មនុស្សដែលអ្នកគួរជ្រើសរើស មិនមែនព្រមតាមចិត្តម៉ាក់ប៉ា ឬព្រោះតែកាយវិការ ការយកចិត្តទុកដាក់តែមួយរយៈពេលខ្លីនោះទេ ៖

មនុស្សដែលអ្នកគួរជ្រើសរើស មិនមែនព្រមតាមចិត្តម៉ាក់ប៉ា ឬព្រោះតែកាយវិការ ការយកចិត្តទុកដាក់តែមួយរយៈពេលខ្លីនោះទេ ៖

- កុំចង់បានមនុស្សប្រុស ដែលអាចត្រឹមតែពាក់ស្បែកជើងឱ្យយើង តែត្រូវជ្រើសយកមនុស្សដែល ព្រមអៀវយើងដើរ ដោយមិនខ្លាចហត់

- កុំចង់បានមនុស្សប្រុស ដែលត្រឹមតែចង់មកជួបឪពុកម្ដាយក្រុមគ្រួសារយើង តែមិនហ៊ាន នាំយើងទៅជួបឪពុកម្ដាយក្រុមគ្រួសារគេសូម្បីតែម្ដង ឬមិនហ៊ាន ណែនាំគ្រួសារទាំងសងខាងឱ្យស្គាល់គ្នា

- កុំចង់បានមនុស្សប្រុស ដែលចូលចិត្តតែណែនាំ បញ្ជា ទាមទារមិនចេះចប់ តែត្រូវជ្រើសយកមនុស្ស ដែលព្រមរួមដំណើរ ដើម្បីបញ្ចប់បញ្ហា ការលំបាកជាមួយយើងដោយមិនខ្លាច

- កុំចង់បានមនុស្សប្រុស ដែលចេះត្រឹមតែទិញ សម្លៀកបំពាក់មួយកំផ្លេ ពីរកំផ្លេ តែមិនហ៊ាននាំយើងទៅលឈុតរៀបការ

Loading...

- កុំចង់បានមនុស្សប្រុស ដែលទិញត្រឹមតែ ខ្សែ ក ក្រវិល ពេជ្រ តែមិនហ៊ានទិញចិញ្ចៀន ឬបំពាក់ចិញ្ចៀនឱ្យយើង

- កុំចង់បានមនុស្សប្រុស ដែលទិញតែតុក្កតា ឬផ្កាកូឡាប ស្ទើរតែគ្រប់ពេល តែមិនហ៊ានទិញត្រឹមតែផ្កាស្លាមួយស្កី ត្រកងលើដៃ នាំទាំងមេបាមកឱ្យយើង

ពេលខ្លះ មនុស្សប្រុស បានត្រឹមតែបង្ហាញកាយវិការដំបូង ដើម្បី លួងចិត្តយើងតែប៉ុណ្ណោះ តែគ្រប់កាយវិការគេ តែងតែបញ្ជាក់ពីអត្ថន័យ ខ្លី ឬយូរអង្វែងឱ្យយើងបានឃើញ

មុននឹងជ្រើសរើសគូស្រករ មករួមដំណើរជីវិតជាមួយ គឺយើងត្រូវប្រើពេលយូរណាស់ មិនមែនភ្លែតៗភ្លាមៗ គ្មានពិចារណានោះឡើយ ៕

#PanhaRoth

Loading...