រឿងរន្ធត់ប្រចាំឆ្នាំ ២០១៧ ដែលធ្លាប់ទទួលជ័យលាភីជាច្រើនរង្វាន់ បង្ហើបឈុតឆាកខ្លីៗពញ្ញាក់អារម្មណ៍អ្នកគាំទ្រឱ្យរន្ធត់ និងមានសំណូមពរចង់ឱ្យផលិតជាខ្សែភាពយន្តខ្នាតធំ (មានវីដេអូ)

រឿងរន្ធត់ប្រចាំឆ្នាំ ២០១៧ ដែលធ្លាប់ទទួលជ័យលាភីជាច្រើនរង្វាន់ បង្ហើបឈុតឆាកខ្លីៗពញ្ញាក់អារម្មណ៍អ្នកគាំទ្រឱ្យរន្ធត់ និងមានសំណូមពរចង់ឱ្យផលិតជាខ្សែភាពយន្តខ្នាតធំ (មានវីដេអូ)

ភ្នំពេញ៖ វិស័យភាពយន្តខ្មែរបានចាប់ផ្តើមមានសន្ទុះកាន់តែខ្លាំងឡើងៗ ជាពិសេសយុវវ័យដែលមានសមត្ថភាពក៏កាន់តែកើនឡើងជាលំដាប់ ដែលនេះអាចជាសញ្ញាដ៏ល្អមួយសម្រាប់វិស័យភាពយន្តខ្មែរនាពេលអនាគតអាចកាន់តែមានការវិវឌ្ឍន៍អាចប្រៀបនឹងភាពយន្តបរទេសបានក្នុងពេលដ៏ជាក់លាក់ណាមួយ។

នៅក្នុងនោះផងដែរ ដោយសារតែមានការគាំទ្រ លើកម្ពស់យុវវជនខាងផ្នែកភាពយន្ត បានជាមានស្ថាប័ននានា និងក្រសួងដែលពាក់ព័ន្ធ តែងតែមានការបង្កើតកម្មវិធីប្រកួតប្រជែងជាច្រើនជាបន្តបន្ទាប់ ដើម្បីឱ្យយុវជនទំពាំងស្នងប្ញស្សីដែលពូកែៗអាចបានឱកាសបញ្ចេញសមត្ថភាពក្នុងការផលិតជាខ្សែភាពយន្តផងដែរ។

ដោយឡែក សម្រាប់ខ្សែភាពយន្តខ្នាតខ្លី ដែលទទួលបានចាប់អារម្មណ៍ និងទទួលការគាំទ្រមែនទែនសម្រាប់មហាជនទាំងក្រៅ និងហ្វេសបុក នោះគឺរឿង «កុំស្រែក» ដែលត្រូវបានស្គាល់ដំបូងឡើយការពិតមានចំណងជើងថា « ភាគនិទានដ៏តក់ស្លុតរបស់កម្ពុជា »  ដែលសាច់រឿងនេះ គឺជារឿងពិតដែលកើតចេញពីសុបិនរបស់ អ្នកដឹកនាំរឿងកាលអាយុ ៥ឆ្នាំ ដែលសុបិនឃើញមនុស្សចម្លែកប្រាប់ខ្លួនថាកំុឱ្យស្រែក ស្លាប់ឥឡូវហើយ ចេញពីទូរទស្សន៍សខ្មៅ ដែលកាយវិការលង គឺជាកាយវិការលើភាពយន្តខ្នាតខ្លីនោះ ជាកាយវិការពិតៗដែលបុរសម្នាក់នោះបានធ្វើចំពោះអ្នកនិពន្ធ។

 

22780491_378724825891232_8483330614235036506_n

 

22815252_379104682519913_8111662474237915853_n

 

ខ្សែភាពយន្តខ្នាតខ្លីមួយនេះធ្លាប់ទទួលបានជ័យលាភីជាច្រើននៅក្នុងការប្រកួតប្រជែងភាពយន្តនានាកន្លងមក ដោយរួមការផលិតដោយដោយផលិតករវ័យក្មេងរបស់ខ្មែរ ដែលសុទ្ធសឹងតែអ្នកហាត់រៀន ដែលរួមគ្នាផលិតឡើងក្នុងរយៈពេល ២៤ម៉ោង និង ថតចំនួន៥ទីតាំងផ្សេងគ្នា ជាពិសេសចំនាយទុនដ៏ញាក់សាច់អស់ដល់ទៅជាង ១៥០ដុល្លារ។

