កុំប្រាប់អ្នកណាឱ្យសោះ! ក្បាច់ពិសេសទាំងនេះជួយឱ្យស្រកទម្ងន់បានសម្រាប់អ្នកខ្ជិលច្រអូសខ្លាំង

កុំប្រាប់អ្នកណាឱ្យសោះ! ក្បាច់ពិសេសទាំងនេះជួយឱ្យស្រកទម្ងន់បានសម្រាប់អ្នកខ្ជិលច្រអូសខ្លាំង

រឿងចង់បានរាងស្អាតស្វែល និងកម្ចាត់បញ្ហាឡើងគីឡូនោះ អ្នកណាដែលថាមិនចង់បាននោះ ជាពិសេសគឺស្រីៗតែម្តង។ តែអ្នកខ្លះវិញចង់ស្អាត តែបែរជាខ្ជិលទាំងការហាត់ប្រាណ ខ្ជិលទាំងការតមចំណីអាហារតែម្តង។

តែពេលនេះអស់បារម្ភហើយ យើងខ្ញុំនឹងប្រាប់ពីក្បាច់ពិសេស ១០យ៉ាង អ្នកខ្ជិលខ្លាំងប៉ុណ្ណាក៏អាចស្រកទម្ងន់បានដែរ តោះ! ទៅអនុវត្តទាំងអស់គ្នា៖

 

[caption id="attachment_18386" align="alignnone" width="600"]A4nc5i1990775600496 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

១. ទទួលទានទឹកក្រូចឆ្មារ

ដើម្បីស្រកទម្ងន់ងាយៗអ្នកក៏អាចទទួលទានទឹកក្រូចឆ្មារច្របាច់ស្រស់ៗមួយថ្ងៃ ២ស្លាបព្រាបាយជាប្រចាំ។ ប្រសិនជាពិបាកលេប អ្នកក៏អាចច្របាច់យកទឹកក្រូចឆ្មារ ១ ផ្លែ ឬ ចិតក្រូចឆ្មារ ៣ ៤ចំណិតស្តើងៗដាក់លាយនៅក្នុងទឹកមួយថូ ឬមួយកែវធម្មតា (យកល្អគួរតែប្រើទឹកក្តៅឧណ្ហៗ) ក៏បានដែរ។

 

[caption id="attachment_18375" align="alignnone" width="1886"]Health Trend ទទួលទានទឹកក្រូចឆ្មារ[/caption]

 

២. ទទួលទានទឹកត្រជាក់ ២ កែវរាល់ព្រឹក

ភ្ញាក់ពីគេងភ្លាម អ្នកត្រូវទទួលទានទឹកត្រជាក់ៗ២កែវ នៅពេលដែលពោះទទេមិនទាន់ទទួលទានអ្វីសោះ ព្រោះវាអាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការលឿនជាងមុន ។

 

[caption id="attachment_18376" align="alignnone" width="2808"]2 ទទួលទានទឹកត្រជាក់ ២ កែវរាល់ព្រឹក[/caption]

 

៣. ទទួលទានទឹក១កែវមុនអាហារ

ទទួលទានទឹកធម្មតា ១កែវរាល់មុនអាហារទាំង៣ពេល នឹងធ្វើឱ្យពោះរបស់អ្នកតឹង មិនសូវមានអារម្មណ៍ឃ្លាន និងទទួលទានអាហារបានតិចជាងមុនបានផងដែរ។

 

[caption id="attachment_18377" align="alignnone" width="700"]3 ទទួលទានទឹក១កែវមុនអាហារ[/caption]

 

៤.ទទួលទានដោយប្រើចានតូចៗ

ការទទួលទានចានបាយដែលមានទំហំតូចជាងមុនអាចជួយកាត់បន្ថយបរិមាណការញ៉ាំរបស់អ្នកជាងមុនស្ទើរតែមិនគួរឱ្យជឿ។ នេះជាវិធីចិត្តសាស្រ្តដែលអាចជួយធ្វើឱ្យខួរក្បាលរបស់អ្នកគិតថាអ្នកញ៉ាំគ្រប់គ្រាន់ហើយ និងអាចធ្វើឱ្យអ្នកឆាប់ឆ្អែតជាងមុនបានផងដែរ។

 

[caption id="attachment_18378" align="alignnone" width="768"]4 ទទួលទានដោយប្រើចានតូចៗ[/caption]

 

៥. គេង ៨ម៉ោងក្នុងមួយថ្ងៃ

ការគេងមិនបានគ្រប់គ្រាន់ អាចបង្កើនអរម៉ូនស្ត្រេសធ្វើឱ្យអ្នកធាត់បាន។ ដូច្នេះអ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយថ្ងៃ ដែលអាចជួយធ្វើឱ្យអ្នកមានសុខភាពល្អ ថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់ថែមទៀតផង។

Loading...

