ក្រោយបើកបង្ហាញចំណងស្នេហាជាផ្លូវការលែងលាក់លៀម លោក Tommy  និងកញ្ញា សួស វីសា ប្រកាសថត MV  ថ្មីមួយរួមគ្នាទៀត!

ក្រោយបើកបង្ហាញចំណងស្នេហាជាផ្លូវការលែងលាក់លៀម លោក Tommy និងកញ្ញា សួស វីសា ប្រកាសថត MV ថ្មីមួយរួមគ្នាទៀត!

ភ្នំពេញ៖ ក្រោយពីបានបើកបង្ហាញចំណងស្នេហាដោយលែងលាក់លៀម លោក Tommy និងកញ្ញាស្រស់សោភា សួស វីសា បានបង្ហាញភាពផ្អែមល្ហេមជាមួយគ្នារាល់ថ្ងៃ ធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រស្ទើរតែលើសជាតិស្ករទៅហើយ។ ហើយអ្នកគាំទ្រមួយចំនួនទៀតក៏បានសម្តែងការសាទរ និងជូនពរឱ្យចំណងស្នេហា៤ឆ្នាំ របស់គូស្នេហ៍ទាំងពីរស្ថិតស្ថេរជាអមតៈ និងឆ្ពោះទៅសាងអនាគតមួយរួមគ្នាក្នុងពេលឆាប់ៗនេះផងដែរ។

 

47377812_975940652611232_2545749634576285696_n

 

47384322_975870035951627_3873632185378406400_n

 

47679784_978025575736073_156277921277804544_n

 

អ្វីដែលកាន់តែពិសេសលើសពីពិសេសនោះ លោក Tommy ក៏បានធ្លាប់បង្ហើបពីគម្រោងថត MV មួយរួមគ្នាជាមួយនឹងគូស្នេហ៍ជាទិស្រលាញ់ កញ្ញា សួស វីសាផងដែរ។ តែមិនទាំងបានប៉ុន្មានថ្ងៃផង រូបភាពប៉ុន្មានសន្លឹកពីទិដ្ឋភាពថតបទចម្រៀងថតថ្មីក៏ត្រូវបានលោក Tommy បើកបង្ហាញជាផ្លូវការ ធ្វើឱ្យអារម្មណ៍អ្នកគាំទ្ររឹតតែរំភើបទ្វេដង និងចង់ឱ្យបទចម្រៀងនេះចេញផ្សាយឆាប់ៗទៀតផង។

 

48053038_979190468952917_6042739606439329792_n

Loading...

 

48281827_977257352479562_4181660492453904384_n

 

ទោះជាយ៉ាងនេះក្តី ទាំងលោក Tommy និងកញ្ញា សួស វីសា ក៏មិនបានបង្ហើបពីអត្ថន័យ និងចំណងជើងបទចម្រៀងដែលកំពុងតែថតរួមគ្នាដែរ ដោយចាត់ទុកថាជាការបង្កើតភាពភ្ញាក់ផ្អើល និងចំណីអារម្មណ៍ប្លែកចែកជូនទស្សនិកជននៅថ្ងៃចេញផ្សាយទៅចុះ។

ដូច្នេះមានតែចាំមើលទាំងអស់គ្នាថា តើ MV បទថ្មីរបស់គូស្នេហ៍ផ្អែមល្ហែម ស្អិតរមួតទាំងពីរនេះនឹងចេញពេលណា និងមានភាពទាក់ទាញយ៉ាងម៉េចខ្លះប៉ុណ្ណោះ។

សូមទស្សនារូបភាពទិដ្ឋភាពក្នុងការថត MV របស់លោក Tommy និងកញ្ញា សួស វីសា ទាំងអស់គ្នា៖

 

48356886_981229392082358_6000542016612597760_n

 

48396172_981924342012863_4962556581330812928_n

 

48221840_981924378679526_5541351107193733120_n

Loading...