ឡូយណាស់! មង្គលការមួយរោងនេះ តុបតែងរបៀបខ្មែរសុទ្ធ  សូម្បីតែរោងការក៏អមនឹងផ្ការំដួលដែលតំណាងអត្តសញ្ញាណរបស់ជាតិខ្មែរទៀត

ឡូយណាស់! មង្គលការមួយរោងនេះ តុបតែងរបៀបខ្មែរសុទ្ធ សូម្បីតែរោងការក៏អមនឹងផ្ការំដួលដែលតំណាងអត្តសញ្ញាណរបស់ជាតិខ្មែរទៀត

ភ្នំពេញ៖ ដូចដែលអ្នកដឹងហើយថា ក្នុងរដូវនេះ ជារដូវរៀបអាពាហ៍ពិពាហ៍ ដូច្នេះហើយអ្នកដែលដល់វេលាជិតរៀបការក៏ត្រូវរៀបចំរបស់របរគ្រប់យ៉ាង យ៉ាងច្រើនដើម្បីទុកត្រៀមក្នុងថ្ងៃពិសេសរបស់ខ្លួន។ សូម្បីរោងពិធីរៀបការ ក៏បានក្លាយជាមុខមាត់ និងកិត្តិយសយ៉ាងសំខាន់សម្រាប់ក្រុមគ្រួសារទាំងសងខាងក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់កូនកំលោះកូនក្រមុំផងដែរ បានជាគ្រប់គូស្វាមីភរិយាតែងតែរិះរក និងតុបតែងរោងការរបស់ខ្លួនដោយភាពប្រណីត និងប្លែកថ្មីដើម្បីញ៉ាំងឱ្យពិធីរៀបការកាន់តែអធិកអធមទ្វេដង។

 

គួរឱ្យសរសើរ ដោយថ្មីៗនេះមានគូស្វាមីភរិយាមួយគូ  ដោយមានគំនិតចង់ធ្វើឱ្យពិធីរបស់ខ្លួនប្រកាន់ភ្ជាប់ទំនៀមទម្លាប់ខ្មែរសុទ្ធ ក៏បានទៅធ្វើការប្រឹក្សាយោបល់ពីក្រុមហ៊ុនដេគ័រខ្មែអមតៈដែលតែងតែបង្កើតសុបិនរបស់គូស្វាមីភរិយាទាំងឡាយឱ្យក្លាយជាការពិត។  ដូច្នេះហើយ ក៏បានសម្រេចចិត្តជ្រើសរើសការតុបតែងពិធីដ៏ថ្មីប្លែកមួយប្រកបដោយការច្នៃប្រតិដ្ឋខ្ពស់មួយនេះឡើង។

 

48388152_2287409128179019_5057974450952077312_n

 

48420701_2287409174845681_5149057809513447424_n

 

48407034_2287409204845678_8069098601097199616_n

 

ក្នុងកម្មពិធីរៀបការខាងក្នុង ត្រូវបានគេឃើញថា មានការតុបតែងដោយស្លឹកត្នោតខ្មែរ ហើយរឹតតែ ពិសេសនោះ ថែមទាំងយកផ្ការំដួលខ្មែរមកតុបតែងពិធីលាយនឹងផ្កាពណ៌លឿងចម្រុះគួរជាទីប្លែកចិត្តប្លែកអារម្មណ៍ និងស្រស់ស្អាតមែនទែនតាមរបៀបខ្មែរសុទ្ធសាធតែម្តង ក្នុងន័យរក្សាអត្តសញ្ញាណខ្មែរ ព្រមទាំងបណ្តុះស្មារតីប្រជាជនខ្មែរឱ្យបានស្គាល់ផ្ការបស់ប្រទេសកម្ពុជាមួយប្រភេទនេះផងដែរ។

 

 

 

48411451_2287409154845683_8538125982056316928_n

Loading...

 

48371257_2287409168179015_3953332832633356288_n

 

 

48407034_2287409204845678_8069098601097199616_n

 

48397003_2139840739665053_1064822817603715072_n

 

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានកំណត់យករំដួលធ្វើជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិតាមព្រះរាជក្រិត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ហើយការសម្រេចយករំដួលជាផ្កានិមិត្តរូបសម្រាប់ប្រជាជាតិរបស់ខ្លួននោះ ក៏ដោយសារតែផ្ការំដួលមានក្លិនពិដោរក្រអូប ឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញ អារម្មណ៍ របស់មហាជនទូទៅ និងផ្តល់នូវអត្ថប្រយោជន៍ច្រើនផងដែរនៅក្នុងសង្គមខ្មែរ ហើយខ្មែរយើងពីបុរាណកាលបាននិយមប្រើប្រាស់ ផ្ការំដួល ធ្វើជាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារីដោយ សារតែក្លិន របស់វា មានលក្ខណៈក្រអូបឈ្ងុយ ខុសប្លែកពីផ្កាដទៃ។ ទន្ទឹមនោះ រំដួល មានគុណប្រយោជន៍ខាងឱសថបុរាណក្នុងការកែរោគផ្សេងៗជាច្រើនមុខទៀតផង៕

 

320 13

 

ប្រភពរូបភាព៖ Amatak The Wedding Planner

អត្ថបទ៖ កវីលាក់ស្នេហ៍

Loading...