មនុស្សស្រី បើជ្រើសគូ ត្រូវជ្រើសយកមនុស្សធម្មតាៗបានហើយ កុំយកមនុស្សឆ្កួតឱ្យសោះ

មនុស្សស្រី បើជ្រើសគូ ត្រូវជ្រើសយកមនុស្សធម្មតាៗបានហើយ កុំយកមនុស្សឆ្កួតឱ្យសោះ

ជីវិតមនុស្សស្រី អ្វីដែលពិបាកបំផុតនោះគឺ​ ការជ្រើសរើសគូស្រករ រើសត្រូវជីវិតមានតែភាពរុងរឿង និងសុភមង្គល រើសខុស គឺមានតែទុក្ខកង្វល់ វេទនាទាំងកាយនិងចិត្ត។ យ៉ាងណាមិញ​ ពាក្យមួយឃ្លា គេតែងតែនិយាយលេងថា ស្រីៗ បើយកប្ដី ចូរយកមនុស្សធម្មតា កុំយកមនុស្សឆ្កួតឱ្យសោះ។ ពាក្យមួយឃ្លានេះ អ្នកគិតបានវែងឆ្ងាយ គេនឹងសម្រាយដឹងពីអត្ថន័យ តែបើគ្រាន់ជាឃ្លា គិតឱ្យខ្លី គឺវាជាឃ្លាកំប្លែងបំផុតហើយ។

តែតាមការពិត ឃ្លានេះ គឺគេមិនមែនសំដៅដល់មនុស្សឆ្កួត ដែលមានសតិមិនគ្រប់អីនោះទេ តែគេចង់សំដៅដល់មនុស្សដែល

- ឆ្កួតនឹងស្រី ៖ ឆ្កួតវក់តែស្រី ក្បត់ចិត្តប្រពន្ធកូន ធ្វើអ្វីៗដើម្បីតែស្រី មនុស្សដែលឆ្កួតនឹងស្រីហើយ គឺតែងតែហ៊ានលើកដៃ វាយធ្វើបាបប្រពន្ធកូនគ្មានស្រណោះឡើយ។

- ឆ្កួតនឹងស្រា ៖​ ជាធម្មតា មនុស្សប្រុសតែងតែចេះផឹកស៊ីខ្លះហើយ តែអ្នកខ្លះគេហៅថា ឆ្កួតនឹងផឹក ប្រមឹក ផឹកលែងដឹងងាប់ខ្លួន ហើយមនុស្ស បើកាលណាជាតិស្រាចូលខ្លួនហើយនោះ ស្អីក៏លែងនឹកនាចង់ធ្វើដែរ គេហៅថាដុះមេ ក៏តែងតែមានតែហិង្សាក្នុងខ្លួនប៉ុណ្ណោះ។

- ឆ្កួតនឹងល្បែង ៖ ល្បែងវាតែងវិនាស បើរើសប៉ះគូជីវិតឆ្កួតនឹងល្បែងហើយនោះ ប្រាកដជាគ្រួសារ គ្មានភាពរីកចម្រើនឡើយ គឺមានតែវិនាសបាត់បង់ប៉ុណ្ណោះ​ រកបានច្រើនយ៉ាងណាក៏មិនសល់ដែរ។

- ឆ្កួតនឹងខ្លួនឯង ៖​ មនុស្សដែលឆ្កួតនឹងខ្លួនឯង មិនដែលឱ្យតម្លៃ ឬគោរពអ្នកដទៃទេ ព្រោះ​ឃើញអ្នកណាក៏អន់ជាងខ្លួន គេធ្វើអ្វីក៏មិនដល់ខ្លួន គេហៅថាមនុស្សអំនួត។

នេះជា៤ចំណុចធំៗ ដែលជាដើមហេតុ ធ្វើឱ្យគេនិយាយថា រើសគូគួររើសយកមនុស្សធម្មតា កុំយកមនុស្សឆ្កួតឱ្យសោះ៕

Loading...

រក្សាសិទ្ធ : PH Sharing

[caption id="attachment_21504" align="alignnone" width="300"]1013624_795046717232281_5098416962060614183_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_21505" align="alignnone" width="300"]10171919_645094822227472_7434354548140339751_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_21506" align="alignnone" width="300"]10500309_699920143411606_8534995486575130185_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_21507" align="alignnone" width="300"]15697913_1308602172543397_334442898629086444_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...