ការធ្វើដំណើរតាមយន្តហោះគឺវាពិតជាអស្ចារ្យ ខ្លាំងណាស់ មិនមែនអ្នកណាសុទ្ធតែធ្លាប់បានជិះយន្តហោះនោះទេ ប៉ុន្តែវាក៏មានបំរាមមួយចំនួនដែលអ្នកគួរតែយល់ដឹងផងដែរនៅពេលជិះយន្តហោះ តោះមកអានទាំងអស់គ្នាចឹងថាគេហាមអ្វីខ្លះ។
11. មិនត្រូវពាក់ lenses
ជាធម្មតាអ្នកម្ញូបអាចពាក់ Lenses រឺពាក់វែនតា ប៉ុន្តែពេលជិះយន្តគេមិនអោយយើងពាក់Contact Lensesនៅពេលជិះយន្តហោះយូរម៉ោងទេ វាអាចធ្វើអោយរលាកភ្នែក។
10. ខ្ទប់ត្រចៀក
ត្រចៀកអ្នកនឹងហឹងនៅពេលយន្តហោះចាប់ផ្តើមហោះ និងចុះចតដោយសារតែសម្ពាធបរិយាកាសខាងក្នុងយន្តហោះនិងខាងក្រៅវាខុសគ្នា។ ដូច្នេះការដែលខ្ទប់ត្រចៀកវាអត់មានបានផលច្រើននោះទេ វិធីដែលបានផលនោះគឺអ្នកត្រូវឧស្សាហ៏លេបទឹកមាត់ រឺទំពារស្ករកៅស៊ូ ដើម្បីបំបាត់ភាពហឹងត្រចៀក។
9. ជិះយន្តហោះទាំងតឹងច្រមុះ
ការដែលតឹងច្រមុះវានឹងធ្វើអោយមានសំពាធមកកាន់ត្រចៀកហើយអាចធ្វើអោយអ្នកងាយនឹងហឹងត្រចៀកណាស់។ ដូច្នេះមុនពេលអ្នកធ្វើដំណើរតាមយន្តហោះអ្នកគួរថែរក្សាសុខភាពកុំអោយផ្តាសាយតឹងច្រមុះអី។
8. អង្គុយអត់កំរើក
នៅក្នុងពេលហោះហើរលំហូរឈាមរបស់អ្នកដើរយឺតខ្លាំងណាស់ ពេលខ្លះវាអាចស្ទះ ធ្វើអោងអ្នកស្ពឹកស្រពន់ផងដែរប្រសិនបើអ្នកធ្វើដំណើរយូរម៉ោង ដូច្នេះអ្នកអាចងើបឈរ រឺធ្វើចលនាជើងខ្លាំងកុំអោយនៅស្ងៀមពេកដើម្បីអោយឈាមរត់បានស្រួល។
7. កុំញាំភេសជ្ជះដែលមានជាតិកាប៉ូណាត ដូចជាកូកាជាដើម
ការដែលអ្នកញាំភេសជ្ជះប្រភេទនេះនឹងធ្វើអោយអ្នកមិនស្រួលក្នុងខ្លួនឡើយ
6. កុំអង្គុយផ្នែកខាងក្រោយយន្តហោះប្រសិនបើអ្នកពុលយន្តហោះ
មិនថាឡានរឺយន្តហោះនោះទេ ប្រសិនបើអ្នកដឹងថាខ្លួនអ្នកពុល កុំជ្រើសរើសកៅអីខាងក្រោយអោយសោះ វានឹងធ្វើអោយអ្នកកាន់តែពុល ថែមលើនេះទៀតប្រសិនបើអ្នកពុលយន្តហោះ កុំញាំអ្វីដែលមានជាតិខ្លាញ់ច្រើនអោយសោះ។
5. កុំញាំជាតិស្រវឹង
ប្រសិនអ្នកញាំជាតិស្រវឹងក្នុងពេលធ្វើដំណើរតាមយន្តហោះ វានឹងធ្វើអោយអុកស៊ីហ្សែននៅក្នុងឈាមរបស់អ្នកចុះខ្សោយ ងាយនឹងធ្វើអោយអ្នកឆាប់វិលមុខរឺពុលជាដើម។ ដូច្នេះអ្នកមិនត្រូវញាំ រឺញាំក្នុងកំរិតតិចបំផុត កុំញាំដល់ថ្នាក់ស្រវឹង។
4. កុំប៉ះអ្វីទាំងអស់
យើងត្រូវដឹងថា យន្តហោះមួយមិនមែនជិះតែយើងទេ មានមនុស្សរាប់រយ រាប់ពាន់អ្នកធ្លាប់ជិះវា ហើយក្នុងនោះក៏មានអ្នកជំងឺផងដែរ ដូច្នេះមេរោគវាអាចតោងជាប់គ្រប់វត្ថុទាំងអស់នៅលើយន្តហោះ ចឹងបើមិនចាំបាច់ទេ មិនបាច់ប៉ះអ្វីនោះទេ។
3. កុំប្រើទូរស័ព្ទពេលយន្តហោះចាប់ផ្តើមឡើង រឺចុះចត
ពេលឡើងនិងចុះគឺជាពេលដែលយន្តហោះងាយហ្នឹងគ្រោះថ្នាក់ជាងគេ ដូច្នេះសូមអ្នកកុំប្រើទូរស័ព្ទអី ព្រោះថាសេវាទូរស័ព្ទអាចរំខានដល់ដំណើរការខាងក្នុងរបស់យន្តហោះ។
2. កុំប្រើកាសត្រចៀកដែលមានស្រាប់នៅលើយន្តហោះ
ដូចចំណុចដែលបានលើកឡើងខាងលើដែរ កាសដែលគេអោយយើងប្រើនៅលើយន្តហោះនោះ ភាគច្រើនគឺមិនមែនថ្មីទេ មិនដឹងប្រើដោយមនុស្សប៉ុន្មាននាក់នោះទេ មិនដឹងមានមេរោគស្អីខ្លះនោះដែរ ដូច្នេះយកកាសត្រចៀករបស់អ្នកទៅតាមខ្លួនវាប្រសើរជាង។
1. កុំដើរជើងទទេរ
អ្នកប្រហែលគិតថា ដោះស្បែកជើងចេញអាចអោយអ្នកមានអារម្មណ៏ស្រស់ស្រាយប៉ុន្តែវាមិនល្អនោះទេ ព្រោះវាអាចអោយអ្នកឆ្លងមេរោគផ្សេងៗបាន។
សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!
ប្រភព៖ BRIGHTSIDE.ME