សមិទ្ធផលផ្នែកយោធា របស់នាគដេកជូគឺលៀង

សមិទ្ធផលផ្នែកយោធា របស់នាគដេកជូគឺលៀង

សមិទ្ធផលផ្នែកយោធា

សមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀត គឺការផ្តល់ការប្រឹក្សា ដល់លាវប៉ី អោយចង់មិត្តភាពជាមួយ ស៊ុន ឈាន ដែលធ្វើអោយ លាង ប៉ី ឈ្នះសង្រ្គាមបញ្ញនៅ ឈឹពី។ ជាមួយការប្រកៀកស្មាគ្នា រវាង កងទ័ព លាវប៉ី និង ស៊ុ ឈាន ធ្វើអោយគំរោងការកាន់កាប់ អាណាចក្រចិន ទាំងមូលរបស់ឆាវឆាវ ត្រូវរលាយ។ ជាលទ្ធផលដ៏តូចមួយនៃសង្រ្គាម លាវ ប៉ី បានចាប់ខ្លួនឈ្លើយសឹក ជីងស៊ូ បានយ៉ាងច្រើន។

ជ័យជំនះនៃកងទ័ពរបស់គាត់មាន ទំហំធំធេង និប្រកបដោយ ភាពប៉ិនប្រសប់។ ក៏ដូចជាអ្នកមានទេពកោសល្យ ផ្សេងទៀតដែរ ជូគឺលៀងត្រូវប្រឈមមុខ នឹង ការបរាជ័យដ៏ធំមួយ ក្នុងដៃរបស់ មហាសត្រូវរបស់គាត់ គឺស៊ឺម៉ាអ៊ី (អ្នកដឹកនាំ កងទ័ព ជាន់ខ្ពស់ អាណាចក្រវ៉ើយ), ក្នុងខណៈពេល ស៊ឺម៉ាអ៊ី រារាំង ជូគឺលៀង មិនអោយវាយយក ឡក់យ៉ាង (តំបន់សំខាន់ នៅចិន)។ ប្រកានេះអាចសង្រ្គោះ ឆាវឆាវ ពីបំណងលាវប៉ី ដែលចង់ស្តារាជវង្សហានឡើងវិញ។

[caption id="attachment_16605" align="alignnone" width="1200"]Knongsrok សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

នៅគ្រាដែល លាវប៉ីជិតស្លាប់ លាវប៉ីបានជំរុញ កូនប្រុសរបស់គាត់ លាវឆាន ពឹងពាក់អាស្រ័យលើ ការប្រឹក្សារបស់ជូគឺលៀង ហើយលាវប៉ីក៏បានជំរុញ ជូគឺលៀង ផងដែរ ថាប្រសិនបើរាជបុត្រមិនអាចគ្រប់គ្រង ប្រទេសទាំងមូលបាន ជូគឺលៀង អាចឡើងសោរាជ្យជំនួស។

Loading...

ក្រោយពី លាវប៉ី ទទួលអនិច្ចកម្ម ជូគឺលៀង បានទទួលជោគជ័យ ក្នុងការគ្រប់គ្រងប្រទេស ក្នុងរយៈពេល ៤ឆ្នាំបន្តរបន្ទាប់។ គាត់បណ្តុះបណ្តាលខ្លួនគាត់នូវ ការប្រឹងប្រែង ដ៏ធំធេង ដើម្បីធ្វើអោយ ប្រទេសជាតិ ថ្កុំថ្កើង ហើយ មានភាពតឹងតែង និង ស្មើភាពក្នុង ការផ្តល់រង្វាន់ ក៏ដូចជាការដាក់ទោស។ ក្រោមការដឹកនាំរបស់ ជូគឺលៀង អាណាចក្រស៊ូ បានក្លាយទៅជាអាណាចក្រដ៏រុងរឿង និង មានកងទ័ពកាន់តែខ្លាំងខ្លា។ ទាំងនេះគឺស្ថិតក្នុងអំឡុងពេលដែល ជូគឺលៀង ឈ្នះពីការវាយប្រហារ ពីសំណាក់សត្រូវទាំង​ ប្រាំពីរ ដែលបង្កើតដោយ ឆាវ ពី។

អាយុ៥៤ឆ្នាំ ជូគឺលៀងលាចាកលោក នៅវាល អ៊ូចាងយូន (Wuzhangyuan) អំឡុងពេលចំបាំងកងទ័ព (ឆ្នាំ ២៣៤ នៃ គ.ស) ខណៈពេល ប៉ុនប៉ងវាយដណ្តើមយកទឹកដី ដែលកាន់កាប់ដោយ អាណាចក្រវ៉ើយ។ មុនពេលជូគឺលៀង ចាប់ផ្តើម បេសកម្ម ភាគខាងជើង ជូគឺលៀង ឈឺជាទម្ងន់ ហើយ ចុះខ្សោយ ដោយភាពស្ត្រេស និង ការធ្វើការលើសម៉ោង ដោយសារមូលហេតុពីរ មួយបង្កើតដោយគូរប្រជែង របស់គាត់ គឺមេទ័ព ស៊ឺម៉ាអ៊ី និង ទីពីរ ការគ្រប់គ្រងដោយគ្មានប្រសិទ្ធភាព របស់លាវ ឆាន។ ខណៈពេលគាត់ ទៅដល់ សមរភូមិ គាត់ក៏ទទួលមរណៈភាព។ មរណៈភាព របស់គាត់ភ្លាមៗ បានធ្វើអោយមានការធ្លាក់ចុះ នៃអាណាចក្រស៊ូ។

គាត់បានប្រតិបត្តិខ្លួន ដោយបាន “បត់បែនខ្លួន តាមការងារ ខិតខំហ្វឹកហ្វឺនជិវិត អោយអស់ពីចិត្តពីថ្លើម”។ សូម្បីតែគូរប្រជែង របស់គាត់ មិនអាចបញ្ឈប់ការស្រលាញ់ នូវទេពកោសល្យដ៏មហាអស្ចារ្យ និង ភក្តីភាព​ចំពោះ​មាតុភូមិរបស់​ លោកបានឡើយ។

អត្ថបទដែលគួរអានបន្ត៖ តើស្មាដៃរបស់នាគដេក ជូគឺលៀនឹងទៅជាយ៉ាងណាក្រោយពេលស្លាប់?  ប្រវត្តិរូបជូគឺលៀង (ខុងមីង) ហៅថា នាគដេក គួរតែអានអោយដឹងទៅ

Loading...