មេរៀនលើកទឹកចិត្ត៧ចំណុច ពីមនុស្សដែលអាចកម្រើកបានត្រឹមតែមុខ

មេរៀនលើកទឹកចិត្ត៧ចំណុច ពីមនុស្សដែលអាចកម្រើកបានត្រឹមតែមុខ

យើងត្រូវបានឆ្លងកាត់ និងដាក់លក្ខណ្ឌអោយលូតលាស់ឡើងក្នុងចំណុចងាយស្រួលណាមួយ ហើយទោះជាយ៉ាងណាយើងតែងតែបរាជ័យក្នុងការចូលទៅក្នុងទីនោះនៅពេលដែលកាលទេសកាន់តែធ្ងន់ធ្ងរ។យើងឆ្ងល់ថា តើជីវិតប្រព្រិត្តទៅបានយ៉ាងណាប្រសិនបើយើងធ្វើរឿងខុសៗគ្នាហើយយើងមានទំនោររស់នៅក្នុងការបដិសេធបច្ចុប្បន្នកាលដើម្បីស្វែងរកភាពងាយស្រួលដែលរំលឹកពីអតីតកាល ឬនៅអនាគតកាលដែលមិនច្បាស់លាស់។

នេះជាកន្លែងដែលលោកJon Morrow ចាប់ផ្តើមឈានទៅរកជំនឿដ៏ក្មេងខ្ចីមួយក្នុងការរស់នៅក្នុងបច្ចុប្បន្ន។ជាមនុស្សម្នាក់ដែលរសរានមានជីវិតពីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ និងជាជនរងគ្រោះនៃជម្ងឺរលាកសាច់ដុំ លោកJon Morrow មិនវានធ្លាក់ក្នុងរន្តៅនៃការបាក់ទឺកចិត្តនោះទេនៅពេលដែលគាត់ដឹងថាគាត់នឹងត្រូវពិការអស់មួយជីវិតនោះ។ផ្ទុយទៅវិញ គាត់បានជំនះនិងក្លាយទៅជាមហាសេដ្ឋីចេញពីជីវិតនៅលើរទេះរុញរបស់គាត់។

យើងនិងបង្ហាញមេរៀនលើកទឹកចិត្ត៧ចំណុចពីលោក Jon Marrow ថាតើអ្នកអាចធ្វើដំណើរឆ្លងកាត់ព្យុះជីវិតដោយមោទនភាពនិងសុភមង្គលដោយរបៀបណា៖

១. ធ្វើអ្វីដែលជារបស់ខ្លូនឯង

Game Rule

មិនថាជីវិតប្រឈមមុខនឹងបញ្ហាអ្វីក៏ដោយអ្នកគួរតែស្វែងរកវិធីដើម្បីជួយឱ្យអ្នកជោគជ័យ។ នៅពេលដែលលោក Jon ត្រូវគេងលើគ្រែ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយប្រាក់ចំនួន 120.000 ដុល្លារសម្រាប់ការចំណាយព្យាបាលគាត់ដោយសារតែគាត់រកបានតិចជាង $ 700 ដុល្លារ។ គាត់ដឹងថាមហិច្ឆិតារបស់គាត់មិនអាចទទួលបានជាមួយនឹងគំនិតនៃការគ្មានការងារធ្វើ។ ដូច្នេះគាត់បានផ្លាស់ទីលំនៅទៅប្រទេសម៉ិកស៊ិចកូ ហើយបានសន្សំប្រាក់ចំនួន 102.000 ដុល្លារពីការផ្តល់ជំនួយហើយចុងក្រោយគាត់បានបើកសេវាកម្មពិគ្រោះយោបល់ដល់អតិថិជនចំនួន 50.000 នាក់ដោយមានជំនួយពីនិយោជកពីមុនរបស់គាត់។ ឥឡូវនេះ ពិតជាគួរឱ្យសរសើរណាស់!

២. ភាពឈឺចាប់ធ្វើអោយអ្នកត្រលប់មកវិញ

វាជាការពិត មិនថាជីវិតអ្នកសុខស្រួលយ៉ាងណានៅពេលនេះ យូរឬឆាប់់វានិងជួបការលំបាកនៅពេលណាមួយមិនខាន។នេះគឺជីវិត។ធ្វើតាមពាក្យរបស់តួរអង្គរឿងព្រេងនិទាន Rocky Balboa បាននិយាយថា “វាមិនស្ថិននៅលើថាតើអ្នកលំបាកប៉ុនណានោះទេ វាស្ថិននៅលើថាតើអ្នកអាចទ្រាំទ្រការលំបាកខ្លាំងបានប៉ុនណាហើយនៅតែបន្តទៅមុខ”។ Jon Marrow គឺជាឧទាហរណ៍រស់ពិតៗអំពីពាក្យស្លោកនេះ។គាត់បានចង្អុលបង្ហាញថា ជីវិតគាត់ត្រូវបានដាល់ជាច្រើនដងរាប់មិនអស់។

 

៣. ការទទួលយកគឺជាគន្លឹះដើម្បីទទួលបានជោគជ័យAccept

ការទទួលយកការពិតមិនមែនជាទង្វើសារភាពចុះចាញ់នោះទេ ដែលផ្ទុយទៅនឹងជំនឿដ៏លើសលប់នោះ។នៅពេលដែលលោក Jon ត្រូវបានពិការដោយគ្រោះថ្នាក់ចរាចរណ៍នោះគាត់បានទទួលយកជោគវាសនារបស់គាត់នៅពេលដែលវាត្រូវបានគេបង្ហាញដល់គាត់។ "នេះគឺជាជីវិតរបស់ខ្ញុំពេលនេះ។ តើមានអ្វីបន្ទាប់ទៀត? "- គឺជាចម្លើយរបស់គាត់។ សូមកុំឱ្យខ្លួនលង់នៅក្នុងអាងកំហឹងដ៏ល្ងីល្ងើនិងអសារឥតការ។ ធ្វើតាមអ្វីដែលលោក Jon បង្រៀនយើង - គិត, ធ្វើ, យកឈ្នះ។

Loading...

