ចង់មានរាងស្អាតមែនទេ? 10 ចំនុចនេះអាចជួយអ្នកបាន!

ចង់មានរាងស្អាតមែនទេ? 10 ចំនុចនេះអាចជួយអ្នកបាន!

នៅពេលនិយាយដល់ការធ្វើលំហាត់ប្រាណ ភាគច្រើននៃពួកយើងបានដោយផ្តោតសំខាន់តែលើផ្នែកខាងមុខនៃរាងកាយយើងតែប៉ុណ្ណោះ។ ប៉ុន្តែការធ្វើលំហាត់ប្រាណផ្នែកខាងក្រោយនៃរាងការក៏មានសារៈសំខាន់ខ្លាំងផងដែរ។ នៅក្នុងអត្ថបទនេះអ្នកនឹងរកឃើញ វិធីដើម្បីទទួលបានភាពរឹងមាំ និងរាងដ៏ស្រស់ស្អាតរបស់ពីមុនត្រឡប់មកវិញ។

Bright Side បានរៀបចំលំហាត់ប្រាណទាំងនេះដើម្បីជួយអ្នកកម្ចាត់ជាតិខ្លាញ់ក្នុងខ្លួនរបស់អ្នក។ សូមកុំរំលង គន្លឹះដែលបង្ហាញពីមូលហេតុនៃលំហាត់ប្រាណផ្នែកខាងក្រោយរបស់អ្នកមានសារៈសំខាន់ខ្លាំងណាស់។

#1

[caption id="attachment_16765" align="alignnone" width="728"]1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ដំបូងលើកដៃរបស់អ្នកឡើងលើអោយត្រង់ បន្ទាប់មកបង្វិលដៃ និងស្មារបស់អ្នកជារង្វង់ទៅមុខរយៈពេល 45 វិនាទី ហើយសម្រាក់ 15 វិនាទី ហើយបន្ទាប់មកបង្វិលដៃ និងស្មារបស់អ្នកទៅក្រោយរយៈពេល 45វិនាទី។

#2

[caption id="attachment_16766" align="alignnone" width="728"]Bent Over Rows សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

លើកដៃ និងស្មារបស់អ្នកបត់ទៅក្រោយ ចុះឡើងដោយកាន់ដុំដែក ឬដោយដៃទទេក៏បាន។ ធ្វើចលនាបែបនេះរយៈពេល 45 វិនាទី ហើយសម្រាក់ 15 វិនាទី។

#3

[caption id="attachment_16767" align="alignnone" width="728"]Bent Over Rows សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ការធ្វើចលនានេះគឺស្រដៀងគ្នាទៅនឹងការធ្វើចលនាក្នុងចំនុច ទី2 ដែរ គ្រាន់តែចំនុចនេះអ្នកត្រូវ ការធ្វើចលនាដៃ ឳ្យបាន 5ដង បន្ថែមទៀត មុននឹងទម្លាក់ដុំដែកចុះ។ ធ្វើបែបនេះរយៈពេល​ 45​ វិនាទី ហើយសម្រាក​ 15 វិនាទី។

#4

[caption id="attachment_16768" align="alignnone" width="584"]4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

អោនមុខចុះ ដៃ និងជើងរបស់អ្នកគឺត្រូវអោយរឹង  រក្សាដៃ នឹងជើងរបស់អ្នកអោយត្រង់ ហើយលើកពួកវាឡើងលើអោយខ្ពស់។ លើកចុះលើកឡើងរយៈពេល 45 វិនាទី ហើយសម្រាក 15 វិនាទី។ លំហាត់បែបនេះគឺល្អសម្រាប់ខ្នងរបស់អ្នក។

#5

[caption id="attachment_16769" align="alignnone" width="545"]5 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ឳនមុខចុះ យកក្បាល់ពោះធ្វើជាទំរ ដាក់ដៃទាំងពីរមកក្រោយ ឳ្យនៅជិតភ្លៅរបស់អ្នក។ ពើងដើមទ្រូវ និងស្មារបស់អ្នកអោយផុតពីកំរាល។ ធ្វើចលនាដៃ និងស្មារបស់អ្នកទៅមុខ ទៅក្រោយ។​ ធ្វើបែបនេះរយៈពេល 45 វិនាទី ហើយសម្រាក 15 វិនាទី។

#6

Loading...

