ខ្លាំងបាត់! ផ្សារទំនើបបើកថ្មីដ៏ធំមួយនៅប្រទេសថៃ  លេងមានផ្សារបណ្តែតទឹកលក់អីវ៉ាន់លើទូកក្នុងផ្សារឆៅៗតែម្តង!

ខ្លាំងបាត់! ផ្សារទំនើបបើកថ្មីដ៏ធំមួយនៅប្រទេសថៃ លេងមានផ្សារបណ្តែតទឹកលក់អីវ៉ាន់លើទូកក្នុងផ្សារឆៅៗតែម្តង!

ប្រទេសថៃ៖ ប្រទេសថៃ ដែលជាប្រទេសមានភូមិផងជាប់របងប្រទេសកម្ពុជាយើង ហើយក៏ជាប្រទេសដែលពិតជាមានការរីកចម្រើនមែនទែន ជាពិសេសគឺផ្នែកមណ្ឌលកម្សាន្ត ផ្សារទំនើប និងកន្លែងលក់អាហារនានាជាដើម ដែលតែងតែបើកថ្មីជាបន្តបន្ទាប់ដើម្បីបម្រើតម្រូវការប្រជាជនក្នុងប្រទេស និងប្រជាជនក្រៅប្រទេសដែលមកទេសចរណ៍កម្សាន្តផងដែរ។

 

10

 

8

 

1

 

ដោយឡែកថ្មីៗ តាមរយៈការបង្ហោះរូបភាពពីចេញពីគណនីហ្វេសបុក Somalita Pich បានបង្កភាពភ្ញាក់ផ្អើល និងចែករំលែកតៗគ្នាជាច្រើន នូវរូបភាពផ្សារទំនើបថ្មី ដែលមិនត្រឹមតែទំនើបខ្ពស់ស្កឹមស្កៃទេ ឯទិដ្ឋភាពខាងក្នុងវិញគឺប្លែកត្រជាក់ភ្នែកតែម្តង ដោយមានទាំងកន្លែងញ៉ាំអាហារ ហាងលក់ទំនិញ ហើយអ្វីដែលពិសេសនោះគឺមានផ្សារបណ្តែតទឹកលើផ្សារទំនើបនេះតែម្តង។ ផ្សារទំនើបមួយនេះ មានឈ្មោះថា Icon Siam ไอคอนสยาม ដែលមានទីតាំងនៅក្នុងទីក្រុងបាងកកតែម្តង ដោយមិនចំណាយពេលយូរប៉ុន្មាននោះឡើយ គឺនៅម្តុំៗផ្សារ Asiatique តែប៉ុណ្ណោះ។

 

9

 

6

 

47356088_2180638612178498_8312373296863641600_n

 

47260145_2180638478845178_7165305179846213632_n

 

 

47685964_2180638422178517_3827265818689798144_n

 

47174361_2180638582178501_8529180514366521344_n

 

47161788_2180638488845177_8042725152552648704_n

 

គួរឱ្យដឹងផងដែរថា ផ្សារទំនើប Icon Siam ទើបតែបើកសម្ពោធដំណើរការកាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះប៉ុណ្ណោះ ដោយចំណាយទុនសាងសង់អស់ដល់ទៅជាង ១.៥ពាន់លានដុល្លាសហរដ្ឋអាមេរិច ។ ផ្សារទំនើបនេះមិនត្រឹមតែជាអគារមួយខ្ពស់មួយទេ តែក៏មានការិយាល័យធ្វើការជាច្រើនកន្លែងតាមជាន់នីមួយៗ មានកន្លែងលក់ទំនិញជាច្រើនដ៏សម្បូរបែប រួមទាំងហាងអាហារដ៏ឆ្ងាញ់ពិសាផងដែរ។

សម្រាប់អ្នកដែលមានគម្រោងទៅលេងប្រទេសថៃ កុំភ្លេចទៅលេងផ្សារទំនើប Icon Siam ដើម្បីទទួលបានចំណីអារម្មណ៍ប្លែកថ្មី  ដោយទីតាំងស្ថិតនៅ៖ 299 Charoen Nakhon Soi 5, Charoen Nakhon Road, Khlong San, Bangkok, Thailand 10600៕

 

សូមអញ្ជើញទស្សនារូបភាពដ៏ត្រជាក់ភ្នែកពីផ្សារទំនើប Icon Siam ទាំងអស់គ្នា៖

 

Loading...

47162471_2180638805511812_28170278177603584_n

 

47395470_2180638738845152_4003339841235320832_n

 

181113150708 Sooksiam Per1 Copy Full 169

 

Ce84a642ebdd3b58097d741e26a1557c

 

3

 

7

 

5

 

 

2

 

47189844_2180638728845153_6061547989783019520_n

 

 

46995983_2181226482119711_8352970715019870208_n

 

 

47078981_2180638398845186_4402150657298006016_n

 

 

800px ไอคอนสยาม_Grand_Openning_day_Iconsiam_of_Thailand_16_Copyrights_of_Trisorn_Triboon

 

ប្រភពរូបភាព៖ Somalita Pich និង  Icon Siam ไอคอนสยาม

អត្ថបទដោយ៖ កវីលាក់ស្នេហ៍

Loading...