ធ្លាប់ស្រមៃ ថានឹងកាន់ដៃ មនុស្សដែលខ្លួនស្រឡាញ់ ចូលរោងការទេ … ?

ធ្លាប់ស្រមៃ ថានឹងកាន់ដៃ មនុស្សដែលខ្លួនស្រឡាញ់ ចូលរោងការទេ … ?

រយៈពេល៥ឆ្នាំ ដែលតាមស្រឡាញ់គេតែម្នាក់ឯង គេបានក្លាយជាពិភពលោកទាំងមូលរបស់ខ្ញុំ តាំងពីថ្ងៃដំបូង ដែលខ្ញុំបានដឹងថា ខ្ញុំស្រឡាញ់គាត់ ...

៥ឆ្នាំដែលតាមស្រឡាញ់គាត់ បន្ទាប់មក ក៏ឈានដល់មានទំនាក់ទំនងល្អជាមួយគ្នា៨ឆ្នាំ នៅក្បែរ តាមមើលថែការពារ ហួងហែង ខឹង អន់ចិត្ត គិតផ្ដេសផ្ដាស ទាក់ទងគ្នាតាំងពីចូលរៀននៅសកល រហូតដល់មានការងារធ្វើរៀងៗខ្លួន ...

រយៈពេល៨ឆ្នាំ ដែលស្ថិតក្នុងទំនាក់ទំនងល្អបំផុត ហើយក៏ប្រាកដចិត្តដែរថា នឹងបានកាន់ដៃគាត់ចូលរោងការ ក៏សន្យាថា នឹងធ្វើឩ្យគាត់ ក្លាយជាកូនក្រមុំដ៏ស្អាតជាងគេ និងមានសំណាងជាងគេ ខ្ញុំបានរៀបគម្រោងទៅថ្ងៃអនាគតជាមួយគាត់រួចរាល់អស់ហើយ ខំធ្វើការសន្សំលុយ ដើម្បីឱ្យថ្ងៃដែលគាត់ព្រមរួមដំណើរជីវិតជាមួយខ្ញុំ គាត់មិនលំបាក មិនខ្វះខាត ... តែជីវិតខ្ញុំមានគ្រប់យ៉ាង តែបែរជាខ្វះម្យ៉ាង គឺខ្វះគាត ...

[caption id="attachment_16061" align="alignnone" width="1200"]Knongsrok សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

១៣ឆ្នាំ បានត្រឹមជាមិត្តល្អបំផុតរបស់គាត់ប៉ុណ្ណោះ ព្រោះមនុស្សដែលកាន់ដៃគាត់ចូលរោងមង្គលជ័យម្នាក់នោះ មិនមែនជាខ្ញុំឡើយ ... សល់ត្រឹមពាក្យថា " សុំទោស! ព្រោះអូនត្រូវតាមប៉ាម៉ាក់ ... " " គាត់ជាអ្នកមានគុណ ដែលអូនមិនអាចធ្វើឱ្យគាត់ខូចចិត្តបានឡើយ "

ស្រឡាញ់គ្នាប៉ុនណា យើងល្អជាមួយគេប៉ុនណា ក៏មិនប្រាកដថា អនាគត យើងអាចបានរស់នៅជាមួយគ្នាបានទេ គេមិនមែនកើតមកសម្រាប់យើង តែយើងទេ ដែលកើតមកដើម្បីគេ កើតមកដើម្បីគេគ្រប់យ៉ាង សូម្បីតែការខូចចិត្ត ទឹកភ្នែក ក៏ដើម្បីគេដែរ ...

មានតែពាក្យជូនពរ ឱ្យនាងមានសុភមង្គលក្នុងជីវិត ហើយសុំសិទ្ធ នឹក គិតដល់អូនពីចម្ងាយ ... #មិនមែនដៃសម្រាប់បងកាន់ឡើយ

រក្សាសិទ្ធ :@TSR Sharing #PanhaRoth

Loading...