៅក្នុងក្រុង ​New  Jersey  ត្រូវបានគេល្បីថាត្រូវបានវិញ្ញាណខ្មោចស្រីម្នាក់លងបន្លាច ក្រោយពីនាងបានស្លាប់បាត់បង់ជីវិតនៅលើដងវិថីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

[caption id="attachment_15771" align="alignnone" width="946"]9 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៨. N9 Road ប្រទេសអាហ្វ្រិចខាងត្បូង

ផ្លូវនេះត្រូវបានគេដឹងថាមានលងបន្លាចដោយវិញ្ញាណខ្មោចស្រីមានឈ្មោះថា Marie Charlotte Roux បន្ទាប់ពីនាងបានជួបឧបទ្ទវហេតុស្លាប់លើដងវិថីនេះនៅក្នុងឆ្នាំ១៩៦៨។

[caption id="attachment_15770" align="alignnone" width="1000"]8 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៧. E8 Expressway ប្រទេសម៉ាឡេស៊ី

អ្នកដំណើរដែលជិះកាត់ផ្លូវ E8 Expressway ពេលយប់ៗតែងតែបានឃើញរបស់ចម្លែកៗ និងវិញ្ញាណស្រីកំណាចលងបន្លាចគួរឱ្យរន្ធត់ជាទីបំផុត។

[caption id="attachment_15769" align="alignnone" width="682"]7 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៦. Boy Scout Lane សហរដ្ឋអាមេរិច

ផ្លូវមួយនេះមិនទាន់មានអ្នកណាហ៊ានមកជិត ​ឬធ្វើដំណើរឆ្លងកាត់ឡើយ ​ដោយសារតែវាមានរឿងរន្ធត់ៗ និងរឿងរ៉ាវខ្មោចលងជាច្រើនបានកើតឡើងនៅលើផ្លូវនេះ។ នោះក៏ដោយសារតែកាលពីក្នុងអំឡុងឆ្នាំ ១៩៥០ ទៅឆ្នាំ ១៩៦០ ក្រុមកាយរិទ្ធបានត្រូវបានគេសម្លាប់រង្គៀលនៅទីនេះ  ដែលជាហេតុធ្វើឱ្យគេដាក់ឈ្មោះផ្លូវនេះថា Boy Scout Lane។

[caption id="attachment_15768" align="alignnone" width="1280"]6 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

 

 

៥. Belchen Tunnel ប្រទសស្វីស

ផ្លូវ Belchen Tunnel  គឺជាផ្លូវក្រោមដី ដែលត្រូវមានវិញ្ញាណស្ត្រីវ័យចំណាស់លងបន្លាចតាំងពីឆ្នាំ ១៩៨០មកម្ល៉េះ។ ស្ត្រីនោះស្លៀកសំលៀកបំពាក់ពណ៌.ស ស្គុះហើយធ្វើការលងបន្លាចជារូបភាពផ្សេងៗពីគ្នា។

[caption id="attachment_15767" align="alignnone" width="800"]5 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៤. A38 road ចក្រភពអង់គ្លេស

ផ្លូវនេះត្រូវបានគេដឹងថាមានរឿងរន្ធត់ និងការលងបន្លាចតាំងពីខ្ទង់ឆ្នាំ ១៩៥០មកម្ល៉េះ។ អ្នកបើកបរម្នាក់បានបានឃើញមនុស្សនៅតាមផ្លូវ ហើយក៏ដឹកអ្នកដំណើរទាំងអស់នោះ ​តែពេលជិតដល់គោលដៅក៏បាត់មនុស្សទាំងអស់នោះតែម្តង ​គ្រាន់តែរម្លឹកក៏ព្រឺក្បាលដែរ។

[caption id="attachment_15766" align="alignnone" width="1200"]4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៣. Shades of Death Road សហរដ្ឋអាមេរិច

មិនត្រឹមតែជាផ្លូវដែលមានវិញ្ញាណខ្មោចជាច្រើនដែលគួរឱ្យរន្ធត់លងបន្លាចនោះទេ ​ផ្លូវដ៏ស្ងាត់នេះក៏បានក្លាយទៅជាគោលដៅដែលប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម  ឆក់  និងប្លន់ផងដែរ។

[caption id="attachment_15765" align="alignnone" width="990"]3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

២. A75 road ប្រទេសស្កុតឡែន៍

ផ្លូវនេះត្រូវបានគេដឹងថាជាផ្លូវដែលមានវិញ្ញាណខ្មោចលងបន្លាចច្រើនជាងគេបំផុតប្រចាំប្រទេសស្កុតឡែន៍។ ​សាក្សីដែលធ្លាប់ត្រូវបានខ្មោចទាំងនោះលងសុទ្ធតែជួបនូវរូបភាព និងហេតុការណ៍ខុសប្លែកពីគ្នា ​អ្នកខ្លះបានឃើញសត្វមាន់ហោះរត់កាត់ឡាន ​អ្នកខ្លះបានឃើញស្ត្រីចំណាស់ឈរបក់ដៃ  ហើយអ្នកខ្លះទៀតបានឃើញប្តីប្រពន្ធដែលនៅឈរចំកណ្តាលផ្លូវ  តែពេលពួកគេឈប់មើលបែរជាគ្មានឃើញស្រមោលមនុស្សសូម្បីតែម្នាក់។

[caption id="attachment_15764" align="alignnone" width="1024"]2 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

១. Clinton Road សហរដ្ឋអាមេរិច

ផ្លូវនេះក៏ល្បីផងដែរថាប្រមូលផ្តុំទៅទឹដោយវិញ្ញាណខ្មោចព្រាយបិសាច ​មេធ្មប់ ជាច្រើន។ នៅក្នុងនោះក៏មានវិញ្ញាណក្មេងប្រុសនៅចាំក្បាលស្ពានផងដែរ ​ដោយគេបានដឹងថាក្មេងប្រុសម្នាក់នេះបានលង់ទឹកស្លាប់នៅក្នុងទឹកក្រោមស្ពានមួយនេះ ​បន្ទាប់មកក៏បានក្លាយទៅជាខ្មោចចាំស្ពានតែម្តងទៅ៕

[caption id="attachment_15763" align="alignnone" width="1280"]1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

យ៉ាងម៉េចដែរ គួរឱ្យខ្លាចឬក៏អត់?

Loading...