Ads
ប្តីលួចលាក់ទាក់ទងប្អូនស្រី តែប្រពន្ធតបមួយឃ្លាយ៉ាងក្អួតឈាម!

ប្តីលួចលាក់ទាក់ទងប្អូនស្រី តែប្រពន្ធតបមួយឃ្លាយ៉ាងក្អួតឈាម!

ក្នុងសង្គមសព្វថ្ងៃមិនថាស្រុកយើង និងស្រុកគេទេ ​ក្នុងគ្រួសារនីមួយៗតែងតែមានបញ្ហារៀងៗខ្លួន គ្រាន់តែតិចឬច្រើន ​ហើយបញ្ហាណាអាចដោះស្រាយបាន ​និងបញ្ហាណាដែលឈានដល់ការបែកបាក់តែប៉ុណ្ណោះ។ ​រឿងខាងក្រោមនេះជាឧទាហរណ៍បញ្ជាក់ស្រាប់ថា ​ស្រលាញ់ប្រពន្ធកើនមាសកើនប្រាក់ ស្រលាញ់ស្រីលួចលាក់មានតែរឿងស៊យ និងដុនដាបប៉ុណ្ណោះ។

តោះ! មកតាមដានរឿងពិតរបស់គ្រួសារមួយដូចខាងក្រោម៖

នៅថ្ងៃមួយ បុរសជាប្តីម្នាក់បានសម្រេចចិត្តទុកសំបុត្រមួយច្បាប់ឱ្យប្រពន្ធដោយមានអត្ថន័យថា៖

ជូនដល់អតីតប្រពន្ធសម្លាញ់!

ពេលដែលអូនបានឃើញសំបុត្រមួយច្បាប់នេះ បងចាកចេញទៅហើយ អូនមិនចាំបាច់ចំណាយពេលតាមរកបងអី។ អូនដឹងទេថាកន្លងមកបងតែងតែព្យាយាមធ្វើជាប្តីល្អ ​តែមួយរយៈពេលនេះបងដឹងថាទោះបងធ្វើយ៉ាងណាក៏គ្មានតម្លៃសម្រាប់អូនទៀតដែរ។ អូនបានធ្វើឱ្យបងខកបំណងជាច្រើនរឿង

- អ្វីដែលបងភ្ញាក់ផ្អើលនោះ ចៅហ្វាយអូនបានប្រាប់បងថា ​អូនបានសុំលាឈប់ពីការងារហើយ ​តើអូនទៅណា?អូនទៅជាមួយអ្នកណាហើយធ្វើអ្វី? អូនមានបានប្រាប់បងទេ? អូននៅចាត់ទុកបងជាប្តីរបស់អូនទេ?

-  ចាំទេមួយរយៈពេលមុននោះ បងបានធ្វើម្ហូបដែលអូនចូលចិត្តឱ្យអូនញ៉ាំ តែអូនក៏ញ៉ាំវាទាំងមិនបានសួរនាំ ​ឬនិយាយអ្វីទាំងអស់

-  នៅមានទៀត ​ប៉ុន្មានថ្ងៃមុនបងទើបតែទិញអាវថ្មី និងកាត់សក់ម៉ូដថ្មី ​អូនក៏មិនបាច់អារម្មណ៍ ឬសួរបងដែរ តើអូនមានឃើញបងនៅក្នុងកែវភ្នែកទេ?

-  ហើយមានរឿងផ្សេងៗទៀតដែលអូនមិនដែលចាប់អារម្មណ៍ពីបង ឬនិយាយជាមួយបងសោះ ​តែអូនបែរជាអង្គុយមើលទូរទស្សន៍ធ្វើមិនដឹងទៅវិញ អូនមិនដែលខ្វល់ពីបងម្តងសោះឡើយ។

-  ល្អណាស់ពេលនេះបងឆ្អែតហើយ បងក៏មិនចង់ទ្រាំទ្រនឹងទង្វើគម្រោះគម្រើយរបស់អូនទៀតដែរ បងលែងខ្វល់ពីអូនរហូតដែរ។​ អ្វីដែលអូនធ្វើប្រហែលជាអូនលែងស្រលាញ់បងហើយ ​ហើយក៏អូនមានអ្នកថ្មីដែរមើលទៅ តែមិនអីទេ ពេលនេះបងចង់និយាយថាបងនឹងចាកចេញពីអូនរហូតហើយ ​ហើយបងក៏កំពុងតែមានសេចក្តីសុខជាមួយនឹងប្អូនស្រីអូនដែរ ​ដោយការកសាងជីវិតថ្មីនៅកន្លែងផ្សេង។ បានហើយ! កុំព្យាយាមទាក់ទងនឹងបង និងអង្វរបងមកវិញអី។

លាហើយ! លាហូត។

 

1 1

 

ក្រោយពីអានសំបុត្រចប់ ប្រពន្ធក៏ញញឹមទាំងក្រៀមក្រំហើយតបទាំងឆ្អែតចិត្តថា៖

 


2 2

 

ជូនដល់អតីតប្តីសម្លាញ់ចិត្តអូន!

អរគុណប្តីសម្លាញ់ចំពោះរយៈពេល ១៥ឆ្នាំកន្លងមកដែលពួកយើងបានរៀបការនឹងគ្នា តែអូនសុំប្រាប់បងថា កន្លងមកបងមិនដែលធ្លាប់ធ្វើជាប្តីល្អម្តងណាឡើយ បងដឹងទេ?