 

[caption id="attachment_18379" align="alignnone" width="1000"]5 គេង ៨ម៉ោងក្នុងមួយថ្ងៃ[/caption]

 

៦. អាហារដែលមានជាតិខ្លាញ់ទាប

អាហារដែលមានជាតិខ្លាញ់ល្អអាចជួយធ្វើឱ្យអ្នកស្រកទម្ងន់បានផងដែរ ដែលរួមមានដូចជា៖ ប្រេងដូង ប្រេងអូលីវ ប្រេងសណ្តែក, ផ្លែប័រ, ប័រសណ្តែកដី (Peanut Butter), ប័រអាល់ម៉ុន (Almond Butter) ។ អ្នកទទួលទានអាហារអស់ទាំងនេះក្នុងបរិមាណសមល្មម និងទទួលទានប័រខាងលើ១ស្លាបព្រារាល់ព្រឹក អាចធ្វើឱ្យអ្នកឆាប់ឆ្អែត បំបាត់ចំណង់អាហារដែលមានជាតិស្ករ ថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់ថែមទៀតផង។

 

[caption id="attachment_18380" align="alignnone" width="1024"]6 អាហារដែលមានជាតិខ្លាញ់ទាប[/caption]

 

៧. នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់

គ្រាន់តែតំឡើងកម្រិតម៉ាស៊ីនត្រជាក់ ឱ្យត្រជាក់ពេញបន្ទប់គេងទាំងមូលនោះ វាអាចជួយដុតបំផ្លាញកាឡូរី និងធ្វើឱ្យអ្នកស្រកទម្ងន់បានផងដែរ។

 

[caption id="attachment_18381" align="alignnone" width="1200"]Beautiful Girl Holding A Remote Control Air Conditioner នៅក្នុងបន្ទប់ត្រជាក់[/caption]

 

៨. ទទួលទានអាហារមួយៗ

ការញ៉ាំមួយៗ ទំពារយឺតៗ ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងជួយដល់ការម្រកទម្ងន់បានយ៉ាងល្អ។ បន្ថែមពីការញ៉ាំអាហារយឺតៗ អ្នកគួរតែទទួលទានអាហារជាមួយមិត្តភក្តិក្រុមគ្រួសារ និយាយគ្នាលេងបណ្តើរ ញ៉ាំអាហារបណ្តើរ ដែលទាំងនេះអាចជួយបង្អាក់ល្បឿននៃការញ៉ាំអាហាររបស់អ្នកបានផងដែរ។

 

[caption id="attachment_18382" align="alignnone" width="750"]8 ទទួលទានអាហារមួយៗ[/caption]

 

៩. ទទួលទានអាហារក្នុងចំណែកតូច

ការទទួលទានអាហារ ក្នុងបរិមាណសមល្មមមួយចំណែកតូច អាចកាត់បន្ថយបរិមាណជាតិស្ករ និងកាឡូរីដែលធ្វើឱ្យអ្នកស្រកទម្ងន់បានផងដែរ។ អ្នកអាចញ៉ាំអាហារមួយថ្ងៃ ៥ ទៅ ៦ដង តែក្នុងចំណែកតូចៗ ជាជាងការញ៉ាំអាហារតែ៣ពេល តែក្នុងបរិមាណអាហារដ៏ច្រើនដែលធ្វើឱ្យធាត់។

 

[caption id="attachment_18383" align="alignnone" width="620"]9 ទទួលទានអាហារក្នុងចំណែកតូច[/caption]

 

១០. ហាត់ប្រាណតិចៗ

សម្រាប់អ្នកដែលខ្ជិលអ្នកអាចធ្វើលំហាត់ប្រាណងាយៗត្រឹមតែ ៥ ទៅ ១០នាទីដោយការដើរតិចៗ ធ្វើចលនាងាយៗដោយការលោតចុះលោតឡើង និងការហាត់ប្រាណរបៀបងាយៗដូចជាចុះជណ្តើរ ក៏អាចធ្វើឱ្យអ្នកស្រកទម្ងន់បានផងដែរ៕

 

[caption id="attachment_18384" align="alignnone" width="673"]10 ហាត់ប្រាណតិចៗ[/caption]

Loading...