អ្នកណាថា Crazy Rich Asian  មានតែនៅសិង្ហបុរី? ពិធីរៀបការរបស់អភិជនមួយទៀតហើយ ធ្វើឡើងក្នុងវិមានដ៏ប្រណីតស្អាតប្លែកដូចរឿងនិទាន ស្ទើរតែគ្មានអ្នកដូច

អ្នកណាថា Crazy Rich Asian មានតែនៅសិង្ហបុរី? ពិធីរៀបការរបស់អភិជនមួយទៀតហើយ ធ្វើឡើងក្នុងវិមានដ៏ប្រណីតស្អាតប្លែកដូចរឿងនិទាន ស្ទើរតែគ្មានអ្នកដូច

វៀតណាម៖ ពិធីរៀបការមួយនៅក្នុងខេត្ត Nam Dinh ប្រទេសវៀតណាម បានធ្វើឱ្យប្រជាជនទូទាំងប្រទេស មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែការរៀបចំពិធីទាំងមូលមានការតុបតែងស្ទើរតែមានភាពឥតខ្ចោះតែម្តង ប្រៀបបីដូចជាវិមានរបស់ព្រះអង្គម្ចាស់ និងព្រះនាងម្ចាស់នៅក្នុងរឿងនិទានអ៊ីចឹង។

 

13

 

 

5

 

4993874715839546217486211117538331366785024n 1547537652770131524004

 

4

 

 

ភូមិគ្រឹះដែលរៀបចំពិធី ត្រូវបានគេមើលឃើញថាពិតជាធំស្កឹមស្កៃ ថែមទាំងរចនាម៉ូតប្រៀបបីដូចជារាជវាំង ឯផ្នែកខាងក្នុងសុទ្ធតែគ្រឿងសង្ហារឹមថ្លៃៗ និងធ្វើពីឈើខ្លឹមដ៏មានតម្លៃផងដែរ។ បន្ថែមពីនោះ ក្នុងពិធីរៀបការទាំងមូលមានការតុបតែងផ្កាភ្ញីស្រស់ស្អាតមែនទែន ថែមទាំងមានរថយន្តទំនើបត្រៀបត្រាផងដែរ។ ឯមុខម្ហូបក្នុងពិធីទៀតសោតសុទ្ធសឹងតែម្ហូប និងស្រា ថ្លៃៗទាំងអស់។ គ្រាន់តែឃើញការរៀបចំពិធី ក៏ធ្វើឱ្យគ្រប់គ្នាច្រណែនឹងនឹងវាសនារបស់អនាគតស្វាមីភរិយាទាំងគូនេះផងដែរ។

 

3

 

2

 

 

16

 

 

17

 

Loading...

8

 

 

គួរឱ្យដឹងផងដែរថា កូនកំលោះត្រូវបានគេស្គាល់ថាមានឈ្មោះ Thu Huong ឯកូនក្រមុំឈ្មោះថា Thinh ហើយគ្រួសារអ្នកទាំងពីរសុទ្ធតែជាអ្នកមានស្កុមស្តម្ភដូចគ្នា ថែមទាំងមានជំនួញធំៗនៅក្នុងដៃជាច្រើន ដូចជាក្រុមហ៊ុនផែដឹកទំនិញតាមនាវាសមុទ្រជាដើម៕

 

6

 

 

7

 

 

11

 

 

10

 

 

12

 

 

14

 

 

15

Loading...