ភាពអស្ចារ្យ ទាំង ៨ ចំណុច​ នៃប្រាសាទអង្គរវត្ត ដែលកូនខ្មែរទាំងអស់គ្នាត្រូវតែដឹង!

ភាពអស្ចារ្យ ទាំង ៨ ចំណុច​ នៃប្រាសាទអង្គរវត្ត ដែលកូនខ្មែរទាំងអស់គ្នាត្រូវតែដឹង!

ប្រាសាទអង្គរវត្តជាប្រាសាទដ៏ល្បីល្បាញមួយដោយក្បូរក្បាច់រចនា និងជាប្រាសាទដែលមានវ័យដ៏ចំណាស់មួយស្ថិតនៅក្នុងខេត្តសៀមរាបនោះ ហើយក៏ជាដួងព្រលឹងនៃព្រះរាជាណាចក្រកម្ពុជាទាំងមូលដែរ ដែលត្រូវបានកសាងឡើងនៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ហើយបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះ អស់រយៈកាលរាប់សតវត្សមកហើយ ។

ចំពោះប្រាសាទដ៏ពិសេសនេះ មានលក្ខណៈមួយចំនួនដែលអ្នកមិនធ្លាប់ដឹង។ ខាងក្រោមនេះជាលក្ខណៈពិសេសទាំង៨ចំណុច នៃប្រាសាទអច្ឆរិយនេះ៖

១.ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងដោយថ្មភក់ចំនួន៥លានតោនប្រជាជនកម្ពុជាភាគច្រើនមានមាឌតូច ប៉ុន្តែស្អាតសមរម្យបែបធម្មជាតិ ។ ក្នុងថ្មមួយដុំៗមានទម្ងន់ជិត១៥០០គីឡូក្រាម ត្រូវគេដឹកជញ្ជូនក្នុងចម្ងាយជាង៤០គីឡូម៉ែត្រពីប្រភពថ្ម មកកាន់ទីតាំងប្រាសាទ ដូច្នេះហើយមនុស្សជំនាន់ដើមមានគំនិតច្នៃប្រឌិតខ្ពស់ ដោយបណ្ដែតថ្មទាំងនោះតាមខ្សែទឹកទន្លេ ទើបអាចយកមកដល់កន្លែងសង់ប្រាសាទបាន ។

[caption id="attachment_20987" align="alignnone" width="1099"]11256981_979879425421079_1528665616803508610_o សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

២. ប្រាសាទព្រះខ័នធ្លាប់មានមាស៦០តោន តម្លៃបច្ចុប្បន្នស្មើនឹង៣.៣ពាន់លានដុល្លារអាមេរិក

ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះបិតារបស់ព្រះអង្គ ហើយមានមាស ប្រាក់ ត្បូង និងគុជ ១១២.៣០០គ្រាប់ ព្រមទាំងស្នែងសត្វស្រោបមាសផងដែរ ។

[caption id="attachment_20988" align="alignnone" width="569"]12919761_979879415421080_8811242599306335600_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៣. ក្រុមហ៊ុន Paramount Pictures ចំណាយអស់១ម៉ឺនដុល្លារដើម្បីសុំសិទ្ធថតកុននៅ ទីនេះ កាលពីឆ្នាំ២០០០ ក្រុមហ៊ុនខ្សែភាពយន្តលំដាប់ថ្នាក់អន្តរជាតិមួយនេះ បានយកតំបន់ស្ថាបត្យកម្មប្រាសាទអង្គរធ្វើជាកន្លែងថតរឿង Lara Croft: Tomb Raider សម្ដែងដោយអ្នកនាង Angelina Jolie ហើយវាបានផ្ដល់ជាចំណូលដល់អ្នកស្រុករស់នៅជុំវិញនោះរាប់ម៉ឺនដុល្លារ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង Angelina Jolie នៅបានទទួលចិញ្ចឹមក្មេងកំព្រាម្នាក់ទៀតផង ។

[caption id="attachment_20989" align="alignnone" width="764"]Lara Croft Temple សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៤. ប្រាសាទ Angkor Wat គឺជាសំណង់ស្ថាបត្យកម្មសាសនាធំជាងគេបំផុតក្នុងលោក គ្រាន់តែប្រាសាទអង្គរវត្តមួយមានទំហំធំជាងបុរី Vatican City ដល់ទៅ៤ដង ហើយបើគិតទីក្រុងអង្គរទាំងមូលវិញ គេប្រើថ្មសាងសង់អស់ច្រើនជាង ថ្មសរុបសម្រាប់សង់ប្រាសាទពីរ៉ាមីតទាំងអស់នៅអេហ្ស៊ីបទៀត ។

