លុយពិបាករកណាស់លោកព្រះ ចូលចាយវាយឲ្យមានក្បួនខ្នាត់ទើបមានបាននឹងគេណា!!! ដាច់ខាតកុំ!!!

លុយពិបាករកណាស់លោកព្រះ ចូលចាយវាយឲ្យមានក្បួនខ្នាត់ទើបមានបាននឹងគេណា!!! ដាច់ខាតកុំ!!!

ដើម្បីចៀសវាងកុំអោយការចាយវាយទៅជាឥតប្រយោជន៍ យើងត្រូវដឹងថាអ្វីជាចំណាយចាំបាច់ អ្វីដែលជាចំណាយមិនចាំបាច់ និងអ្វីដែលជាចំណាយមានជម្រើស។ មុននឹងធ្វើការចំណាយលុយទៅលើអ្វីមួយ ត្រូវគិតអោយបានច្បាស់ តើចំណាយនេះចាំបាច់ ឬមិនចាំបាច់ ហើយបើចាំបាច់ តើចាំបាច់នៅពេលនេះ ឬនៅពេលក្រោយ។

[caption id="attachment_15900" align="alignnone" width="960"]Money 1604921_960_720 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ជាមួយគ្នានេះដែរ ក៏ត្រូវគិតពីប្រយោជន៍នៃការចំណាយផងដែរ ថាតើចំណាយទៅបានប្រយោជន៍អ្វីខ្លះមកវិញ សម្រាប់ជីវិតយើង ដូចជាសម្រាប់សុខភាព សម្រាប់ការចេះដឹង ការកំសាន្ត ជួយញាតិមិត្ត ជួយជនក្រីក្រ ជួយសង្គម…។

នៅពេលគិតពីប្រយោជន៍បានច្បាស់លាស់ហើយ យើងក៏ត្រូវគិតពីចំនួនដែលត្រូវចំណាយផងដែរ តើត្រូវចំណាយប៉ុណ្ណា តិច ល្មម ឬច្រើន ដែលសក្តិសមនឹងតំរូវការ ឬលទ្ធភាពជាក់ស្តែងរបស់យើង។

ចំណាយចាំបាច់

ចំណាយនេះសំដៅលើចំណាយ សម្រាប់ទ្រង់ការរស់រានមានជីវិត។ ចំណាយនេះរួមមាន ការទិញម្ហូបអាហារ សំលៀកបំពាក់ ផ្ទះ ថ្មាំពេទ្យ ការសិក្សា ទឹក ភ្លើង ការបង្កើតមុខរបរ ជួយអ្នកមានគ្រោះអាសន្នក្នុងជីវត…។ និយាយរូមមកចំណាយចាំបាច់ គឺចំណាយសម្រាប់បំពេញតម្រូវការរបស់មនុស្ស។

ចំណាយមិនចាំបាច់

ចំណាយមិនចាំបាច់រួមមាន ការទិញគ្រឿងស្រវឹងផឹកស៊ីគ្មានលោះថ្ងៃ ទិញគ្រឿងតុបតែងកាយមិនចាំបាច់ ទិញគ្រឿងសម្ភារៈទាន់សម័យហួសសមត្ថភាព ទិញរបស់របរមិនចាំបាច់សម្រាប់ជីវិតនិងមុខរបរ ចាយវាយក្រៅផ្ទះមិនចាំបាច់។ ការចំណាយមិនចាំបាច់ គឺការចំណាយទៅលើអ្វីដែលជាចំណង់របស់មនុស្ស។

[caption id="attachment_15901" align="alignnone" width="960"]Apple 589640_960_720 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ចំណាយមានជម្រើស

ចំណាយទៅលើអ្វីដែលចាំបាច់ផង និងមិនចាំបាច់ផង មានន័យថាទិញក៏បាន មិនទិញក៏បាន ដូចជា ការទិញទូរទស្សន៍បន្ថែមដាក់ក្នុងផ្ទះ ទិញស្បែកជើងថែមទៀត នៅពេលដែលមានស្បែកជើងពាក់គ្រប់គ្រាន់ហើយ។ ចំណាយបែបនេះ បើអាចចៀសវាងបានជាការប្រសើរ។

មនុស្សយើងនៅពេលមានលុយ តែងតែចង់ចាយវាយ ធ្វើនេះ ធ្វើនោះ។ ការចាយវាយគ្មានគោលដៅ នាំអោយការចាយវាយរបស់យើងក្លាយជាការខ្ជះខ្ជាយ។ ការចាយវាយតាមតែចិត្ត មិនចំគោលដៅ មិនធ្វើអោយជីវិតយើងរីកចម្រើនឡើយ។

Loading...

