នេះបានហៅថាចិត្តមនុស្សមែន! បងប្រុសម្នាក់ភ្លេចបាត់កាបូបលុយនៅការ៉ាស់សាំង ពេលទៅរកវិញបានភ្ញាក់ហួសចិត្ត!

នេះបានហៅថាចិត្តមនុស្សមែន! បងប្រុសម្នាក់ភ្លេចបាត់កាបូបលុយនៅការ៉ាស់សាំង ពេលទៅរកវិញបានភ្ញាក់ហួសចិត្ត!

សម័យនេះកាន់តែរីកចម្រើន តែចិត្តមនុស្សកាន់តែយាប់យឺនទៅ ដោយសង្គមសម្បូរតែមនុស្សអាត្មានិយម គិតតែខ្លួនឯង និងចេះតែច្រណែនឈ្នានីសគ្នា។ តែក៏មានមនុស្សច្រើនដែរ ដែលមានចិត្តល្អ មេត្តាធម៌ និងមិនមានចិត្តលោភលន់ រកស៊ីដោយកម្លាំងញើសឈាមខ្លួនឯង ដោយមិនស្រេកឃ្លានទ្រព្យសម្បត្តិក្តៅក្រហាយអ្នកដទៃ។

ដោយឡែកថ្មីៗនេះតាមរយៈគណីយហ្វេសបុកមានឈ្មោះ Kuo Keo Vibol ទើបតែបានចែករំលែករឿងផ្ទាល់ខ្លួនមួយ ដើម្បីឱ្យមិត្តហ្វេសបុកបានដឹងថា មនុស្សល្អក៏មានច្រើនដែរនៅក្នុងប្រទេសយើង ឬគេហៅថាមនុស្សល្អគឺជួបតែមនុស្សល្អ តាមរយៈរឿងរ៉ាវភ្លេចកាបូបលុយរបស់បងប្រុសនៅក្នុងបន្ទប់ទឹកការ៉ាស់សាំងមួយកន្លែង។ ដោយក្នុងកាបូបលុយនោះមានលុយដុល្លាសុទ្ធដល់ទៅ ៦០០០ដុល្លា រួមទាំងឯកសារ និងកាតសំខាន់មួយចំនួនផងដែរ។ ហើយនៅពេលដែលទៅរកវិញធ្វើឱ្យបងប្រុសរំភើបញាប់ញ័រជាខ្លាំង។ នេះជាសម្តីដែលបងប្រុសបានរៀបរាប់ក្នុងហ្វេសបុកផ្ទាល់ខ្លួនថា ៖ «រំភើបជំនួស

<3 <3 <3 <3 <3 <3 <3 <3 យ៉ាប់ណាស់ ម្ចាស់កាបូប!!! ប្រាក់សុទ្ធ6000$ ស្វែងរកម្ចាស់ឃើញវិញហើយ ហាហាហា បាត់ម៉ោង 7:30am រកឃើញ 9:30am

.......

នៅម៉ោងប្រហែល 8:40ជាង បងតេមក ខណៈពេលខ្ញុំនៅ PTT ជាសុផារ៉ា ជំនួបជាមួយស្ថាបនិក website. បុល! បងបាត់កាបូបហើយ ក្នុងនោះមានជិត 6000  ហា៎? 6000$មែន ខ្ញុំសួរ អឺ 6000$ សម្លេងបង្កប់ដោយទឹកមុខស្អុយ ដែលយកលុយនោះទៅបង់ថ្លៃដីគេ នៅកំពត ហើយគាត់បន្តទៀតថា ភ្លេចកាបូបនៅ PTT ផ្លូវជាតិលេខ3 រង្វង់មូលចោមចៅ ប្រមាណជាង10km ក្រោយពីសរសេរសេចក្តីប្រកាសហើយក៏គិតក្នុងចិត្តថា៖ សរសេរបែបនេះតិចមានគេទៅរកមុនទៅ ស្របពេលដែលអត់មានមនុស្សចូលទៅប្រទះឃើញកាបូប?

ពេលជិះទៅរក ផ្លូវស្ទះណាស់ គិតថាបើរកមិនឃើញមានតែស្នើសុំឆែកមើលកាមេរ៉ាសុវត្ថិភាព ជាគំនិតដំបូងពេលជជែកជាមួយបងវ៉ាង ណាមួយរកមិនឃើញបានមុខស្អុយ2នាក់ផង កុំអោយមុខស្អុយម្នាក់គាត់។ ខ្ញុំជិះចុះទៅរក បងវ៉ាងជិះឡើងមករកវិញ។ពេលជិះជិតដល់ សប្បាយជិតផង ភ័យផង ក្រែងមិនមាននរណគេប្រទះកាបូបនោះ។ ដើរចូលបន្ទប់ទឹកមួយៗដោយមើលទៅមានសភាពធម្មតាកុំឲ្យគេចាប់អារម្មណ៍ថាបាត់អី។

