អ្នកវិទ្យាសាស្រ្តៈ ជីវិតសត្វព្រៃ៦០%ត្រូវបានមនុស្សបំផ្លាញក្នុងរយៈពេលតិចជាង៥០ឆ្នាំ

អ្នកវិទ្យាសាស្រ្តៈ ជីវិតសត្វព្រៃ៦០%ត្រូវបានមនុស្សបំផ្លាញក្នុងរយៈពេលតិចជាង៥០ឆ្នាំ

ការបំពុលបរិស្ថាន  និងបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាក្តៅគគុកសម្រាប់ពិភពលោកដែលបណ្តាមេដឹកនាំសំខាន់ៗនិងអ្នកវិទ្យាសាស្រ្តកំពុងយកចិត្តទុកដាក់ និងរកដំណោះស្រាយ។ ហើយកត្តាទាំងអស់នេះហើយដែលនាំទៅរកមហន្តរាយសម្រាប់ពូជសត្វដែលរស់នៅលើផែនដីនេះផងដែរ។

អ្នកវិទ្យាសាស្រ្តនិយាយថាមនុស្សបានធ្វើអោយបាត់បង់ជីវិតសត្វព្រៃ៦០%ក្នុងរយៈពេលតិចជាង៥០ឆ្នាំ។​ ១/៥នៃព្រៃអាម៉ាហ្សូនត្រូវបានបាត់បង់ ហើយយើងបានបាត់បង់៥០%នៃផ្កាថ្មទឹករាក់នៅទូទាំងពិភពលោក។ ការបំពុល បំលាស់ប្តូរអាកាសធាតុ និងការបាត់បង់ជម្រកគឺជាកត្តាចំបង។

[caption id="attachment_16981" align="alignnone" width="1024"]Middleton3 1024x678 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

អ្នកវិទ្យាសាស្ត្របានតាមដានសត្វ៤០០០ប្រភេទរវាងឆ្នាំ១៩៧០និងឆ្នាំ២០១៤ ហើយបានរកឃើញថាប្រភេទសត្វធំៗសំខាន់ៗនៅក្នុងតំបន់អាមេរិកកណ្តាលនិងអាមេរិកខាងត្បូងត្រូវបានបាត់បង់ ដែលភាគច្រើនបង្ករឡើងដោយការដុតបំផ្លាញព្រៃឈើយកដីដើម្បីដាំដំណាំផ្សេងៗដូចជាសណ្តែកជាដើម។ អ្នកវិទ្យាសាស្រ្តមួយចំនួនយល់ឃើញថា មនុស្សបានធ្វើអោយមានការស្លាប់ផុតពូជដ៏ធំសម្បើមដែលស្មើនឹង១/៦ ហើយយើងបានបំផ្លាញ៨៣%នៃប្រភេទថនិកសត្វដែលធ្លាប់មានជីវិតនៅលើផែនដីនេះរួចទៅហើយ។

Loading...

[caption id="attachment_16982" align="alignnone" width="838"]Ghost Net Seal Divers Rescue 01.jpg.838x0_q80 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ទោះបីជាយើងបញ្ឈប់ការប្រមាញ់ ការបំពុល និងការបំផ្លាញតំបន់ព្រៃនៅក្នុងរយៈពេល៥០ឆ្នាំបន្ទាប់ទៀត វាក៏ប្រហែលជាត្រូវការពេល៣ទៅ៥លានឆ្នាំទៀតសម្រាប់ផែនដីដើម្បីវិលត្រលប់មកដូចជាសព្វថ្ងៃនេះវិញ។

អ្នករាយការណ៍សារពត៌មានបានអំពាវនាវអោយមានកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីកាត់បន្ថយអត្រានៃការបាត់បង់ជីវចម្រុះ។ តើយើងអាចការពារសត្វព្រៃពីការផុតពូជដោយរបៀបណា?

ប្រភពៈ World Economic Forum

Loading...