មិនបាច់ទិញគេអស់លុយ ហើយមិនសុទ្ធទៀត! មករៀនធ្វើទឹក «ទឹកត្រចៀកក្រាញ់» បែបងាយៗ ហើយមានប្រយោជន៍ចំពោះសុខភាពដ៏អស្ចារ្យវិញម្តងមើល៍

មិនបាច់ទិញគេអស់លុយ ហើយមិនសុទ្ធទៀត! មករៀនធ្វើទឹក «ទឹកត្រចៀកក្រាញ់» បែបងាយៗ ហើយមានប្រយោជន៍ចំពោះសុខភាពដ៏អស្ចារ្យវិញម្តងមើល៍

តាមដែលដឹងតពីចាស់ៗ  ការទទួលទានទឹកត្រចៀកក្រាញ់ ល្អចំពោះសុខភាពខ្លាំងណាស់ ជាពិសេសធ្វើឱ្យត្រជាក់សាច់ថែមទៀតផង សម្រាប់អ្នកដែលមានអាការក្តៅក្នុង។ ប៉ុន្តែប្រសិនជាសួរថា តើត្រចៀកក្រាញ់នោះមានរូបរាងបែបណា ប្រាកដជាមានមនុស្សមិនតិចទេ ដែលមិនដែលឃើញមិនដែលស្គាល់នោះ។

 

[caption id="attachment_18665" align="alignnone" width="800"]35fb9b3fe1767d33e4a4e28acd73b189 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

ដូច្នេះហើយ ថ្ងៃនេះយើងនឹងបើកបង្ហាញពីរូបរាងពិតរបស់ «ស្លឹកត្រចៀកក្រាញ់»  ថែមទាំងគុណប្រយោជន៍ចំពោះសុខភាពច្រើនមុខខ្លាំងណាស់ រួមមានដូចជា៖

១. ជំនួយដល់ប្រព័ន្ធរំលាយអាហារ

ស្លឹកត្រចៀកក្រាញ់អាចជួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការ និងអាចបង្កើនការស្រូបយកសារធាតុបំប៉នពីចំណីអាហារមកផ្គត់ផ្គង់រូបរាងកាយ ឱ្យកាន់តែល្អប្រសើរថែមទៀតផង។

២.  ប្រឆាំងនឹងការរលាក

ស្លឹកត្រចៀកក្រាញ់សម្បូរទៅដោយ វីតាមីនជាច្រើនដែលអាចប្រឆាំងនឹងមេរោគ បាក់តេរី និងការរលាកផ្សេងៗ បានយ៉ាងល្អ ជាពិសេសគឺជំងឺរលាកសន្លាក់ និងឆ្អឹងតែម្តង។

៣.  ជំនួយខួរក្បាល និងការចងចាំ

ស្លឹកត្រចៀកក្រាញ់អាចជួយប្រឆាំងនឹងបញ្ហាពាក់ព័ន្ធនឹងខួរក្បាល ថែមទាំងជំនួយសុខភាពខួរក្បាលថែមទៀតផង។ ហើយទទួលទានស្លឹកត្រចៀកក្រាញ់ស្រស់ៗជាប្រចាំ អាចជួយធ្វើឱ្យខួរក្បាលមានភាពស្រស់ស្រាយ មានការចងចាំល្អ ជាពិសេសថែមទាំងអាចបង្កាជំងឺវង្វេងវង្វាន់នៅពេលចាស់ឡើង បង្ហាជំងឺទាក់ទងសសៃប្រសាទផ្សេងៗ ដូចជា ការពារជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺថែមទៀត ។ ក្រៅពីនេះវាថែមទាំងអាចជំនួយថាមពលរាងកាយ អស់បញ្ហាភាពតានតឹងនៃសុខភាពផ្លូវចិត្ត និងជួយធ្វើឱ្យគេងលក់ស្រួលស្កប់ស្កល់ផងដែរ។

[caption id="attachment_18670" align="alignnone" width="1920"]Pennywort Juice Refreshing Green Juicy Nuoc Rau Ma សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៤.  ធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ

ស្លឹកត្រចៀកក្រាញ់អាចជួយបណ្តេញជាតិពុលចេញពីរាងកាយ ថែមទាំងជំនួយដល់ប្រព័ន្ធភាពស៊ាំរាងកាយឱ្យកាន់តែរឹងមាំ ទប់ស្កាត់នឹងជំងឺផ្សេងៗដូចជា ជំងឺផ្តាសាយ ជំងឺលើសឈាម ជំងឺខ្សោយបេះដូង ជំងឺទាក់ទងនៃសសៃឈាម និងជំងឺឆ្លងតាមផ្លូវបង្ហូរនោមជាដើម។