បើកបន្ទប់ទឹក 1 2 3 4... អត់ឃើញ អស់សង្ឃឹមជំនួសគាត់ណាស់ ហើយក៏ដើរមើលកាមេរ៉ា មិនឃើញមានបង្កប់ក្បែរច្រកចូលបន្ទប់ទឹកទៀត រឹតតែនិយាយលែងចេញ។

ឃើញលោកយាយអនាម័យម្នាក់អង្គុយក្បែរនោះ ក៏គិតថា មុខមាត់ឯងស្អាត សង្ហា គួរឲ្យស្រលាញ់ដែរ ប្រហែលសួរគាត់ទៅបានដឹងព័ត៌មានខ្លះ។ ហិហិហិ... គាត់ថាឃើញ។ តែគាត់សួរបកវិញមានអីខ្លះ? ខ្ញុំថាកាបូបពណ៌ខ្មៅរលោង ទឹកប្រាក់នឹងមានកាតធានាគារច្រើន។ គាត់ថាត្រូវហើយ។ ហាហាហា សប្បាយចិត្តចង់ហោះ។

ខ្ញុំថាខ្ញុំសុំវិញមក ចាំបងខ្ញុំមក គាត់នឹងមានអ្វីជូនយាយ <3 សុចរិតភាពគាត់ គាត់មិនបានបើកមើលកាបូបក្នុងរ៉ូតនោះទេ គាត់មើលត្រឹមសភាពខាងក្រៅនៃកាបូប។

តម្លៃសុចរិតភាព មិនប្រកាន់វណ្ណៈ តួនាទីក្នុងសង្គម រឺ ចំណេះដឹងត្រឹមបណ្ឌិតឡើងនោះទេ តែវាមានតម្លៃកាន់ថ្លៃមិនបានត្រឹមលុយ 6000$នោះទេ។

...................

ចរិតអន់ វ៉ក់កាន់តែ phone ឲ្យរៀងថ្ងៃក្រោយ សំណាងហើយប៉ះចំលោកយាយអនាម័យជិតព្រះរើសទុកឲ្យ។ លោកយាយគាត់មានគ្រប់គ្រាន់ល្អណាស់។

តាមពិតទៅម៉ោង10am មានណាត់ជាមួយលោលប្រធានបច្ចេកទេស គម្រោង អុគីដេរ និង លោកស្ថាបត្យករ ជ័យលេភីនៅ Brown cafe មុខសាលាបាក់ទូកដែរហ្នឹង តែអរគុណពួកគាត់ដែលយោគយល់ពេលវេលារវ្វល់និងសំខាន់បែបនេះ។ ទៅណាមកណាជួបតែមនុស្សល្អ ជីវិតមានសេចក្តីសុខណាស់ខ្ញុំ ហាហាហា

#ល្មមដូរទស្សនៈហើយ

#ឥលូវកំពុងរកចាំរង្វាន់លើកទឹកចិត្តពីម្ចាស់កាបូប។ »។

 

[caption id="attachment_18687" align="alignnone" width="1366"]Untitled 3 Copy សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

 

តាមដែលរៀបរាប់ខាងលើពិតជាធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនភ្ញាក់ផ្អើល រំភើបជំនួសបងប្រុសដែលបាត់កាបូបលុយ និងសរសើរទឹកចិត្តអ្នកមីងអនាម័យផងដែរ ដែលមិនចេះលោភលន់របស់អ្នកដទៃ ថែមទាំងជួយរក្សាទុកបានយ៉ាងណាផងដែរ។ បើសង្គមខ្មែរយើងមានមនុស្សដូចអ្នកមីងកាន់តែច្រើន ជឿថាពិភពលោកពិតជាពោរពេញទៅដោយក្តីសុខ សុខសន្តិភាព ហើយសង្គមជាតិក៏កាន់តែរីកចម្រើនផងដែរ៕

តោះ! មកតាមដានសារ និងរូបភាពដែលបងប្រុសបង្ហោះទាំងអស់គ្នា៖

 

[caption id="attachment_18685" align="alignnone" width="960"]46510907_1457914801007059_7103113726982619136_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

[caption id="attachment_18682" align="alignnone" width="720"]46391142_1457914834340389_1703452298098769920_n (1) សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

[caption id="attachment_18683" align="alignnone" width="960"]46443328_1457914857673720_678815165906419712_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

[caption id="attachment_18681" align="alignnone" width="960"]46383066_1457914894340383_1235617852896051200_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

[caption id="attachment_18684" align="alignnone" width="720"]46479572_1457914934340379_730518828324225024_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...