ធ្លាប់ទេ! ​​អារម្មណ៍មួយដែលបាត់បង់មនុស្សធ្លាប់ជិតស្និទ្ធវាជាអារម្មណ៍បែបណាដែរ?

ធ្លាប់ទេ! ​​អារម្មណ៍មួយដែលបាត់បង់មនុស្សធ្លាប់ជិតស្និទ្ធវាជាអារម្មណ៍បែបណាដែរ?

#អារម្មណ៍បាត់បង់

មិនដឹងថាពេលនេះកំពុងតែបាត់បង់អ្វី​ តែគ្រាន់តែមានអារម្មណ៍ថា​ បាត់មនុស្សស្និទ្ធស្នាល​ បាត់មនុស្សនៅជិត​ បាត់មនុស្សដែលត្រូវរ៉ាយរ៉ាប់រឿងក្នុងចិត្ត​ បាត់មនុស្សដែលអាចធ្វើឱ្យយើងមានស្នាមញញឹម​ បាត់ចំណែកមួយដែលនៅក្នុងចិត្ត​ គឺចំណែកពាក់កណ្តាលដែលពាក់ព័ន្ធគ្នា!

 

[caption id="attachment_19148" align="alignnone" width="564"]37cfee13a9136db4c5395c49c20ee47b សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

អារម្មណ៍មួយនេះ វាប្រហែលជា​អាចគ្រាន់តែជាទម្លាប់ ​គឺជាទម្លាប់ដែលធ្លាប់មានគេនៅជិត តែពេលបាត់គេវាបែរជាមានអារម្មណ៍ហេលហាល ព្រលឹងមិននៅហ្នឹងខ្លួន ​វិលវល់ ធ្វើអ្វីមិនត្រូវ ហើយក៏មានអារម្មណ៍ថាឈឺចាប់ពីខាងក្នុងមករហូតដល់យំមិនចេញ។ តែបើវាជាទម្លាប់តើហេតុអ្វីបានជាខ្ញុំឈឺចាប់ខ្លាំងបែបនេះ ​ហេតុអ្វីបានជាខ្ញុំនឹកគេខ្លាំងម្ល៉េះ  ហេតុអ្វីបានជាខ្ញុំចង់ជួបមុខគេ ​ហេតុអ្វីបានជាខ្ញុំចង់កាន់ដៃគេ ហេតុអ្វីបានជាខ្ញុំចង់ឱបគេ?

 

Loading...

[caption id="attachment_19147" align="alignnone" width="564"]3f6bab4ed08256adb77711447f7d88b4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

តែមិនថ្វី​ បើវាជាគ្រាន់តែជាទម្លាប់ មិនយូរមិនឆាប់ខ្ញុំនឹងអាចបំភ្លេចបាន។ ហើយបើវាជាទម្លាប់គង់មានថ្ងៃណាមួយដែលខ្ញុំអាចទម្លាប់ដោយគ្មានរូបគេនៅក្បែរបាន  ហើយបើវាជាទម្លាប់ខ្ញុំនឹងមិនឈឺចាប់ទៀតនោះទេ។ ពេលនោះ ខ្ញុំនៅតែរស់នៅបានធម្មតា​ ខ្ញុំនៅតែសើចបាន​ ខ្ញុំនៅតែញញឹមបាន​ ខ្ញុំនៅតែញ៉ាំបាយបាន​ បើទោះបីជា....វាពិបាកនឹងធ្វើយ៉ាងណាក៏ដោយ...តែខ្ញុំជឿថាអារម្មណ៍ទម្លាប់នោះនឹងរសាត់ទៅបាត់​ទៅតាមពេលវេលា​ គឺមានតែពេលវេលាទេដែលអាចធ្វើឱ្យអ្វីគ្រប់យ៉ាងប្រសើរឡើងវិញ..... ហើយពីមុនគ្មានគេរស់នៅយ៉ាងម៉េច​ ធ្វើយ៉ាងហ្នឹងម្តងទៀតទៅ!​ ស៊ូៗៗៗណា!

 

[caption id="attachment_19149" align="alignnone" width="564"]Fb0097b5d99db9489a5eb9d289978897 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

រក្សាសិទ្ធ៖​ កវីលាក់ស្នេហ៍-ប្រលោមលោក

Loading...