ស្នេហាជាអ្វី?

ស្នេហាជាអ្វី?

មានគេសួរខ្ញុំថាស្នេហាជាអ្វី? ខ្ញុំតបទៅគេវិញថា ស្នេហាជាការស្រឡាញ់គ្នារវាងមនុស្សពីនាក់ គេសួរទៀតថា អ្វីទៅជាអត្ថន័យពិតនៃស្នេហា? ខ្ញុំឆ្លើយថាការលះបង់ ការមានពលីកម្មចំពោះគ្នាទៅវិញទៅមក ។

ស្នេហាកើតពីបេះដូង ហើយការស្រឡាញ់គ្នាក៏គ្មានហេតុផលដែរ ព្រោះស្នេហាមិនមែនជាផលប្រយោជន៍។

បើយើងស្រឡាញ់នរណាម្នាក់ដោយសារតែហេតុផល នោះយើងនឹងកាន់ដៃគេដោយសារហេតុផល មិនមែនកាន់ដៃគេដោយក្ដីស្រឡាញ់នោះទេ។

ស្នេហាអាចនឹងរលាយបាត់ ប្រសិនបើការព្រងើយកន្ដើយចេះតែកើតមាន ។ យើងត្រូវដឹងឲ្យច្បាស់ពីអត្ថន័យពិតនៃស្នេហា ស្នេហាមួយអាចគង់វង្សទៅបានអាស្រ័យលើការយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក ការផ្ដល់ភាពកក់ក្ដៅអាចធ្វើឲ្យមនុស្សម្នាក់ចាកចេញពីអារម្មណ៍ឯកា ការលើកលែងឲ្យគ្នាជាការផ្ដល់ថាមពលដល់ក្ដីស្រឡាញ់និងដើម្បីឲ្យសម្ពន្ធភាពកាន់តែល្អ ។

Loading...

បើស្រឡាញ់គ្នាហើយ កុំប្រកាន់គ្នាច្រើនពេក អ្វីដែលយើងត្រូវតែផ្ដល់ឲ្យសម្រាប់ស្នេហាគឺ ការចេះសម្របសម្រួលតាមគ្នាដើម្បីភាពចុះសម្រុង និងការផ្ដល់សេរីភាពេញលេញឲ្យដៃគូ ។

ចាំទុកថាស្នេហាមិនមែនជាការឃុំឃាំងទេ ស្នេហាគឺជាការលះបង់

រក្សាសិទ្ធ : ថុង ច័ន្ទណារ៉ា

Loading...