Ads
រកគូស្នេហ៍ដែលសក្តិសមម្នាក់ ប្រៀបដូចជាការរកស្បែកជើងដែលត្រូវលេខ

រកគូស្នេហ៍ដែលសក្តិសមម្នាក់ ប្រៀបដូចជាការរកស្បែកជើងដែលត្រូវលេខ

រកគូស្នេហ៍ដែលសក្តិសមម្នាក់ ប្រៀបដូចជាការរកស្បែកជើងដែលត្រូវលេខ

ស្បែកជើង មិនមែនត្រឹមតែឃើញម៉ូតស្អាត ហើយពេញចិត្តតែម្យ៉ាង ហើយយកមកពាក់នោះទេ គឺចាំបាច់ត្រូវតែរកស្បែកជើងដែលមានលេខត្រូវនឹងជើងទៀត នោះទើបអាចទទួលសេខក្តីសុខជាមួយនឹងអ្វីដែលបានជ្រើសពិតប្រាកដ

បើរកមិនទាន់បាន គឺមានន័យថានៅតែដើរជើងទទេរដូចមុន

ព្រោះម្នាក់ៗច្បាស់ណាស់នឹងមិនសុខចិត្តពាក់ស្បែកជើងខុសលេខជើងនោះទេ ព្រោះពេលដែលពាក់ហើយក្រៅតែពីចិត្តខ្លួនឯងគិតថាខ្លួនស្អាតល្អឡូយ ជាមួយនឹងម៉ូតស្បែកជើងនោះហើយ គឺត្រូវនៅទ្រាំឈឺដោយសារតែស្បែកជើងស៊ីជើង ប្រឹងទ្រាំដើរទាំងឈឺ ដើរទៅឆ្ងាយដូចគេមិនបាន ...


មនុស្សយើងគ្រប់គ្នា កើតមកជើងទទេរ ស្លាប់ទៅវិញក៏ជើងទទេរ គ្មានហេតុផលអ្វីដែលត្រូវទ្រាំឈឺជាមួយស្បែកជើងដែលខុសលេខនោះទេ

ដូចនេះ យើងគ្រប់គ្នាសុទ្ធតែអាចមានសេចក្តីសម្រេចចិត្ត ដោយខ្លួនឯងបាន ទោះមានគូឬគ្មានគូក្តី ។

Credit : Bovy Ly