Chris Pratt ដែលស្គាល់ថាជាតួសម្តែង Starlord ក្នុងរឿងហូលីវ៉ូដដ៏ល្បី បានប្រកាសការភ្ជាប់ពាក្យជាផ្លូវការហើយ

Chris Pratt ដែលស្គាល់ថាជាតួសម្តែង Starlord ក្នុងរឿងហូលីវ៉ូដដ៏ល្បី បានប្រកាសការភ្ជាប់ពាក្យជាផ្លូវការហើយ

បរទេស៖ ក្រោយពេលមានទំនាក់ទំនងគ្នាដោយសម្ងាត់អស់មួយរយៈ តារាសម្ដែងមាឌមាំ Chris Pratt ដែលគ្រប់គ្នាស្គាល់ច្បាស់ក្នុងរឿងធំៗជាច្រើនរបស់ហូលីវូដ ដូចជា Passengers, Jurassic World, Guardian Of The Galaxy, Avengers Infinity War ជាដើម បានប្រកាសភ្ជាប់ពាក្យជាមួយនារីស្រស់សោភា Katherine Schewarzenegger កាលពីថ្ងៃចន្ទទី១៤ ខែមករានេះ  បើយោងតាមគណនី Account Instagram ផ្ទាល់ខ្លួនរបស់លោក។

 

Katherine Chris Pratt T

 

ការប្រកាសជាផ្លូវការមួយនេះអមដោយរូបភាពដ៏ផ្អែមល្ហែមរបស់លោក និងគូដណ្ដឹងភ្ជាប់ជាមួយពាក្យពេចន៍ “Sweet Katherine, so happy you said yes! I’m thrilled to be marrying you. Proud to live boldly in faith with you. Here we go! 💍🙏♥️ “។

Loading...

 

Chrisprattengaged_hdv

អមជាមួយការផុសមួយនេះផងដែរ ក៏មានអ្នកគាំទ្រលោក ជាច្រើនបាន Comments ជូនពរលោក និងអនាគតភរិយា ឱ្យមានសេចក្ដីសុខ សុភមង្គលផងដែរ។

គួរបញ្ជាក់ផងដែរថា លោក Chris Pratt បានលះលែងគ្នាជាផ្លូវការជាមួយតារាម្ដែង Anna Faris កាលពីឆ្នាំ ២០១៨កន្លងទៅ ដោយបន្សល់នូវចំណងដៃកូនប្រុសមួយផងដែរ៕

អត្ថបទដោយ៖ ណារ៉ាក់

Loading...