Ads
មូលហេតុដែលធ្វើអោយអ្នកឈឺទ្រូងញឹកញាប់

មូលហេតុដែលធ្វើអោយអ្នកឈឺទ្រូងញឹកញាប់

ការ​ឈឺទ្រូង​ភាគច្រើន​មិនមែន​ទាក់ទង​នឹង​បេះដូង​ទេ ហើយ​ក៏​មិនមែន​ជា​សញ្ញា​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដែរ​។ មូលហេតុ​ញឹកញាប់​មួយចំនួន​នៃ​ការ​ឈឺទ្រូង​នោះ​មានដូចជា​៖

 

– ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​មក​បំពង់ក​

– ការឈឺ​សាច់ដុំ​នៅ​ដើមទ្រូង​

– រលាក​សន្លាក់​ឆ្អឹងខ្ចី​

– ការ​ថប់​អារម្មណ៍ ឬ​ភ័យ​អ្វីមួយ​ខ្លាំង​

– មាន​ជំងឺ​សួត​ដូចជា រលាក​សួត ឬ​រលាក​ស្រោម​សួត​

 

 

 

 


​មូលហេតុ​ផ្សេងៗ​ទៀត​នៃ​ការ​ឈឺទ្រូង​ដែរ​នោះ​មានដូចជា​៖

– ជំងឺ​រើម​

– រលាក​សុដន់​

– រលាក​ថង់ទឹកប្រមាត់​ស្រួចស្រាវ​

– ដំបៅ​ក្រពះ​

– ជំងឺ​ស្ទះ​កំណក​ឈាម​ក្នុង​សួត​

– ជំងឺ​រលាក​ស្រោម​បេះដូង​​​ ​

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី សូម​ទាក់ទង​លេខ​សង្គ្រោះបន្ទាន់​ភ្លាម​បើសិនជា​អ្នក​ស្រាប់តែ​មាន​អា​ការៈឈឺ​ទ្រូង​ខ្លាំង​ក្លា​ភ្លាមៗ ជាពិសេស​បើសិនជា​ការ​ឈឺទ្រូង​នោះ​មាន​លក្ខណៈ​ដូច​ខាងក្រោម​៖

– មាន​អារម្មណ៍​ថា​ធ្ងន់ៗ មាន​អ្វី​សង្កត់ ឬ​តឹង​ក្នុង​ទ្រូង​

– យូរ​ជាង ១៥​នាទី​

– ការឈឺចាប់​រាលដាល​ទៅ​ដៃ ខ្នង ឬ​ថ្គាម​

– កើត​មាន​អា​ការៈបន្ថែម​ទៀត​ជាមួយ​គ្នា​ដូចជា ពិបាក​ដកដង្ហើម ចង្អោ​រ បែក​ញើស ឬ​ក្អកមាន​ឈាម​៕​

 

 

ប្រភពអត្ថបទពី៖ លោកតា អៀងសុផាឡែត