៥.  ជួយព្យាបាលមុខរបួស

ស្លឹកត្រចៀកក្រាញ់ មានសារធាតុអង់ទីប៊ីយ៉ូទិកពីធម្មជាតិ វាអាចមានលទ្ធភាពជួយឱ្យមុខរបួសរាងកាយកាន់តែឆាប់ជាសះស្បើយ និងបញ្ឈប់ការហូរឈាម ។ ជាពិសេស អាចជួយបង្កើនលំហូរឈាមទៅកាន់រាងកាយ អាចបំបាត់អាការរមួលក្រពើ ថែមទាំងអាចជួយទៅពង្រឹងសសៃឈាម និងសសៃវ៉ែនឱ្យកាន់តែរឹងមាំទៀតផង។

 

៦.  ព្យាបាលគ្រុនក្តៅ និងរាគរូស

ការទទួលទានស្លឹកត្រចៀកក្រាញ់ ត្រូវបានគេដឹងស្ទើរតែគ្រប់គ្នាថា អាចជួយធ្វើឱ្យរាងកាយចុះត្រជាក់ (ត្រជាក់សាច់) ថែមទាំងអាចជួយព្យាបាលជំងឺគ្រុនក្តៅ និងជំងឺរាគមួល ឬរាគរូសសម្រាប់ក្មេងៗបានផងដែរ។

Loading...

 

៧. ការពារ និងព្យាបាលរោគសើស្បែក

ស្លឹកត្រចៀកក្រាញ់ អាចជួយបន្សុទ្ធឈាម និងលាងសសៃឈាម ដែលអាចជួយការពារ និងព្យាបាលជំងឺត្រអក ដំបៅរ៉ាំរ៉ៃ ដំបៅស្បែក និងជំងឺសើស្បែកដទៃជាច្រើនមុខទៀត។ អ្នកអាចទទួលទានស្លឹកត្រចៀកក្រាញ់ដើម្បីដោះស្រាយបញ្ហាជំងឺទាំងនេះ និងយកស្លឹកត្រចៀកក្រាញ់ស្រស់ៗមកបុក ឬកិនលាបលើមុខរបួស ដើម្បីឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។

អ្វីដែលសំខាន់មួយទៀតនោះ ស្លឹកត្រចៀកក្រាញ់ក៏ត្រូវបានគេដឹងថា អាចជួយធ្វើឱ្យស្បែកភ្លឺថ្លា និងប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញបានផងដែរ។

 

[caption id="attachment_18669" align="alignnone" width="660"]Nuoc Rau Ma សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

# វិធីទឹកស្លឹកត្រចៀកក្រាញ់ងាយៗ

- ជាដំបូងគ្រាន់តែយកស្លឹកត្រចៀកក្រាញ់ស្រស់ៗមួយបាច់ល្មម កាត់ដើមចេញ យកតែពាក់កណ្តាលដើមឡើងលើទៅស្លឹកបានហើយ លាងទឹកឱ្យស្អាត រួចកាត់ ឬហាន់ឱ្យល្អិត។

- បន្ទាប់មកយកទៅកិន ឬក្រឡុកជាមួយទឹកឆ្អិន ក្នុងបរិមាណសមល្មមឱ្យហ្មត់។

- ជាចុងក្រោយអ្នកអាចត្រងកាកចេញ យកតែទឹកបានហើយជាការស្រេច។

 

[caption id="attachment_18664" align="alignnone" width="1200"]11 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

- រាល់ពេលទទួលទានអ្នកអាចបន្ថែមស្ករស ឬទឹកឃ្មុំ និងបន្ថែមទឹកកកក៏បាន ដើម្បីបង្កើនរសជាតិឱ្យកាន់តែឆ្ងាញ់ពិសារ និងសម្រាប់ប៉ូវសុខភាពដែលបានរៀបរាប់ខាងលើផងដែរ។

 

[caption id="attachment_18668" align="alignnone" width="1280"]Maxresdefault សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

ចំណាំ៖ សូមប្រយ័ត្ន! អ្នកដែលកើតជំងឺទឹកនោមផ្អែម កម្រិតខ្លាញ់កូឡេស្តឺរ៉ល ស្ត្រីដែលកំពុងតែមានផ្ទៃពោះ និងកំពុងតែបំបៅដោះកូនមិនត្រូវប្រើប្រាស់រុក្ខជាតិមួយនេះឡើយ ទាំងជាប្រភេទថ្នាំ ជាម្ហូបអាហារ និងជាភេសជ្ជៈ៕

Loading...