Ads
តើអ្នកនឹងធ្វើបែបណា ប្រសិនបើថ្ងៃណាមួយ អ្នកដឹងថា ប្ដីរបស់អ្នក លួចមានស្រី ឬតាមទាន់ពេលប្ដី កំពុងតែដេកជាមួយស្រីខាងក្រៅ?

តើអ្នកនឹងធ្វើបែបណា ប្រសិនបើថ្ងៃណាមួយ អ្នកដឹងថា ប្ដីរបស់អ្នក លួចមានស្រី ឬតាមទាន់ពេលប្ដី កំពុងតែដេកជាមួយស្រីខាងក្រៅ?

ជាសំណួរដែលមិនគួរសួរ ជាសំណួរ ដែលមនុស្សស្រី ប្រាកដជាឆ្លើយមកទាំងកំហឹង និងជាសំណួរ ដែលមនុស្សស្រី ព្យាយាម មិនចង់ឱ្យមានរឿងបែបហ្នឹងកើតឡើងឡើយ តែអ្វីៗយើងមើលមិនដឹងទេថា ថ្ងៃក្រោយ ប្ដីរបស់យើងនឹងប្រែប្រួលទៅជាយ៉ាងណានោះ?

Furious 2514031_960_720

ជាការពិត ចិត្តមនុស្សប្រុសភាគច្រើនគឺ សាវា ទោះមានប្រពនjធល្អប៉ុនណា ក៏នៅតែបណ្ដោយឱ្យតណ្ហាដឹកមុខ ងប់ងល់នឹងស្រី​ ក្បត់ប្រពន្ធមានថ្មី មិនខ្លាចនរកអវចីយទេ

មនុស្សប្រុសដែលទៅមានស្រីថ្មី ឬមានប្រពន្ធចុង ព្រោះតែធម្មជាតិមនុស្សប្រុស ជាការភ្លើតភ្លើននឹងតណ្ហា តែយ៉ាងណា ចិត្តគេ នៅតែប្រពន្ធល្អរហូត ប្រុសខ្លះ មិនព្រមលែងប្រពន្ធទេ សុខចិត្តនៅឱបក្រសោប ឱបកម្មនឹងគ្នា។

បើសួរថា អ្នកនឹងធ្វើយ៉ាងណា ពេលតាមទាន់ប្ដីមានស្រី ប្រពន្ធ ប្រាកដជាឆ្លើយថា កាប់មីស្រីហ្នឹង វ៉ៃមីស្រីហ្នឹង ជះទឹកអាស៊ីត ញាត់នេះ ឬញាត់នោះ។

Lover 1822498_960_720

ត្រូវហើយ គ្មានមនុស្សស្រីណា សប្បាយចិត្ត ឬអាចទ្រាំបាននឹងរឿងបែបហ្នឹងឡើយ តែសូមឱ្យឧត្តមភរិយា ឬឧត្តមស្ត្រី សូមអ្នកគិត និងគ្រប់គ្រងចិត្តខ្លួនឯងឱ្យបានល្អ ប្រសិនបើអ្នក ជួបរឿងបែបហ្នឹង មុននឹងអ្នកទៅវាយធ្វើបាបស្រីនោះ សូមអ្នកនឹកឃើញផងថា

- បើទម្ពក់មិនទៅ ភ្នៅក៏មិនវារមកដែរ


- បើប្ដីយើងល្អមែន គេមិនបណ្ដោយឱ្យខ្លួនទៅជាប់ពាក់ព័ន្ធនឹងស្រីខាងក្រៅឡើយ

- មកពីមនុស្សវាថោកដូចគ្នា ទើបវារកគ្នាឃើញបែបហ្នឹង ធ្វើរឿងបែបហ្នឹង

- បើយើងទៅវ៉ៃ រករឿងគេ បើជ្រុលដៃ គឺយើងជាអ្នកខុស យើងនឹងមានទោស

- បើយើងមានបញ្ហា ដោយសារតែរឿងស្មោគគ្រោកបែបហ្នឹង កូនយើងនឹងបាត់បង់ភាពកក់ក្ដៅពីម្ដាយ

- បើយើងអត់ធ្មត់ ទប់ចិត្តមិនបានក្នុងពេលហ្នឹង នោះយើងនឹងកើតតែចិត្តក្ដៅក្រហាយ ជួបតែទុក្ខ

សូមអ្នកគិតត្រឹមម្យ៉ាងថា អ្នកមានកូន ដែលត្រូវមើលថែ ទោះគ្មានអាប្ដីចោលម្សៀតនោះ ក៏យើងអាចរស់បាន មើលថែ ចិញ្ចឹមកូន និងខ្លួនឯងបានដែរ មិនបាច់ទៅរករឿង ដាក់បណ្ដាសា នាំតែជាប់កម្ម ជាតិក្រោយមកជួបរឿងបែបហ្នឹងទៀតទេ ចាត់ទុកថា បោះអាចម៌ឱ្យឆ្កែស៊ីចុះ ដោះលែងឱ្យមនុស្សធន់ហ្នឹង ទៅរស់នៅជាមួយគ្នាទៅ។

ដើរចេញពីឋាននរក កុំទៅជ្រលក់ ឬពាក់ព័ន្ធទៀតអី យើងនឹងមានសេរីភាព មានក្ដីសុខក្នុងជិវិតយើង ជាមួយនឹងកូនយើង ហើយយើងក៏នឹងបានមកជួបអ្នកថ្មី ដែលល្អជាងអាប្ដីចង្រៃហ្នឹងមិនខាន៕

#PanhaROTH