កុំអូសរំលងអត្ថបទល្អ!!! គួរនិយាយបែបណា! គេ​ចាប់​អារម្មណ៍​ច្រើន​​​នាពេលនិយាយ​ជា​សាធារណៈ​​? តោះអានតែ២នាទីដឹងហើយ!

កុំអូសរំលងអត្ថបទល្អ!!! គួរនិយាយបែបណា! គេ​ចាប់​អារម្មណ៍​ច្រើន​​​នាពេលនិយាយ​ជា​សាធារណៈ​​? តោះអានតែ២នាទីដឹងហើយ!

ការនិយាយជាសាធារណៈគឺជាបញ្ហាដែលយុវវ័យជាច្រើនជួបប្រទះហើយអ្នកខ្លះមិនហ៊ានឈរនៅលើវេទិកានៅចំពោះមុខអ្នកស្តាប់ជាច្រើនដើម្បីកែលម្អចំណុចខ្វះខាតទាំងនេះអ្នកអាចសាកល្បងវិធីមួយចំនួនដូចខាងក្រោមនេះ:

[caption id="attachment_21246" align="alignnone" width="960"]Conference 2705706_960_720 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

១​ ​ត្រៀម​ខ្លួន​​​ និង ​អនុវត្ត​ជា​ប្រចាំ​ ​​

ជាការពិតណាស់មិនមានអ្វីប្រសើរជាងត្រូវបានរៀបចំយ៉ាងល្អ។ ពាក្យឬឃ្លាគន្លឹះនឹងជួយអ្នកឱ្យនិយាយជាសាធារណៈនិងត្រឹមត្រូវ។ អ្នកអាចអនុវត្តការនិយាយតែម្នាក់ឯងនៅមុខកញ្ចក់នៅពីមុខកាមេរ៉ាឬឱ្យមិត្តអ្នកជួយណែនាំ។

២​ ​លើក​ឡើង​ពី​គោល​បំណង ​​

​អ្នក​គួរ​ព្រាង​ទុក​​នូវ​ប្រធាន​បទ​ដែល​អ្នក​​នឹង​​ត្រូវ​និយាយ​ ប្រាប់​ពី​គោល​បំណង​ទូទៅ​ គោល​បំណង​ជាក់​លាក់​ និង ចំណុច​សំខាន់​ៗ​​មួយ​ចំនួន​ដែល​ត្រូវ​លើក​ឡើង​​។​ ជា​ពិសេស​​ត្រូវ​​ធ្វើ​យ៉ាង​ណា​អោយ​អ្នក​ស្ដាប់​​អាច​ចាប់​អារម្មណ៍​ទៅ​លើ​អ្នក​បាន​​​ក្នុង​ពេល​​​៣០​វិនាទី​ដំបូង​នៃ​ការ​ថ្លែង​​។​

៣​ ស្គាល់​ពី​អ្នក​ស្ដាប់ ​

អំឡុង​ពេល​នៃ​ការ​និយាយ​ ​អ្នក​ត្រូវ​​​ផ្ដោត​អារម្មណ៍​​សំខាន់​​ទៅ​កាន់​អ្នក​ស្ដាប់​ជា​ជាង​ខ្លួន​ឯង​។​ ​ស្គាល់​ពី​កម្រិត​នៃ​ការ​ចេះ​ដឹង​របស់​ពួក​គេ​ ដូច​នេះ​​​អ្នក​នឹង​​មាន​ភាព​​ងាយ​ស្រួល​ក្នុង​ការ​​ជ្រើស​រើស​​ពាក្យ​​ និង​ ភាសា​នៃ​ការ​និយាយ​ ដើម្បី​អោយ​​មាន​លក្ខណៈ​ស៊ី​គ្នា​​​​។​

៤​ ​ស្ដាប់​​ការ​ឲ្យយោបល់​ពី​អ្នក​ដទៃ

​ ​​អ្នក​ត្រូវ​ចេះ​​​ស្ដាប់​យោបល់​​ពី​អ្នក​ដទៃ​ ​ហើយ​ព្យាយាម​​កែ​លំ​អ​ខ្លួន​​អោយ​មាន​ភាព​ប្រសើរ​ឡើង​។ ចេះ​បត់​បែន​តាម​ស្ថាន​ការ​តាម​រយៈ​ការ​វាស់​ស្ទង់​ពី​ទឹក​ចិត្ត​របស់​អ្នក​ស្ដាប់​ចំពោះ​ខ្លួន​អ្នក​។​​​​

