ជីវិតគូ គឺការអត់ទ្រាំ និងសម្របតាម

ជីវិតគូ គឺការអត់ទ្រាំ និងសម្របតាម

#ជីវិតគូគឺអត់ទ្រាំនិងសម្របតាម

នារីទីក្រុងរៀបការជាមួយបុរសជនបទ

នាងមិនហូបហឹរ​ តែបុរសជនបទចូលចិត្តហូបហឹរខ្វះមិនបាន​ រហូតពួកគេខ្វែងគំនិតគ្នារាល់ពេលញ៉ាំអាហារ...ប៉ុន្តែថ្ងៃមួយអ្វីម្យ៉ាងបានផ្លាស់ប្តូរពួកគេ.....

ថ្ងៃមួយ នាងត្រឡប់ទៅផ្ទះម្តាយឪពុករបស់នាង។​ ឪពុករបស់នាងដែលចូលចិត្តហូបប្រៃជាអ្នកធ្វើម្ហូប ដល់ពេលហូបបាយ ម្តាយរបស់នាងកាន់ចានដាក់ទឹកក្តៅមកមួយចាន ។​ ហើយមុនហូប ម្តាយរបស់នាងចាប់សាច់ដាក់ចូលក្នុងទឹកក្តៅរួចហើយយកមកហូបយ៉ាងឆ្ងាញ់ពិសាដោយមិននិយាយអី្វ នាងសង្កេតទង្វើដែលម្តាយធ្វើ ទើបយល់ថាហេតុអី បានជាឪពុកម្តាយរបស់នាងទើបរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងបែបនេះ។

 

[caption id="attachment_17973" align="alignnone" width="620"]29594967_838517313002377_9039269935952886815_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

Loading...

នៅថ្ងៃបន្ទាប់​ នាងបានធ្វើម្ហូបដែលស្វាមីចូលចិត្ត ម្ហូបគ្រប់មុខមានរស់ជាតិហឹរទាំងអស់ តែនៅខាងមុខនាង មានទឹកក្តៅមួយចាន ស្វាមីរបស់នាងឃើញភរិយាចាប់ម្ហូបជ្រលក់ទឹកក្តៅរួចហើយទើបហូបយ៉ាងឆ្ងាញ់ពិសា ស្វាមីឃើញដូច្នេះក៏ទឹកភ្នែករលីងរលោងអាណិតភរិយា។

នៅថ្ងៃបន្ទាប់​ ស្វាមីរបស់នាងធានាធ្វើម្ហូបម្តង តែម្ហូបដែលគេធ្វើមិនមានម្ហូបណាដែលហឹរសោះ តែនៅខាងមុខគេមានចានម្ទេសមួយចាន ពេលគេហូបបាយមួយម៉ាត់គេដាក់ម្ទេសមួយគ្រាប់ គ្រប់ម៉ាត់នៅឆ្ងាញ់ដដែល...

..........

ដើម្បីជីវិតគូ

គេជ្រើសរើស​ថែមចានម្ទេស នាងជ្រើសថែមចានទឹកក្តៅ នេះគឺជាទស្សនៈនៃការប្រើជីវិតគូ​ មនុស្សយើងគ្រប់គ្នាបើមិនមាននិស្ស័នឹងគ្នាទេ មិនបានជួបគ្នាទេ ចឹងហើយសូមថែរក្សាជីវិតគូរបស់អ្នកឱ្យបានស្ថិតឋេរ។​ ក្តីស្រលាញ់ពិតគឺការអត់ទ្រាំ​ និងការសម្របតាម។​ ជឿថាឱ្យតែមានក្តីស្រលាញ់នឹងគ្នាពិត​ រឿងអ្វីក៏យើងអាចដោះស្រាយបានដែរ៕​

 

[caption id="attachment_17976" align="alignnone" width="960"]44471976_2082506122061214_5890046990716239872_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ប្រភព៖​ ហ្វេសបុក

Loading...