[caption id="attachment_20990" align="alignnone" width="720"]11800306_1008786505809359_1158366059332607924_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៥. ចំណាយពេលអស់៣៥ឆ្នាំ កម្លាំងមនុស្ស៣០ម៉ឺននាក់ និងដំរី៦ពាន់ក្បាលដើម្បីសាងសង់ប្រាសាទអង្គរវត្តដើម្បីកសាងមហាអច្ឆរិយប្រាសាទនេះ បុព្វបុរសខ្មែរចំណាយអស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាក់អស់ជាច្រើន ហើយក្នុងនោះរយៈពេលនៃការសាងសង់ក៏ត្រូវចំណាយពេលយូរដែរ ។

៦. ក្រុងអង្គរនៅសម័យចក្រភពខ្មែរ គ្របដណ្ដប់ផ្ទៃដីជាង១ពាន់ម៉ែត្រការ៉េ (ចុងស.វទី១២) ចក្រភពខ្មែររុងរឿងបំផុតគឺនៅសម័យអង្គរ ដែលកាលនោះដែនដីកម្ពុជាលាតសន្ធឹងដ៏ធំល្វឹងល្វើយ ចាប់ពីភាគខាងជើងម៉ាឡេស៊ី ដល់ភាគខាងត្បូងប្រទេសចិន ហើយក្រុងអង្គរតែមួយមានផ្ទៃដីជាង១ពាន់ម៉ែត្រការ៉េ ដែលទំហំនេះត្រូវធ្វើឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម London របស់អង់គ្លេស ចំណាយអស់ដល់ទៅ៧០០ឆ្នាំទើបពង្រីកបានផ្ទៃដីប៉ុននេះ ។

[caption id="attachment_20979" align="alignnone" width="720"]12923280_979879638754391_646734619196628995_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៧.បុរាណវិទូរកឃើញអាថ៌កំបាំងជាច្រើននៅក្រោមប្រាសាទអង្គរវត្ត នៅឆ្នាំ២០១២ បុរាណវិទូមួយក្រុមបានប្រើបច្ចេកវិទ្យាឡាស៊ែរ LiDAR បាញ់ពីលើអាកាសសំដៅមកលើបរិវេណប្រាសាទអង្គរវត្ត រកឃើញសំណង់ក្រោមដីជាច្រើនដ៏អាថ៌កំបាំង ដែលគេអាចសន្មតបានថា ប្រាសាទអង្គរវត្តមានអាថ៌កំបាំងច្រើនជាង អ្វីដែលពិភពលោកអាចនឹកស្មានដល់ ។

[caption id="attachment_20991" align="alignnone" width="807"]Screen Shot 2018 12 26 At 1.37.09 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

 

៨. មានចម្លាក់រូបឌីណូស័រនៅលើប្រាសាទតាព្រហ្ម អាថ៌កំបាំងមួយទៀតនៃស្ថាបត្យកម្មក្រុងអង្គរនេះគឺ រូបឌីណូស័រដែលបុព្វបុរសខ្មែរឆ្លាក់នៅលើប្រាសាទតាព្រហ្ម ប៉ុន្តែមកទល់ពេលនេះ គេនៅមិនទាន់រកចម្លើយឃើញនៅឡើយទេថា ហេតុអ្វីបានជាអាចមានចម្លាក់បែបនេះកើតឡើង ព្រោះថាបើប្រៀបធៀបតាមរយៈពេល ប្រាសាទតាព្រហ្មត្រូវបានសង់ក្រោយសត្វឌីណូស័រដាច់ពូជជាយូរយារណាស់មកហើយ ។

[caption id="attachment_20992" align="alignnone" width="403"]17426022_1183912768402286_4014243846088208329_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

#គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ #កម្ពុជា #អាស៊ាន

[caption id="attachment_20986" align="alignnone" width="720"]12931209_979879465421075_5510478038622167463_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20985" align="alignnone" width="1280"]12970782_979879475421074_773003491221438344_o សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20984" align="alignnone" width="640"]12923174_979879502087738_4197460233995333690_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20983" align="alignnone" width="720"]12923098_979879515421070_5096161182036425056_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20982" align="alignnone" width="620"]12809691_979879532087735_4058562585680023757_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20981" align="alignnone" width="1435"]12967506_979879555421066_7519911620450051042_o សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20980" align="alignnone" width="720"]12400974_979879605421061_8227637672585227170_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20978" align="alignnone" width="720"]12931289_979879652087723_7172218150574944583_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20977" align="alignnone" width="720"]10399977_979879668754388_854686678591057792_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20976" align="alignnone" width="720"]10403484_979879682087720_6873543702222612037_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20975" align="alignnone" width="720"]12923206_979879705421051_8028548522310773_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20974" align="alignnone" width="615"]12592510_979879725421049_5293965365994715418_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20973" align="alignnone" width="720"]12961698_979879788754376_92396642701209580_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_20972" align="alignnone" width="720"]12809723_979879802087708_1505961966614670338_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

ប្រភព៖ គ្រប់គ្រងពាណិជ្ជ Khmer Camping

Loading...