ចង់ស្អាតស្អាតបានតើ! ជាមួយនឹងផ្កាស្បៃរឿងធម្មជាតិជិតៗផ្ទះហ្នឹងដឹងតែថាស្អាតម៉ដ្ឋខៃទន់គួរឱ្យចង់អង្អែលតែម្តង!

ចង់ស្អាតស្អាតបានតើ! ជាមួយនឹងផ្កាស្បៃរឿងធម្មជាតិជិតៗផ្ទះហ្នឹងដឹងតែថាស្អាតម៉ដ្ឋខៃទន់គួរឱ្យចង់អង្អែលតែម្តង!

ផ្កាស្បៃរឿង មើលទៅយើងប្រហែលជាគិតថាវាគ្រាន់តែជាផ្កាតាំងលម្អផ្ទះ តែការពិតទៅផ្កាស្បៃរឿងក៏មានប្រយោជន៍ជារូបមន្តថែរក្សាសម្រស់ផ្ទៃមុខតាមបែបធម្មជាតិដែរ ដែលលោកអ្នកនឹកស្មានមិនដល់។ ដោយវាមានសារធាតុពិសេសៗជំនួយផ្ទៃមុខ ​ឱ្យទន់ រលោង ម៉ដ្ឋខៃ ស្រស់ស្អាត ក្មេងជាងវ័យបានផងដែរ ​ដោយគ្រាន់តែលាយគ្រឿងផ្សំបែបធម្មជាតិងាយរកតែប៉ុន្មានមុខតែប៉ុណ្ណោះ។

 

[caption id="attachment_16715" align="alignnone" width="741"]Ayurvedic Face Pack HG07 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

ដូច្នេះចង់ដឹងថាប្រើប្រាស់ផ្កាស្បៃរឿងតាមវិធីណាជួយឱ្យមុខស្អាត កុំឱ្យចាំយូរមករៀនពីវីធីធ្វើទាំងអស់គ្នា៖

 

# ផ្កាស្បៃរឿង និងទឹកដោះគោ

រូបមន្តនេះនឹងជួយកម្ចាត់មុខដែលខ្មៅខ្លោចដោយសារតែកម្តៅថ្ងៃ ជាពិសេសធ្វើឱ្យផ្ទៃមុខរបស់អ្នក ស ទន់ ម៉ដ្ឋខៃ ភ្លឺរលោងចែងចាំងស្អាតដូចស្បែកកូនក្មេង។

គ្រឿងផ្សំរួមមាន៖

១. ផ្កាស្បៃរឿង ១ទង

២. ម្សៅរមៀត (ទិញផ្សារស្រាប់ក៏បាន ឬយករមៀតស្រស់ៗហាន់ហាលថ្ងៃចាំបុកជាម្សៅក៏បាន) ចំនួន កន្លះស្លាបព្រាបាយ

៣. ទឹកដោះគោ ១ភាគ៤ពែង

 

[caption id="attachment_16710" align="alignnone" width="1200"]1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

ការអនុវត្ត៖

១. បេះស្រទាប់ផ្កាស្បៃរឿងត្រាំនៅក្នុងទឹកត្រជាក់ប្រមាណជា ១៥នាទី

២.បន្ទាប់មកយកផ្កានេះមកបុកឱ្យល្អិតលាយជាមួយម្សៅរមៀត និងទឹកដោះគោជាការស្រេច

៣. លុបលាងផ្ទៃមុខឱ្យស្អាត រួចយកម៉ាស់ល្បាយផ្កាស្បៃរឿងនេះលាបឱ្យសព្វផ្ទៃមុខ រួចលាបទុកចោលឱ្យស្ងួតល្អសិន ចាំលាងចេញជាមួយនឹងទឹកត្រជាក់។

៤. ដើម្បីប្រសិទ្ធភាពអ្នកអាចអនុវត្តវិធីមួយនេះ ២ដងក្នុងមួយសប្តាហ៍។

 

Loading...

[caption id="attachment_16711" align="alignnone" width="1200"]2 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

# ផ្កាស្បៃរឿង និងទឹកដោះគោជូរ

រូបមន្តមួយនេះអាចជួយកម្ចាត់សារធាតុកខ្វក់ពីផ្ទៃមុខ លុបបំបាត់ជាតិខ្លាញ់លើស្បែក ជម្រុះកោសិកាចាស់ៗដែលងាប់ចេញពីស្រទាន់ស្បែក ហើយផ្តល់ឱ្យផ្ទៃមុខ ទន់ ភ្លឺ ម៉ដ្ឋរលោងស្អាតសឹងតែមិនគួរឱ្យជឿ។

 

គ្រឿងផ្សំរួមមាន៖

១. ផ្កាស្បៃរឿង ១ទង

២. ទឹកដោះគោជូរ ១ស្លាបព្រាបាយ

៣. ទឹកក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតា ១ស្លាបព្រាបាយ។

 

[caption id="attachment_16712" align="alignnone" width="1200"]3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ការអនុវត្ត៖

១. បេះស្រទាប់ផ្កាស្បៃរឿងត្រាំនៅក្នុងទឹកត្រជាក់ប្រមាណជា ១៥នាទី រួចយកទៅបុកឱ្យហ្មត់ សឹមលាយជាមួយនឹងទឹកដោះគោជុរ និងទឹកក្រូចឆ្មារ ហើយកូរចូលគ្នាឱ្យសព្វ

២. លុបលាងផ្ទៃមុខ រួចយកល្បាយដែលលាយរួចមកលាបឱ្យសព្វផ្ទៃមុខ

៣. ទុករហូតដល់ម៉ាស់លើផ្ទៃមុខស្ងួត ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

៤. ដើម្បីឱ្យមានប្រសិទ្ធភាព កុំភ្លេចអនុវត្តរូបមន្តនេះមួយអាទិត្យម្តង។

 

[caption id="attachment_16713" align="alignnone" width="1200"]4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

កុំភ្លេចសាកល្បងទាំងអស់គ្នាណា!

Loading...