#ត្រូវចេះមានទៅមានមក

#ត្រូវចេះមានទៅមានមក

ជីវិត! ថ្ងៃណាក៏ជាថ្ងៃល្អដែរ ឲ្យតែយើងជាមនុស្សល្អ ។ សាបព្រោះសេចក្ដីល្អចោល ទោះវាដុះឬមិនដុះក៏យើងអាចមើលឃើញរឿងមួយ នោះគឺយើងជាមនុស្សល្អ ។

មនុស្សល្អទោះទៅដល់ទីណាក៏មានមិត្តល្អ ញាតិសន្ដានល្អ និងមនុស្សល្អជាច្រើនស្រឡាញ់រាប់អាន នោះក៏ព្រោះតែមនុស្សក្នុងលោកនេះ មិនចូលចិត្តអំពើអាក្រក់ ហេតុនេះទើបមនុស្សល្អតែងមានសំណាងល្អច្រើនជាងមនុស្សអាក្រក់ ។

មនុស្សដែលដើរចូលក្នុងជីវិតយើងមានច្រើនណាស់ ហើយក្នុងនោះមានអាក្រក់មានល្អ តែមានរឿងមួយដែលយើងត្រូវគិត នោះគឺជម្រុះមនុស្សអាក្រក់ ហើយបន្សល់មនុស្សល្អ។

ប៉ុន្ដែមានសំណួរសំខាន់មួយទៀតដែលយើងត្រូវឆ្លើយនឹងខ្លួនឯងថា តើយើងនឹងសល់មនុស្សល្អប៉ុន្មាននាក់ នៅថ្ងៃក្រោយ? ។

Loading...

ទឹកឃ្មុំដ្បិតតែវាផ្អែម តែបើយើងលិឍវាច្រើនពេក នោះវាប្រាកដជាឆាប់អស់ មនុស្សក៏ដូចគ្នា កុំគិតតែចង់បានសេចក្ដីល្អពីគេច្រើនពេក ព្រោះបើគេអស់ទឹកចិត្តនោះមិត្តភាពក៏រលត់ដែរ ជីវិតត្រូវមានទៅមានមក ។

រស់ជាមនុស្សល្អ គិតល្អនិយាយល្អ សាងល្អចំពោះអ្នកដទៃឲ្យបានច្រើន នោះការចងចាំល្អៗនឹងកើតមានក្នុងជីវិតរបស់យើងទៅថ្ងៃក្រោយ ហើយយើងអាចនឹងក្លាយជាមនុស្សល្អ នៅក្នុងការចងចាំរបស់អ្នកដទៃ ៕

អត្ថបទ៖ ប្រាជ្ញាជីវិត

រូបភាព: Pinterest

 

Loading...