៥​ ប្រើ​ភាសា​ដែល​មាន​ឥទ្ធិពល​ ​​

​អំឡុង​​ពេល​នៃ​ការ​និយាយ​ ​អ្នក​អាច​​​លាយ​បញ្ចូល​នូវ​ពាក្យ​កំប្លែង​មួយ​ចំនួន​ដើម្បី​បង្ក​ភាព​រីក​រាយ​ កុំ​អោយ​ធុញ​។​ មិន​តែ​​ប៉ុណ្ណោះ​​ អ្នក​អាច​​និទាន​រឿង​ផ្ទាល់​ខ្លួន​​​ល្អ​ៗ​ ​ដើម្បី​ជា​ការ​​អូស​ទាញ​អារម្មណ៍​​របស់​អ្នក​ស្ដាប់​ ​អោយ​​ស្លុង​​តាម​អ្នក​ជានិច្ច​។​​

Loading...

៦​ ធ្វើ​តាម​​ធម្មជាតិ​របស់​ខ្លួន ​​

អ្នក​ត្រូវ​និយាយ​តាម​របៀប​ខ្លួន​ឯង​ ស្ទីល​ខ្លួន​ឯង​ ដោយ​មាន​​​ទំនុក​ចិត្ត​។​ ការ​ធ្វើ​បែប​នេះ​ នឹង​​នាំ​​អោយ​​អ្នក​ស្ដាប់​​អាច​ជឿ​​ជាក់​ ហើយ​ផ្ដល់​តម្លៃ​ដល់​រូប​អ្នក​ជា​មិន​ខាន​។

​​​៧​ កុំ​និយាយ​តាម​របៀប​អាន ​

អ្នក​គួរ​ចេះ​​កត់​ទុក​នូវ​ចំណុច​សំខាន់​ៗ​ដែល​អ្នក​នឹង​​ត្រូវ​និយាយ​​​ ប៉ុន្តែ​មិន​ត្រូវ​អាន​វ​នោះ​ឡើយ​។​ ជា​ការ​ប្រសើរ​គឺ​ត្រូវ​ព្យាយាម​ប្រើ​ក្រសែ​ភ្នែក​​ជាប់​ជាមួយ​នឹង​អ្នក​ស្ដាប់​​​នៅ​​ពី​ខាង​មុខ​របស់​អ្នក​​។​​​ ​តែ​បើ​ក្នុង​ករណី​ដែល​ខាន​មិន​បាន​ អ្នក​អាច​អាន​បាន​ខ្លះ​ៗ​ ប៉ុន្តែ​កុំ​ពឹង​លើ​វា​​ទាំង​ស្រុង​ពេក​។​

​​​​​៨​ ​ប្រើ​ឧបករណ៍​បញ្ចាំង​

​ការ​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ​​ដើម្បី​បញ្ចាំង​នូវ​ព័ត៌មាន​មួយ​ចំនួន​បន្ថែម​ក៏​មាន​​​សារប្រយោជន៍​​ផង​​ដែរ​​។​ ឧបករណ៍​ទាំង​នោះ​មាន​ដូច​ជា​Smart TV, Computer, VCD Player, LCD Projector,  ជា​ដើម​។​ ​​​

៩​ ប្រើ​ការ​លើក​ដាក់​សំឡេង​ និង កាយ​វិការ​

​ការ​លើក​ដាក់​សំឡេង និង ​​​ប្រើ​កាយ​វិការ​​ជំនួយ​​គឺ​ជា​សារ​ដ៏​មាន​ឥទ្ធិពល​មួយ​ ​សម្រាប់​​អោយ​អ្នក​ស្ដាប់​ងាយ​តាម​ដាន​នូវ​​​​ចំណុច​សំខាន់​ៗ​ដែល​អ្នក​ចង់​ប្រាប់​ទៅ​កាន់​ពួក​គេ​។​​​​

១០​ បញ្ចប់​​​ការ​និយាយ​សង្ខេប​អត្ថន័យ​

មុន​នឹង​​បញ្ចប់​ការ​និយាយ​ជា​សាធារណ​របស់​អ្នក​ អ្វី​ដែល​ល្អ​គឺ​​អ្នក​គួរ​តែ​សង្ខេប​នូវ​អត្ថន័យ​ជា​រួម​មួយ និង ​​សម្រង់​ពាក្យ​ល្អ​ៗ​របស់​អ្នក​ ​សម្រាប់​ផ្ដល់​​ឱកាស​អោយ​អ្នក​ស្ដាប់​​អាច​ចង​ចាំ​​នៅ​នាទី​ចុង​ក្រោយ​។

ប្រភព៖ Harvard

Loading...