 

22853020_1569333573123581_1821818536260051045_n

 

22090154_1543173189072953_7850573303073003636_n

 

 

22141255_1543173075739631_9152669551629362598_n

 

តែអ្វីដែលរំភើបនោះ វីដេអូខ្លីៗដែលដកស្រង់ចេញពី រឿង «កុំស្រែក » ស្រាប់តែត្រូវបានបង្ហោះជាសាធារណៈនៅក្នុង ទំព័រហ្វេសបុក Stephen Row : អ្នកវិភាគឯករាជ្យ ដែលធ្វើឱ្យអារម្មណ៍អ្នកដែលធ្លាប់បានទស្សនារួចមកហើយនៅក្នុងកម្មវិធីប្រកួតប្រជែងកន្លងមកមានការ ភ្ញាក់ផ្អើល ហើយអ្នកដែលមិនទាន់ធ្លាប់បានទស្សនាមានអារម្មណ៍អន្ទះអន្ទែង និងសម្តែងការចូលចិត្តជាខ្លាំងចំពោះសាច់រឿងរន្ធត់មួយនេះរហូតចេញជាចម្ងល់ថា តើសាច់រឿង នេះនឹងទៅជាយ៉ាងណា? ហេតុអ្វីបានជាមិនបញ្ចេញខ្សែភាពយន្តខ្លីទាំងមូល? ឯមតិជាច្រើនផ្សេងទៀតបានសំណូមពរឱ្យខ្សែភាពយន្តរន្ធត់ញាក់សាច់ដ៏ល្អឯកនេះ បានផលិតនិងបង្ហាញជាខ្សែភាពយន្តខ្នាតធំបញ្ចាំងតាមបណ្តារោងភាពយន្តផងដែរ។

 

22788885_378405029256545_4117601997543983524_n

 

22853226_379680189129029_5086949981137019795_n

 

22814490_379680195795695_2484370414801128907_n

 

គួរឱ្យដឹងផងដែរថា រឿង កុំស្រែក បានទទួលជ័យលាភីជាច្រើន ដែលរួមមានដូចជា៖ ជាប់ពានរង្វាន់ភាពយន្តរន្ធត់ខ្នាតខ្លីដែល « ល្អបំផុត » ប្រចាំឆ្នាំ២០១៧ ក្នុងមហោស្រពភាពយន្តរន្ធត់កម្ពុជា (CHFF) និង ទទួលបានជ័យលាភីប្រជាប្រិយភាពពីការ Vote របស់មហាជន លើភាពយន្តខ្មែរ និង បណ្តាភាពយន្តបរទេសមកពីប្រទេសផ្សេងៗជាង ៣០ ភាពយន្តហើយភាពយន្តនេះទទួលជ័យលាភី Audience Award! ។

 

Loading...

47225696_535317563647824_4227003986911166464_n

 

តាមរយៈបទសម្ភាសន៍ខ្លីៗតាមបណ្តាញទំនាក់ទំនងសង្គមជាមួយនឹង លោក វណ្ណ ស៊ីដារ៉ូ ឬហៅក្រៅថា Stephen Row ដែលជាអ្នកនិពន្ធ ផលិតករ និងជាអ្នកវិភាគកុនឯករាជ្យមួយរូបដ៏ល្បីល្បាញ និងមានអនាគតភ្លឺស្វាង ហើយថែមទាំងជាអ្នកដែលបានផ្តួចផ្តើម និងផលិតរឿង «កុំស្រែក » ដែលជាស្នាដៃរឿងទី៩របស់លោកមួយនេះ បានបញ្ជាក់ឱ្យដឹងថា៖ វីដេអូខ្លីៗ រឿង«កុំស្រែក» ដែលលោកបានបង្ហោះគ្រាន់តែជាការពញ្ញាក់អារម្មណ៍ដល់ទស្សនិកជនដែលមិនធ្លាប់បានទស្សនា ហើយក៏ជាកាដូសម្រាប់អ្នកគាំទ្ររបស់លោកផងដែរ ដែលមានការនឹករលឹកចំពោះសាច់រឿង កុំស្រែកមួយនេះ។