៤. ការវាយបកគឺសំខាន់ណាស់

ជីវិតប្រៀបដូចជាការប្រកួតបាល់ទាត់មួយ។ ជារឿយៗអ្នកត្រូវបានទម្លាក់ចុះដោយចលនានៃការវាយប្រហារដោយជោគវាសនា។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺត្រូវវាយត្រលប់ភ្លាមៗជាមួយនឹងការវាយបកដោយភាពច្នៃប្រឌិតនិងភាពរីករាយ។លោក Jon បានបង្ហាញពីរបៀបដែលគាត់បានប្រើប្រាស់ពេលវេលារបស់គាត់នៅលើគ្រែដោយសរសេរជីវិតប្រចាំថ្ងៃ។មិនយូរប៉ុន្មានគាត់បានបង្កើតចំណង់ចំណូលចិត្តរបស់គាត់ក្នុងការបង្កើតប្លក់មួយ។ ហើយមិនយូរប៉ុន្មានគាត់បានក្លាយទៅជាអ្នកសរសេរ Blog ម្នាក់ដែលមានឥទ្ធិពលបំផុតនៃសម័យកាលរបស់គាត់! ប្រសិនបើឱកាសមួយកើតមានឡើងដែលធ្វើអោយវាសនារបស់អ្នកត្រចះត្រចង់នោះ សូមកុំឱ្យវាកន្លងផុតអោយសោះ។

៥. ចាកចេញពីកន្លែងដែលងាយស្រួលJon Morrow 3

កុំចុះចាញ់ខ្លួនឯងឡើយ។ ប្រសិនបើអ្នកឃើញខ្លួនឯងស្ថិតក្នុងស្ថានភាពអវិជ្ជមាន មធ្យោបាយតែមួយគត់ក្នុងការដោះស្រាយបញ្ហានោះគឺត្រូវដាក់ខ្លួនឱ្យផុតពីដែលងាយស្រួលដើម្បីប្រឈមមុខនឹងរឿងដែលកាន់តែគួរឱ្យភ័យខ្លាចថែមទៀត។លោក Jon បានបង្រៀនយើងឱ្យធ្វើការសម្រេចចិត្តថាវាមិនមែនជាអ្វីដែលអ្នកចង់បាននោះទេប៉ុន្តែវាគឺជាជម្រើសចុងក្រោយព្រោះអ្នកមិនមានជម្រើសផ្សេងទៀត។ពេលគាត់នៅដេកលើគ្រែនោះគាត់គិតថាកាត់និងស្លាប់ដូចជាមនុស្សម្នាក់ដែលគ្មាននរណាជួយ។ដូច្នេះគាត់បានចាកចេញពីអាមេរិកទៅមិចស៊ីកូដើម្បីចិញ្ចឹមមហិច្ឆតារបស់គាត់និងរស់នៅជីវិតដែលគាត់សមនិងទទួលបាន។ទុក្ខវេទនាគឺដូចជាទឹកកួច វានិងពន្លិចអ្នកប្រសិនបើអ្នកបោះបង់។

៦. ធ្វើការសម្រេចចិត្តដែលខុសប្លែកពីគេ

លោក Jon Morrow បានធ្វើអោយអ្នកអានរបស់គាត់ភ្ញាក់ផ្អើលជាមួយនឹងចំណុចពិសេសចំពោះជីវិតនិងការលំបាករបស់គាត់។គាត់ចងក្រងពីរបៀបដែលមនុស្សតែងតែរំពឹងថាយើងនឹងធ្វើការងារសមស្របនិងធ្វើការសំរេចចិត្តដោយសមហេតុផលក្នុងជីវិត។ ប៉ុន្តែភាគច្រើននៃពួកគេប្រហែលជាមិនដែលត្រូវបានវាយទម្លាក់ ដោយជោគវាសនានោះទេរហូតមកដល់ពេលនេះ។ វាជាអ្នកដែលត្រូវធ្វើការសម្រេចចិត្តដោយផ្អែកលើគំនិតរបស់អ្នក។ លោក Jon បានប្រាប់យើងមិនឱ្យផ្តល់គំនិតដែលមិនសមហេតុផលដើម្បីគេចចេញពីភាពរញ៉េរញ៉ៃ។ប្រសិនបើត្រូវធ្វើការសម្រេចចិត្តដែលផ្លាស់ប្តូរជីវិតខុសគេដូចលោក Jon​ ដែលត្រូវចាកចេញពីប្រទេសរបស់គាត់ដើម្បីបំពេញបំណងខ្លួនឯងនោះ សូមធ្វើវាទៅ។ អ្នកមិនមែនជាអ្នកទោសនៃគំនិតអ្នកដទៃចំពោះអ្នកនោះទេ។

៧. កុំនិយាយថា វាមិនដែលទេ

Never

លោក Jon Marrow បាននិយាយថា នេះគឺជាខ្សែបន្តាត់នៃដំណើរជីវិតរបស់គាត់ -កុំចុះចាញ់សង្គ្រាមមុនពេលវាបញ្ចប់។ប្រសិនបើអ្នកមិនបោះបង់ចោលទេនោះអ្នកនឹងទទួលបានជ័យជំនះនៅក្នុងសមរភូមិនៃជីវិត។

"ដើម្បីរៀនចេះអត់ធ្មត់មិនមែនត្រូវបះបោរប្រឆាំងគ្រប់ពេលវេលានៃការលំបាកឡើយ" ។

Loading...