-   ការពិតអូនតែងតែព្យាយាមមិននិយាយស្តី ឬគេចវេសមើលទូរទស្សន៍ដោយសារតែអូនមិនចង់ឈ្លោះប្រកែកនឹងបង ​និងស្តាប់ពាក្យរអ៊ូរទាំរបស់បងឡើយ។ នោះដោយសារតែអូនស្រលាញ់បង ​ហើយមិនចង់ឱ្យមានបញ្ហាកើតឡើងនោះទេ។ ចាស់ៗប្រដៅថាបើប្តីខឹងឱ្យខំអត់ ​ដូច្នេះហើយដើម្បីចៀសវាងជម្លោះអូនមានតែធ្វើមិនដឹងមិនឮ ហើយធ្វើអ្វីផ្សេងបន្លប់តែប៉ុណ្ណោះ

-   ប៉ុន្មានថ្ងៃមុនដែលបងកាត់សក់ថ្មី អូនបានដឹងតែអូនមិននិយាយអ្វី ​ព្រោះម៉ូសក់នោះពិតជាអាក្រក់មើលណាស់ ហើយអូនមិនចង់និយាយស្តីឱ្យបងអន់ចិត្តឡើយ

-  នៅមានទៀតបងបានធ្វើម្ហូបឱ្យអូនញ៉ាំ ​អូនដឹងហើយអូនក៏រំភើបដែរព្រោះកន្លងមកបងក៏មិនដែលបានធ្វើល្អចំពោះអូនម្តងណាដែរ ​តែពេលអូនឃើញមុខម្ហូបអូនបែរជាអស់សង្ឃឹមយ៉ាងខ្លាំង ព្រោះម្ហូបទាំងនោះសុទ្ធតែជាប្អូនដែលប្អូនស្រីអូនចូលចិត្តទាំងអស់។ បងជាប្តីអូនសូម្បីតែប្រពន្ធខ្លួនឯងចូលចិត្តម្ហូបអ្វីក៏បងមិនដឹងផង តើបងសមជាប្តីអូនទេ?

-  អូ! រឿងអាវថ្មីថ្ងៃមុនមែនទេ? ហេតុអីបងថាអូនមិនដឹងនោះ អូនដឹង ហើយក៏ដឹងគ្រប់យ៉ាងដែរ​ ពិសេសតម្លៃអាវដែលមានជាប់នៅលើផ្លាកអាវនោះ ​ធ្វើឱ្យអូននឹកឃើញថា ប្អូនស្រីអូនទើបតែខ្ចីលុយអូនក្នុងតម្លៃដូចតម្លៃអាវនោះបេះបិទ សូម្បីតែពេលនេះក៏នាងមិនទាន់សងលុយអូនផង។ ​អូនគ្រាន់តែសង្ឃឹមថាជារឿងចៃដន្យប៉ុណ្ណោះ តែ...

-  មែនហើយ!​អូនមិនដែលនិយាយថាស្រលាញ់បង ​តែរាល់ទង្វើដែលអូនបានធ្វើដើម្បីបងកន្លងមកមិនទាន់គ្រាប់គ្រាន់ទេមែនទេ? តែមិនអីទេបើបងដាច់ចិត្ត សម្រេចដើរចាក់ចេញពីអូនហើយ ​អូនក៏មិនដឹងថាធ្វើយ៉ាងម៉េចទៀតដែរ ​

-  តែមានរឿងចុងក្រោយមួយដែលអូនចង់ប្រាប់បង គឺអូនទើបតែឈ្នះរង្វាន់ធំបានលុយដល់ទៅ ២៣លានដុល្លា។ ​អូនបានសុំចៅហ្វាយលាឈប់ ​ដើម្បីត្រៀមរបស់របរ និងទិញសំបុត្រយន្តហោះដំណើរកម្សាន្តសម្រាប់យើងពីរនាក់ដើម្បី Surprised បង ​តែពេលអូនមកដល់ផ្ទះ ​គឺសល់ត្រឹមតែសំបុត្រមួយច្បាប់ឱ្យអូនឆ្អែតចិត្តមួយនេះប៉ុណ្ណោះ។

-  តែមិនអីទេ ​អូនក៏មិនចង់បន្តអាពាហ៍ពិពាហ៍នេះទៀតដែរ ​ពេលនេះអូនបានប្រគល់ឱ្យមេធាវីអូនចាត់ចែងគ្រប់យ៉ាងអស់ហើយ ​សំខាន់មេធាវីអូនបាននិយាយថា ​សម្អាងលើសំបុត្ររបស់បងមួយច្បាប់នេះ រឿងចែកទ្រព្យសម្បត្តិគឺបងមិនមានសិទ្ធបានសូម្បីតែមួយកាក់មួយសេនពីអូន។

-  ជាចុងក្រោយ អូនសុំជូនពរឱ្យបងសំណាងល្អជាមួយស្នេហាថ្មីរបស់បងចុះណាប្តីសម្លាញ់។ អូ! នៅរឿងសម្ងាត់មួយទៀតដែលអូនចង់ប្រាប់បង ​ការពិតទៅប្អូនស្រីរបស់អូនគឺជាប្រុស ​នាងទើបតែកែភេទជាស្រីតែប៉ុណ្ណោះ ​ដូច្នេះហើយសូមបងជួយមើលថែនាងជំនួសអូនផងណា។

ពីអតីតប្រពន្ធសម្លាញ់របស់បង

 

2 2