ញាក់សាច់ណាស់ ហ៊ាននៅអត់? ជប៉ុនឱ្យផ្ទះដល់ប្រជាជនដោយឥតគិតថ្លៃ ដោយសារតែហេតុផលដ៏ព្រឺសម្បុរមួយនេះ!

ញាក់សាច់ណាស់ ហ៊ាននៅអត់? ជប៉ុនឱ្យផ្ទះដល់ប្រជាជនដោយឥតគិតថ្លៃ ដោយសារតែហេតុផលដ៏ព្រឺសម្បុរមួយនេះ!

បើទោះបីជាប្រទេសជប៉ុន គឺជាប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងណាក៏ដោយ តែប្រជាជនភាគច្រើនគឺសំដៅមករស់នៅតែទីក្រុងតែប៉ុណ្ណោះ រហូតដល់ផ្ទះនៅជនបទមួយចំនួនធំត្រូវបានទូកចោលគ្មានមនុស្សរស់នៅ។ ដូចេ្នះហើយបានជាប្រទេសជប៉ុន បានសម្រេចចិត្តចាប់ផ្តើមឲ្យផ្ទះដល់ប្រជាជនរស់នៅដោយមិនគិតថ្លៃសូម្បីតែមួយកាក់មួយសេន។

 

OLYMPUS DIGITAL CAMERA

 

សម្រាប់លក្ខខណ្ឌអ្នកដែលចង់បានផ្ទះរស់នៅនោះ ​ជាដំបូងអាចចូលទៅពិនិត្យ និងជ្រើសរើសផ្ទះទាំងនោះ តាមរយៈ ទិន្នន័យអនឡាញមួយដែលមានឈ្មោះថា “Akiya banks ឬបកប្រែថាផ្ទះទំនេរ។ ហើយ ផ្ទះទាំងនោះ ត្រូវបានគេចុះបញ្ជីថាជា "មិនគីតថ្លៃក្នុងការផ្ទេរ" ដោយអ្នកដែលចង់បានផ្ទះណាមួយនោះ គ្រាន់តែបង់ពន្ធ និងប្រាក់កម្រៃជើងសាររបស់ភ្នាក់ងារមួយចំនួនតូចតែប៉ុណ្ណោះ  បន្ទាប់មកអ្នកនឹងទទួលបានផ្ទះមួយខ្នងនោះតែម្តង។

Loading...

 

P16 Brasor Hometruths A 20161204 870x653

គួរឱ្យដឹងផងដែរថា នៅក្នុងឆ្នាំ ២០១៣ ផ្ទះជាង ៨ លានខ្នងក្នុងប្រទេសជប៉ុនត្រូវបានគេបោះបង់ចោល ដោយភាគច្រើន គឺស្ថិតនៅតាមបណ្តាខេត្ត ឬជាយក្រុង។ ហើយមូលហេតុដែលបណ្តាឲ្យមានផ្ទះទំនេរច្រើនបែបនេះ គឺដោយសារតែប្រជាជនជាម្ចាស់ផ្ទះចាស់ បានចែកឋានបាត់ទៅ ថែមទាំងគ្មានកូនចៅបន្តវេន ។ ចំណែកឯផ្ទះផ្សេងៗទៀតមួយចំនួនធំ មានជាប់ទាក់ទងនឹងរឿងរន្ធត់នានាដូចជា ការធ្វើអត្តឃាត ឃាតកម្ម ឬការស្លាប់នៅក្នុងផ្ទះតែម្នាក់ឯងជាដើម។ តាមប្រពៃណីប្រជាជនជប៉ុន គ្មានអ្នកណាម្នាក់ហ៊ានទិញ ផ្ទះបែបនេះរស់នៅនោះឡើយ ព្រោះពួកគេយល់ថា វាជារឿងមិនល្អ អាចនាំសំណាងអាក្រក់ ឬអាចជួបវិញញាណកាចសាហាវៗលេងបន្លាចដល់ពួកគេទៀតផង៕

 

GeG9fcu

Loading...