ចំណូលទាំងប៉ុន្មានដេលរកបាន ត្រូវចាយវាយទៅវិញដោយម៉ត់ចត់បំផុត គឺចំណាយតែទៅលើរឿងចាំបាច់សំរាប់ជីវិត មិនត្រូវចាយវាយតាមចំណង់តាមចិត្តឡើយ។ យើងក៏មិនត្រូវចំណាយទៅលើរបស់របរដែលត្រូវការនៅពេលអនាគតដែរ ព្រោះវាប៉ះពាល់ដល់ទឹកលុយដែលយើង ត្រូវយកទៅចាត់ចែងរឿងសំខាន់ៗដ៏ទៃទៀត។

អ្នកខ្លះចាយវាយទៅលើការងារចាំបាច់ទាំងអស់ ប៉ុន្តែការចាយវាយនោះ ទៅជាកំហុស នៅពេលការចាយវាយនោះធ្វើឡើងដោយខ្ជះខ្ជាយ។ ការចាយវាយត្រូវខ្ទង់ចំណាយ ក៏ដោយ ក៏ត្រូវធ្វើឡើងដោយប្រិតប្រៀងផងដែរ។

មនុស្សភាគច្រើន សុទ្ធតែចាយវាយទៅលើរបស់ចាំបាច់ គ្រាន់តែអ្នកខ្លះចាយដោយម៉ត់ចត់ ហើយអ្នកខ្លះទៀតចាយវាយដោយខ្ជះខ្ជាយ។ ការចាយវាយខ្ជះខ្ជាយនេះហើយដែលធ្វើអោយយើងមិនរីកចម្រើនដូចគេនោះ។ បើយើងចេះត្បិតត្បៀតចាយលុយចំពោះតែរឿងចាំបាច់នោះ ធ្វើអោយយើងកាន់តែមានលុយច្រើនឡើង។ កុំភ្លេចចាយលុយទៅលើតែរឿងសំខាន់ប៉ុណ្ណោះ។

ឧទារហណ៍៖ សុខនិងសៅស្រលាញ់មនុស្សស្ត្រីតែមួយ ហើយពួកគេក៏ធ្វើការជាមួយគ្នាផងដែរ។ សុខតែងតែទៅប៉ាវកាហ្វេ នាងពេលមុនចូលរៀន និង ក្រោយចេញពីរៀន សុខបាននៅជិតនាងច្រើនសៅ ព្រោះសុខប្រើពេលវេលាទាំងអស់ដែលនៅសល់ពីការសិក្សា និងការងារ តាមស្រលាញ់នាង។ ប៉ុន្តែ ៤ ឆ្នាំក្រោយមកនាងបានរៀបការជាមួយសៅទៅវិញ។

ដឹងថាហេតុអ្វីអត់? កំលុងពេលរយៈពេលបួនឆ្នាំ (សុខ និង សៅ មានប្រាក់ខែ ៣៥០ ដុល្លាក្នុងមួយខែ)

សុខ អាចរកប្រាក់ ១៦៨០០ ដុល្លារ

កាហ្វេ ១កែវ ២ដុល្លារ x ២ ដង x ៣៦៥ ថ្ងៃ x ៤ ឆ្នាំ = ៥៨៤០ ដុល្លារ  បុណ្យក្តីស្រលាញ់ផ្កា ១បាច់ ១៥ ដុល្លារ x ១ ដង x ៤ ឆ្នាំ = ៦០ ដុល្លារ  បុណ្យណូអែល Gift ២០ ដុល្លារ x ៤ ឆ្នាំ = ៨០ ដុល្លារ  មើលកុន ១ ដង ២០ ដុល្លារ x ២ ដង/ខែ x ១២ ខែ x ៤ ឆ្នាំ = ១៩២០ ដុល្លារ មានការចំណាយផ្សេងៗទៀតដូចជាជប់លៀង និងការចំណាយតូចតាចផ្សេង ធ្វើអោយសុខសល់លុយ ១ ខែ ៤០ ដុល្លា x ១២ ខែ x ៤ ឆ្នាំ = ១៩២០ ដុល្លារ

ដូច្នេះក្រោយរយៈពេល ៤ ឆ្នាំ សុខ ចាយអស់ ១៤៨៨០ ដុល្លារ និង ៣៥០៤៤ ម៉ោង។

ចំណែកសៅ អាចរកប្រាក់ ១៦៨០០ ដុល្លារ

រៀនភាសារបរទេសបន្ថែម ១ ឆ្នាំ ៤៨០ ដុល្លារ x ៤ ឆ្នាំ = ១៩២០ ដុល្លារ  នៅដើមឆ្នាំទី៣ ដោយសៅមានភាសារបរទេសល្អត្រូវឡើងតំណែង និងឡើងប្រាក់ខែបន្ថែម ១៥០ ដុល្លារ  ១ខែ ១៥០ ដុល្លា x ១២ ខែ x ៤ឆ្នាំ = ៧២០០ ដុល្លារ បុណ្យក្តីស្រលាញ់ផ្កា ១បាច់ ២០ ដុល្លារ x ១ ដង x ៤ ឆ្នាំ = ៨០ ដុល្លារ បុណ្យណូអែល Gift ២០ ដុល្លារ x ៤ ឆ្នាំ = ៨០ ដុល្លារ

ដោយមានការចំណាយម៉ត់ចត់ ធ្វើអោយសៅសល់លុយ ១ ខែ ១៨០ ដុល្លា x ១២ ខែ x ៤ ឆ្នាំ = ៨៦៤០ ដុល្លារ + លុយឡើងតំណែង ៧២០០ ដុល្លារ = ១៥៨៤០ ដុល្លារ

ដូច្នេះក្រោយរយៈពេល ៤ ឆ្នាំ សៅ ចាយអស់ ៨១៦០ ដុល្លារ និង ៣៥០៤៤ ម៉ោង។

នាំអោយក្រោយការបញ្ចប់ការសិក្សារ សៅមានលុយគ្រប់គ្រាប់សំរាប់ការចូលស្តីដណ្តឹងនាងធ្វើប្រពន្ធ ហើយសុខមានលុយគ្រប់គ្រាន់សំរាប់ការទៅស៊ីការរបស់សៅ និងជប់លាងខូចចិត្ត។

Loading...