 

21430358_1498832590183851_3701030182841767221_n

 

ពេលដែលបានសាកសួរបន្តដល់មតិសំណូមពររបស់ទស្សនិកជនយ៉ាងច្រើន ដែលចង់ឱ្យលោក Stephen Row ផលិតរឿងកុំស្រែកនេះដាក់បញ្ចាំងក្នុងរោងភាពយន្តនោះ លោកបានបញ្ជាក់យ៉ាងក្បោះក្បាយថា៖ សម្រាប់លោក ក្នុងមួយជីវិតនេះតាំងពីកើតមកលោកស្រលាញ់វិស័យភាពយន្តបំផុត ហើយលោកក៏មានពាក្យប្រចាំឆាកជីវិតដែលលោកតែងតែសន្យាចំពោះខ្លួនឯងតាំងពីតូចមកថា ពេលលោកធំឡើងរឿង៣យ៉ាងដែលលោកនឹងធ្វើនោះ គឺ ផលិតភាពយន្ត ផលិតភាពយន្ត និងផលិតភាពយន្ត។ ដែលន័យនេះ លោកសង្ឃឹមយ៉ាងមុតមាំថា លោកនឹងផលិតរឿងរន្ធត់មួយនេះ និងខ្សែភាពយន្តរន្ធត់ៗផ្សេងៗទៀត គ្រាន់តែអាចនឹងយូរ ឬឆាប់ គឺអាស្រ័យលើលទ្ធភាព និង កិច្ចសហការដោយមានកិច្ចសហការពីអ្នកដែលមានបំណងចង់ចូលរួមលើកកម្ពស់គុណភាពកុនខ្មែរ ក៏ដូចជាអ្នកដាក់ទុន ជាមួយការជឿទុកចិត្តលើសមត្ថភាពរបស់ផលិតករវ័យក្មេងជំនាន់ក្រោយរបស់ខ្មែរ ជាពិសេសក្រុមការងាររបស់លោកលើខ្សែរឿងកុំស្រែកដែលបានជាប់ជ័យលាភីកន្លងមក។

 

13256066_1084018888321721_3122560190788305830_n

22780171_378724812557900_7106645974742201012_n

 

បកទៅសំណួរសួរពី រឿងហានិភ័យដែលអាចកើតមានចំពោះ រឿង « កុំស្រែក » និងរឿងរន្ធត់ៗដែលលោក Stephen Row គ្រោងនឹងផលិត ព្រោះតែកន្លងមកនៅប្រទេសកម្ពុជាពិតជាមានសន្ទុះខ្លាំងក្លាមែនទែនក្នុងការផលិតរឿងខ្មោច និងរឿងរន្ធត់ ដោយរឿងខ្លះក៏ទទួលបានគាំទ្រ ឯខ្លះទៀតធ្វើឱ្យទស្សនិកជនមានការខកបំណងទៅវិញ នោះ ចំពោះលោក Stephen Row បាននិយាយថា៖ កុនរន្ធត់មិនមែនជា ហានិភ័យ ឬ ក៏ជាទីផ្សារដែលធ្វើឱ្យលោកជោគជ័យនោះទេ តែកុនរន្ធត់ជាចំណង់ចំណូលចិត្ត និងជា Talent ដែលលោកមាន ហើយលោកចង់ផលិតវាជូនប្រជាជនខ្មែរ និង បង្ហាញប្រាប់ពិភពលោកថា ខ្មែរក៏មានកុនរន្ធត់មួយដែលល្អ និង មានគុណភាពមិនចាញ់បរទេសដែរ។

 

15697231_1270969389626669_6803293663659087273_n

 

15941345_1283646588358949_5578084284400466637_n

 

16649489_1315334901856784_148774091771373474_n

 

ដូច្នេះសម្រាប់ទស្សិកជនដែលចង់ដឹងថា តើ រឿង កុំស្រែក នឹងផលិតជាខ្សែភាពយន្តខ្នាតធំនៅពេលណា មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នាតែប៉ុណ្ណោះ។

 

សូមអញ្ជើញទស្សនា វីដេអូខ្លីៗរបស់រឿង « កុំស្រែក » ខាងក្រោមនេះទាំងអស់គ្នា

 

 

អត្ថបទដោយ៖ កវីលាក់ស្នេហ៍

Loading...