Ads
បើជួបសញ្ញាទាំងនេះ មានន័យថា យើងអាចមានបញ្ហាខ្សោយបេះដូងហើយគួរតែ!!! ស៊ែរឲ្យបានដឹងទាំងអស់គ្នា!!

បើជួបសញ្ញាទាំងនេះ មានន័យថា យើងអាចមានបញ្ហាខ្សោយបេះដូងហើយគួរតែ!!! ស៊ែរឲ្យបានដឹងទាំងអស់គ្នា!!

ក្មេងៗឥឡូវ ក៏មានបញ្ហានេះដែរ កុំថាតែចាស់ៗ

-----------------------------

សញ្ញាទាំងនេះ មានន័យថា គ្នាយើងអាចបញ្ហាខ្សោយបេះដូងហើយ

-----------------------------

ដែលធ្លាប់អត់ នៅសុខៗ ស្រាប់តែចុកទ្រូង ញ័រទ្រូង ថប់ដង្ហើម វិលមុខ បេះដូងលោតញាប់ខុសធម្មតា? វាអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពាក់ព័ន្ធជំងឺខ្សោយបេះដូង និងវិធីបង្ការក្រោយកើតជំងឺ។

វាជាជំងឺបង្កឡើង ពេលបេះដូងមិនអាចច្របាច់ឈាម ឬឈាមមិនអាចបំពេញឲ្យបេះដូងគ្រប់គ្រាន់ ធ្វើឲ្យបេះដូងធ្វើការកាន់តែញាប់ ដើម្បីនាំឈាមទៅសារពាង្គកាយ។ រោគសញ្ញានេះមានខុសៗគ្នា ចាប់ពីខ្សោយទៅធ្ងន់ ឬអាចឈានដល់បាត់បង់ជីវិតទៀត។

១- #រោគសញ្ញាខ្សោយបេះដូង

ដំបូងអាចគ្មានរោគសញ្ញា តែយូរៗទៅបេះដូងមិនច្របាច់យកឈាមបានល្អ នាំឲ្យស្ថានភាពកាន់តែធ្ងន់ទៅៗ និងបណ្តាលឲ្យ៖

- ចង្វាក់បេះដូងលោតញាប់ទាំងពេលកំពុងគេង

- ហត់ វិលមុខ

- ពិបាកដកដង្ហើម នាំឲ្យពេលគេងត្រូវកើយខ្នើយច្រើនជាន់

- ហើមជើង កជើង ឬក្បាលពោះ។

២- #វិធីធ្វើតេស្តរកជំងឺខ្សោយបេះដូង

មានវិធីជាច្រើនសម្រាប់ធ្វើតេស្តរកមើលជំងឺនេះ ដោយធ្វើតាមការណែនាំពីពេទ្យ ពេលសង្ស័យមានជំងឺខ្សោយបេះដូង៖

- វាស់ចង្វាក់បេះដូង

- អេកូបេះដូង

- វាស់ចង្វាក់បេះដូងពេលហាត់ប្រាណ

- ថតកាំរស្មី X លើទ្រូង

- ធ្វើតេស្តឈាម

- ឆ្លុះសរសៃឈាមបេះដូង និងដាក់ឧបករណ៍ចូលសរសៃឈាមបេះដូងដើម្បីពិនិត្យ។


៣- #ផលវិបាក

បើមិនព្យាបាល វានឹងវិវត្តធ្ងន់ទៅៗ អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ហើយការព្យាបាល អាចកាត់បន្ថយរោគសញ្ញា បន្ថយផលវិបាក ពន្យារ ឬបញ្ឈប់ការវិវត្ដរបស់ជំងឺ។ ផលវិបាកបង្កដោយខ្សោយបេះដូង អាចវិត្តទៅជា៖

- ចង្វាក់បេះដូងដើរមិនទៀងទាត់

- ជំងឺតម្រងនោម

- ជំងឺថ្លើម។

៤- #វិធីការពារបេះដូងក្រោយកើតជំងឺខ្សោយបេះដូង

ខ្សោយបេះដូងមានវិធីសាស្ត្រដើម្បីការពារ ធ្វើឲ្យសុខភាពធូរស្រាល មិនចាំបាច់ទៅមន្ទីរពេទ្យញឹកញាប់ ដោយគ្រាន់តែ៖

- លេបថ្នាំតាមការកំណត់ ទោះមានអារម្មណ៍ធូរស្រាល ឬធម្មតាក៏ដោយ

- សម្គាល់រោគសញ្ញាខ្លួនឯង និងអនុវត្តតាមវេជ្ជបញ្ជា

- ឡើងទម្ងន់ ត្រូវប្រាប់គ្រូពេទ្យ

- ហាមញ៉ាំប្រៃពេក

- បញ្ចុះគីឡូ បើលើសទម្ងន់

- ឈប់ជក់បារី

- បន្ថយផឹកស្រា

- ហាត់ប្រាណ ឬធ្វើឲ្យរាងកាយសកម្ម

- ពិគ្រោះជាមួយពេទ្យ មុនលេបថ្នាំណាមួយ។

ខ្សោយបេះដូង ជាជំងឺឧស្សាហ៍ឃើញលើមនុស្សចាស់ ប៉ុន្តែមិនមានន័យថាក្មេងមិនមានទេ។ ទោះមិនអាចព្យាបាលជាទាំងស្រុង តែកុំអស់សង្ឃឹម នៅតែអាចព្យាបាល ឫជួយបន្ធូររោគសញ្ញាបាន។

ដោយ៖ ឡេង ពេជ្រសុវត្តី

ណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត

-----------------------------

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។