#អ្នកណាខ្លះធ្លាប់បែបនេះ?

#អ្នកណាខ្លះធ្លាប់បែបនេះ?

ធ្លាប់មានអារម្មណ៍ សង្ស័យខ្លួនឯងខ្លះទេ សង្ស័យថា ខ្លួនឯងស្រឡាញ់គេ សង្ស័យថា ខ្លួនឯងគិតគេលើសពីមិត្តភក្តិ តាមរយៈ ប៉ុន្មានចំណុច ខាងក្រោមនេះ ...

- មានរឿងអ្វីក៏និយាយប្រាប់គេ ទាំងដែលគេមិនបានសួរ

- តែងតែព្យាយាមបកស្រាយប្រាប់គេ ព្រោះខ្លាចគេយល់ច្រឡំ ខ្លាចគេខឹង ខ្លាចគេអន់ចិត្ត

- តែងតែគិត យកចិត្តទុកដាក់ បារម្ភ ចង់ដឹងពីសុខទុក្ខរបស់គេ

- តាមមើលថែការពារគេ ធ្វើដូចខ្លួនឯងហ្នឹង ចាស់ទុំជាងគេណាស់អ៊ីចឹង

- ខឹង ប្រចណ្ឌ អន់ចិត្តនឹងគេ តែម្នាក់ឯង

- ពេលខ្លះ ក៏ភ្លេចខ្លួនឯង និយាយពាក្យដែលមាននៅក្នុងចិត្តប្រាប់គេ យ៉ាងដាក់អារម្មណ៍ លន្លង់លន្លោច ធ្វើដូចមែនទែន ...

Loading...

- និយាយរឿងអនាគតជាមួយគេ តែងតែប្រាប់ពីគម្រោងទៅថ្ងៃមុខគ្រប់យ៉ាង​

- ខឹងនឹងគេ​ តែសុខៗគេនិយាយតែបន្តិច ក៏សប្បាយចិត្តឡើងមកវិញ ភ្លេចអស់អារម្មណ៍ខឹង ដូចមនុស្សបាត់បង់ការចងចាំ

ថាទៅមើល ទង្វើបែបហ្នឹង បើមិនហៅថាស្រឡាញ់គេឱ្យហៅថាបែបណាវិញ ?​ បើខ្វល់ពីគេជាងខ្វល់ពីខ្លួនឯងទៅទៀត តែដល់ពេលគេសួរ ឬមានអ្នកណាសួរ ក៏បានត្រឹមតែឆ្លើយថា ធម្មតា គ្មានស្អីទេ គ្រាន់តែជាមិត្ត តែការពិត ក្នុងចិត្តខ្លួនឯង ក៏ដឹងខ្លួនឯងច្បាស់ហើយថាជាអ្វី?

ពេលខ្លះ មិនមែនមិនចង់ឆ្លើយទេ តែការពិត គឺខ្លាចចម្លើយ ដែលត្រូវទទួលបានមកវិញ រាល់ក្តីស្រឡាញ់ មិនមែនសុទ្ធតែបានមកវិញ នូវក្ដីស្រឡាញ់នោះឡើយ ...

ជួនកាល មានតែការលាក់ទុកទេ ដែលអាចរក្សាគ្រប់យ៉ាងឱ្យនៅល្អរហូតទៅ

#ព្រមនៅបែបហ្នឹងទេ_បែបស្នេហាអាថ៌កំបាំង

រក្សាសិទ្ធ : TSR Sharing #PanhaRoth

Loading...