ចិត្តជាគំនិត ឯខ្លួនពិតជាមានទង្វើ

ចិត្តជាគំនិត ឯខ្លួនពិតជាមានទង្វើ

កុំឃើញកងចក្រ យល់ថាជាផ្កា

កុំលង់ក្នុងកាមា នឹកស្មានថាសុខឧត្តម។

កាលនៅរស់ប្រឹងស្ពាយអបាយ ដល់ស្លាប់កាយស្ដាយទង្វើ !

នេះហើយជីវិតសត្វលោក។

ជលស័យ ជាទីគោចររបស់មច្ឆា អាកាសវេហា ជាទីគោចររបស់បក្សី នរកអវិចី ជាទីគោចររបស់ជនអាក្រក់ សួគ៌ាពិតជាក់ ជាទីគោចររបស់មនុស្សល្អ។

[caption id="attachment_21252" align="alignnone" width="480"]12963788_1040137939385786_2441472414564077571_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ជីវិតគឺដំណើរផ្លូវឆ្ងាយ ឯរូបរាងកាយជាខ្ទបសំណាក់

អ្នកសាងគុណធម៌ពិតល្អឥតអាក់ ព្រោះថាគ្មានអ្នកណាសាងជួសបាន។

សីលធម៌មិនដែលចោលអ្នកដំណើរ គឺមនុស្សទេតើនិរាសចាកឋាន

រត់ចោលសីលធម៌ដែលធ្លាប់ឲ្យសុខសាន្ត គប់ពាលនឹកស្មានថាបានសុខ។

ច្បាប់នៃកម្ម នរក សួគ៌ គ្មានផ្លូវណាគេចជៀសបាន ប៉ុន្តែមានវិធីជ្រើសរើសបាន ដោយរើសយកអំពើ់ល្អ(កម្មល្អ ឬកុសលកម្ម) វៀរបង់អំពើអាក្រក់(បាបកម្ម ឬអកុសល)

ពុទ្ធំ ធម្មំ សង្ឃំ គិតល្អ និយាយល្អ និងធ្វើល្អ ជីវិតនេះមានតែសុខចម្រើន

ការបូជាព្រះពុទ្ធ រមែងមានតេជៈច្រើន ការបូជាព្រះធម៌ រមែងមានបញ្ញាច្រើន និងការបូជាព្រះសង្ឃ រមែងមានភោគទ្រព្យច្រើន។

Loading...

[caption id="attachment_21251" align="alignnone" width="405"]12936711_1040137396052507_8260792747510557266_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

បុប្ផារីកស្រស់អាស្រ័យសន្សើម

សាសនាមានដង្ហើមអាស្រ័យបរិស័ទ

ដែលខំឧបត្ថម្ភចិត្តប្រតិបត្តិ

គោរពជឿត្រាប់ព្រះពុទ្ធសាសនា។

បរិស័ទពឹងសង្ឃសង្ឃពឹងវិន័យ

ចូរខំឃ្មាតខ្មីសង្វាតឧស្សាហ៍

ប្រឹងប្រែងព្យាយាមរៀននូវធម៌អាថ៍

ញ៉ាំងពុទ្ធសាសនាឲ្យមានរស្មី។

ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប្រុសស្រីកុំភ្លេច បូជាប្រតិបត្តិមាតាបិតា

ទាន់លោកនៅរស់ពិសាអាហារ ស្រោចស្រងបុប្ផាវារីជួនលោក។

ការចែករំលែករបស់អ្នកក្នុងថ្ងៃនេះ ឈ្មោះថាបានបំពេញនូវធម្មទាន។

ប្រភព៖ https://www.facebook.com

Loading...