[caption id="attachment_16770" align="alignnone" width="521"]6 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ឳនមុខចុះ យកក្បាល់ពោះធ្វើជាទំរ លើកដៃ និង​ជើងរបស់អ្នកឡើងលើអោយដូច ស៊ុុពផ័រមែន​ហោះ។ រក្សាលំនឹង ដៃនិងជើងកុំអោយធ្លាក់ចុះ ហើយដកដង្ហើមធម្មតារយៈពេល 45 វិនាទី ឬអាចលើសនេះតាមដែលអាចធ្វើបាន​ ហើយសម្រាក់ 15 វិនាទី។ នេះគឺជាការធ្វើលំហាត់ប្រាណដ៏មានប្រសិទ្ធិភាពខ្លាំងណាស់សម្រាប់ខ្នងរបស់អ្នក។

#7

[caption id="attachment_16771" align="alignnone" width="548"]7 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ឈរដោយដាក់ចន្លោះជើងរបស់អ្នកអោយធំជាងទទឹងស្មា និងទប់ជើងឱ្យនឹង។ បង្វិលដងខ្លួនរបស់អ្នកពីចំហៀងដោយយកដៃម្ខាងទៅដាក់លើជើងម្ខាងទៀត ហើយដៃម្ខាងទៀតរបស់ត្រូវចង្អុលទៅពិដាន។ បង្វិលបែបនេះរយៈពេល 45 វិនាទី ហើយសម្រាក់​ 15 វិនាទី។​

#8

[caption id="attachment_16772" align="alignnone" width="547"]8 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ទម្រេតខ្លួនហើយដាក់មុខចុះក្រោម ដាក់ម្រាមដៃរបស់អ្នកនៅខាងក្រោយត្រចៀករបស់អ្នក បន្ទាប់មក ពើងដងខ្លួនឡើងលើ និងលាតដៃទៅមុខអោយខ្ពស់។ រក្សលំនឹងបែបនេះពីរ បី វិនាទី។​ ធ្វើបែបនេះដដែលៗរយៈពេល 45 វិនាទី ហើយសម្រាក់​ 15 វិនាទី។​

#9

[caption id="attachment_16773" align="alignnone" width="546"]9 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ចាប់ផ្តើមពីទីតាំងដូចគ្នានឹងចំនុចទី 8 ដែរ តែ​ត្រូវដាក់ដៃរបស់អ្នកទៅមុខត្រង់ ហើយធ្វើចលនាបត់ដៃ​និងស្មាមកក្រោយ។ ធ្វើបែបនេះដដែលៗរយៈពេល 45 វិនាទី ហើយសម្រាក់​ 15 វិនាទី។​ នេះគឺជាការធ្វើលំហាត់ប្រាណដ៏ល្អបំផុតសម្រាប់ផ្នែកខាងលើនៃខ្នងរបស់អ្នក។

#10

[caption id="attachment_16774" align="alignnone" width="546"]10 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

យកជើងនិងដៃធ្វើជាទំរដោយដាក់មុខចុះក្រោម បន្ទាប់មក លើកដៃឆ្វេង និងជើងស្តាំរបស់អ្នកឡើងលើ។​ ធ្វើចលនាផ្លាស់ប្តូរបែបនេះរយៈពេល 45 វិនាទី ហើយសម្រាក់​ 15 វិនាទី។​

ប្រែសម្រួលដោយ៖ Crusher

ប្រភព៖ BrightSide

 

Loading...